នាយករដ្ឋមន្ត្រីវៀតណាមបានស្នើ IMF, WB ផ្តល់ប្រឹក្សាអំពីការបង្កើតយន្តការព្រមានហានិភ័យអំពីម៉ាក្រូសេដ្ឋកិច្ចសម្រាប់អាស៊ាន

08:59 2018/10/12

យុគសម័យ - ចំពោះមុខបម្រែបម្រួលដែលមិនអាចព្យាករណ៍ជាមុននៃសេដ្ឋកិច្ចពិភពលោក នាយករដ្ឋមន្ត្រីបានស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោក សហការនិងផ្តល់ប្រឹក្សាដល់បណ្តាប្រទេសអាស៊ានឱ្យបង្កើតយន្តការព្រមានពីហានិភ័យម៉ាក្រូសេដ្ឋកិច្ចក្នុងតំបន់ដើម្បីជួយបង្កើនលទ្ធភាពខ្លួនទីពឹងខ្លួន និងបន្សំ នៃខឿនសេដ្ឋកិច្ចអាស៊ាន។

នាយករដ្ឋមន្ត្រីវៀតណាមបានស្នើ IMF, WB ផ្តល់ប្រឹក្សាអំពីការបង្កើតយន្តការព្រមានហានិភ័យអំពីម៉ាក្រូសេដ្ឋកិច្ចសម្រាប់អាស៊ាន
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី Joko Widodo (រូបថតៈ VGP/Quang Hieu)

នារសៀលថ្ងៃទី១១ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមក្នុងវេទិកានៃជំនួបកំពូលរបស់ថ្នាក់ដឹកនាំអាស៊ានក្នុងឱកាសនៃសន្និសីទប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ក្រោមប្រធានបទ “ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍តាមរយៈសកម្មភាពសហប្រតិបត្តិការតំបន់ និងសកល” ដែលជំនួបកំពូលនេះត្រូវបានធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងជំនួបប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ានទាំងអស់បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះទាក់ទងទៅនឹងប្រធានបទខាងលើ និងអនុម័តលើរបៀបវារៈ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព (SDGs) និងបង្កើនការសហការគ្នារវាងកម្មវិធីនេះនិងទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ។

នៅក្នុងសុន្ទរកថាបើក ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានស្វាគមន៍ថ្នាក់ដឹកនាំអាស៊ាននិងថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ,មូលនិធិរូបិយវត្ថុអន្ដរជាតិនិងធនាគារពិភពលោក ដែលបានចូលរួមក្នុងជំនួបកំពូលនេះ ដែលជាការផ្តួចផ្តើមរបស់ប្រទេសម្ចាស់ផ្ទះ ព្រមទាំងស្នើឲ្យមានវិធានការមួយចំនួនក៏ដូចជា គំនិតផ្តួចផ្តើមដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការទាំងអស់នេះ។

នៅក្នុងសុន្ទរកថា ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកបានវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ានក្នុងការអនុវត្ត SDGs ដែលក្នុងនោះវៀតណាមគឺជាគំរូលេចធ្លោមួយដែរ។ ថ្នាក់ដឹកនាំទាំងអស់ក៏បានប្តេជ្ញា បន្តកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភបណ្តាប្រទេសអាស៊ានដើម្បីអនុវត្តគោលដៅទាំងនេះប្រកបដោយ ជោគជ័យ។

នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ​ (រូបថតៈ VGP/Quang Hieu)

អញ្ជើញថ្លែងនៅក្នុងជំនួប​នេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ឥណ្ឌូនេស៊ីដើម្បីរៀបចំកិច្ចប្រជុំនេះនិងសង្កត់ធ្ងន់ថាកិច្ចប្រជុំនេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំអាស៊ាននិងអង្គការអន្តរជាតិនានាធ្វើការចែករំលែកទស្សនៈរបស់ខ្លួននិងពិភាក្សាលើវិធានការ  សកម្មភាពសម្របសម្រួលក្នុងកម្រិតថ្នាក់តំបន់និងសកល ដោយលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តភាពនិងច្នៃប្រឌិត ជាពិសេសយកគន្លឹះជាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ ។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានវាយតម្លៃខ្ពស់ ចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ IMF និង WB ចំពោះអាស៊ានក្នុងការកសាងសហគមន៍និងជួយដល់បណ្តាប្រទេសជាសមាជិកអាស៊ានក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ច ពិគ្រោះយោបល់អំពីគោលនយោបាយ រួមទាំងការបណ្តុះបណ្តាលនិងការគាំទ្របច្ចេកទេសនៅក្នុងវិស័យជាច្រើនទៀត ផង។

រូបថតៈ VGP/Quang Hieu

បច្ចុប្បន្ន សាកលលោកកំពុងវិវឌ្ឍទៅរកក្របខ័ណ្ឌពហុប៉ូលថ្មី ការបម្រែបម្រួលកម្លាំង និងតុល្យភាពព្រមទាំងកំពុងប្រឈមនឹងបញ្ហានានាពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ ភេរវកម្ម និងអំពើហិង្សាក្នុងតំបន់ និងសកលលោក ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងភាពមិនប្រាកដប្រជាក្នុងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោកដោយសារតែនយោបាយគាំពារនិយម សង្គ្រាមពាណិជ្ជកម្ម ការរំលោភលើប្រព័ន្ធពហុភាគីនិយម និងភាពងាយរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុសកលនិងតំបន់។ ជាងនេះទៅទៀតអាស៊ានក៏ប្រឈមនឹងបញ្ហាជាក់ស្ដែងរបស់ខ្លួនមួយចំនួនផងដែរ ដូចជាកំណើននៃភាពចាស់ជរា និងការថយចុះកម្លាំងពលកម្ម គម្លាតជំនាញក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម 4.0 គម្លាតអភិវឌ្ឍន៍រវាងប្រទេសសមាជិក និងការបែងចែកផ្លែផ្កាកំណើនប្រកបដោយសមធម៌ ព្រមទាំងបញ្ហានិរន្តភាពនៃការប្រើប្រាស់ធនធានធម្មជាតិ។ ក្នុងបរិការណ៍នេះ អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូដែលមានស្រាប់ ស្ដារឡើងវិញនូវប្រព័ន្ធពាណិជ្ជកម្មសកលផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងបន្តធ្វើសមាហរណកម្មលើការតភ្ជាប់លើគ្រប់វិស័យដើម្បីពង្រឹងភាពធន់របស់អាស៊ានទៅនឹងការវិវត្តន៍ស្ថានភាពនយោបាយសេដ្ឋកិច្ច និងសង្គមដូច្នេះយើងត្រូវធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគាំពារកំណើនប្រកបដោយបរិយាប័ន្ន៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll