ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក​ Pham Binh Minh អញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសម័យប្រជុំពិភាក្សាថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

18:06 2020/01/10

យុគសម័យ- នាថ្ងៃទី ៩ មករា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក​ Pham Binh Minh បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសម័យប្រជុំ ពិភាក្សាបើកថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ“ រំលឹកខួបលើកទី ៧៥ នៃអ.ស.ប - ប្រកាន់ខ្ជាប់តាមធម្មនុញ្ញដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ»។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក​ Pham Binh Minh អញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសម័យប្រជុំពិភាក្សាថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក​ Pham Binh Minh (រូបថត៖ baoquocte.vn)

នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងខែដំបូងសម្រាប់ប្រទេសវៀតណាមដែលចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខហើយក៏ទទួលតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែមករាឆ្នាំ ២០២០។ លោក​ Pham Binh Minh បានឲ្យដឹងថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងប្រទេសជាសមាជិកគួរតែនាំមុខគេក្នុងការប្រកាន់ខ្ជាប់និងអនុវត្តតាមធម្មនុញ្ញ ព្រមទាំងស្នើឲ្យបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិបង្កើនកិច្ចពិភាក្សានិងលើកតម្កើងពហុភាគីនិយម និងពង្រីកជាអតិបរមានូវឧបករណ៍នៃធម្មនុញ្ញដែលបានស្នើឡើង។​ទន្ទឹមនឹងនេះត្រូវធានាកំណត់ផែនការនិងការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយនៃការអភិវឌ្ឍសន្តិសុខ ការពារជាតិ និងកិច្ចការបរទេសស្របតាមបទដ្ឋាននិងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិនិងធម្មនុញ្ញ អ.ស.ប។

ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ baoquocte)

ម្យ៉ាងវិញទៀត លោក​ Pham Binh Minh បានសង្កត់ធ្ងន់ទៀតថា វៀតណាមជឿជាក់ថាការអនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្ដរជាតិ គឺជាគោលមាគ៌ាមួយដើម្បីទទួលបានសុខសន្តិភាពប្រកបដោយចីរភាព ភាពរុងរឿងសម្រាប់មនុស្សជាតិនិងដើម្បីកសាងសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់អន្ដរជាតិជាមួយទំនាក់ទំនងអន្តរជាតិមានសមភាព យុត្តិធម៌និងចំណងមិត្តភាពរវាងប្រជាជាតិនានាផដែរ។ គួរឲ្យបញ្ជាក់ថាក្រោមការអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ក្រុមប្រឹក្សាសន្តិសុខក៏បានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីថ្លែងការណ៍ប្រធានដែលបានពង្រាងឡើងដោយប្រទេសវៀតណាមផងដែរ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Pham Minh បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Urmas Reinsalu (រូបថត៖ vnanet.vn)

នាថ្ងៃទី ៩ មករានៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Pham Minh បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Urmas Reinsalu រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី លោក Peter Szijjarto និងរដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ និងមន្ត្រីជាន់ខ្ពស់មួយចំនួនដទៃទៀតផងដែរ ។ នៅក្នុងជំនួបពិភាក្សាទាំងនេះ ថ្នាក់ដឹកនាំនិងរដ្ឋមន្រ្តីការបរទេសបានបញ្ជាក់ពីការផ្តោតការយកចិត្តទុកដាក់និងពង្រឹងទំនាក់ទំនងជាមួយវៀតណាម ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងបណ្តាប្រទេសនានានិងវៀតណាមលើវេទិកាអង្គការសហប្រជាជាតិ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលវៀតណាមនិងប្រទេសដទៃទៀតមានឧត្តមភាពផងដែរ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Pham Minh បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី លោក Peter Szijjarto (រូបថត៖ vnanet.vn)

រីឯខ្លួនវិញ លោក Pham Pham Minh មានគោលបំណងចង់បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអេស្តូនី ហុងគ្រី អាឡឺម៉ង់ ប្រទេសកោះ Saint Vincent និង Grenadines ដើម្បីរួមចំណែកយ៉ាងសកម្មដល់ការងាររបស់អង្គការសហប្រជាជាតិក្នុង   វិស័យសន្តិភាពនិងសន្តិសុខ។ ជាពិសេសសម្រាប់ប្រទេសអេស្តូនី ហុងគ្រី និងអាល្លឺម៉ង់លោក Pham Pham Minh មានបំណងចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្ម- វិនិយោគជាពិសេសគឺឱកាសនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគរបស់អឺរ៉ុប (EVIPA) ត្រូវបានអនុម័តផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll