នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Softbank និងថ្នាក់ដឹកនាំនៃមូលដ្ឋាននិងអង្គការជប៉ុនមួយចំនួន

21:47 2019/10/22

ក្នុងដំណើរបំពេញទស្សនកិច្ចនៅជប៉ុនដើម្បីចូលរួមការគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន Naruhito នោះ រសៀលថ្ងៃទី ២២ ខែតុលា នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោក Masayoshi Son អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Softbank - ដែលជាអង្គភាពអាជីវកម្មវិនិយោគហិរញ្ញវត្ថុធំបំផុតរបស់ជប៉ុន ដោយបានបើកវិសាលភាពវិនិយោគនិងធ្វើអាជីវកម្មយ៉ាងទូលំទូលាយទូទាំងពិភពលោក។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Softbank និងថ្នាក់ដឹកនាំនៃមូលដ្ឋាននិងអង្គការជប៉ុនមួយចំនួន
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោក Masayoshi Son អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Softbank

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្វាគមន៍ចំពោះការបើកទូលាយទីផ្សារវិនិយោគរបស់ Softbank នៅក្នុងប្រទេសវៀតណាម ហើយសង្ឃឹមថា Softbank នឹងពង្រីកទំហំវិនិយោគបន្ថែមទៀតនៅទីផ្សារវៀតណាម តាមរយៈគម្រោងធំៗស្របទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្កលក្ខណៈងាយស្រួលបំផុត ដើម្បី Softbank ធ្វើការវិនិយោគប្រកបដោយជោគជ័យនៅវៀតណាម។

ក្នុអជំនួបជាមួយលោក Yuji Kuroiwa អភិបាលខេត្ត Kanagawa នៃប្រទេសជប៉ុន នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែចង់ជំរុញទំនាក់ទំនងជាមួយជប៉ុនជានិយាយរួមនិងខេត្ត Kanagawa និយាយដោយឡែក។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើអោយអភិបាលខេត្តលោក  Yuji Kuroiwa និងរដ្ឋាភិបាលខេត្ត Kanagawa លើកទឹកចិត្តសហគ្រាសខេត្តនានា ដើម្បីជំរុញការវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ ជំរុញការផ្លាស់ប្តូរក្នុងតំបន់និងកិច្ចសហប្រតិបត្តិការទេសចរណ៍ ក៏ដូចជា បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ប្រជាជន និងនិស្សិតវៀតណាមនៅ Kanagawa ជាពិសេស បង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រភពធនធានមនុស្សជាដើម។

ក្នុងជំនួបជាមួយប្រធាននិងជាអគ្គនាយកកាសែត Nikkei លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើថា កាសែត Nikkei បន្តនាំមកនូវព័ត៌មានឆាប់រហ័ស ដើម្បីផ្តល់ជូនអ្នកអានជប៉ុននូវព័ត៌មានថ្មីៗ អំពីស្ថានភាពសេដ្ឋកិច្ចវៀតណាមក៏ដូចជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការកែលំអបរិយាកាសវិនិយោគនិងអាជីវកម្ម តាមនោះចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ជប៉ុន។

ប្រធាននិងជាអគ្គនាយកកាសែត Nikkei លោក Okada Naotosi បានសម្តែងនូវបំណងចង់បន្តស្វាគមន៍ថ្នាក់ដឹកនាំវៀតណាមចូលរួមសន្និសីទអនាគតអាស៊ីនៅឆ្នាំ ២០២០ ខណៈពេលដែល វៀតណាមនឹងក្លាយជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ លោក Okada Naotosi បានអះអាងថាកាសែត Nikkei ចង់បន្តចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាមនិងជប៉ុន៕

 

(ប្រភព៖ vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll