UNFPA ជួយឧបត្ថម្ភមនុស្សវ័យចំណាស់នៅខេត្ត នៅភាគ​កណ្ដាល ចំនួន ៣​ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

15:49 2021/01/27

លោកស្រី Naomi Kitahara ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា នៅពេលដែលតំបន់រស់នៅរបស់ប្រជាជនរងគ្រោះមហន្តរាយធម្មជាតិនោះ មនុស្សវ័យចំណាស់គឺជាក្រុមមុខសញ្ញាដែលងាយរងគ្រោះបំផុត។

UNFPA ជួយឧបត្ថម្ភមនុស្សវ័យចំណាស់នៅខេត្ត នៅភាគ​កណ្ដាល ចំនួន ៣​ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
ទិដ្ឋភាពនេះពិធី (ប្រភព៖ Doanthanhnien.vn )

នារសៀលថ្ងៃទី ២៦ មករា មូលនិធិចំនួនប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមបានប្រគល់ជូនមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនូវ សំភារៈប្រើប្រាស់ចាំបាច់ចំនួន ៣៧០០ ឈុត ដើម្បីជួយឧបត្ថម្ភជាបន្ទាន់ដល់មនុស្សវ័យចំណាស់នៅខេត្ត នៅ ភាគកណ្ដាលវៀតណាម ចំនួន ៣ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង រូមមាន៖ ខេត្ត Ha Tinh  ខេត្ត Quang Tri និង ខេត្ត Quang Ngai ។ ថ្លែងនៅក្នុងពិធីប្រគល់នេះ លោកស្រី Naomi Kitahara ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា នៅពេលដែលតំបន់រស់នៅរបស់ប្រជាជនរងគ្រោះមហន្តរាយធម្មជាតិនោះ មនុស្សវ័យចំណាស់គឺជាក្រុមមុខសញ្ញាដែលងាយរងគ្រោះបំផុត។ សំភារៈប្រើប្រាស់ចាំបាច់ទាំងនេះគឺស្ថិតក្នុងកញ្ចប់ជួយឧបត្ថម្ភ មនុស្សធម៌ដ៏ទូលំទូលាយរបស់ UNFPA សំដៅការពារសុខភាពរបស់មនុស្សវ័យចំណាស់ក្នុងវិបត្តិផងដែរ៕

(ប្រភពព័ត៌មាន: vov)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll