អាស៊ានឆ្លើយតបយ៉ាងល្អប្រសើរចំពោះជំងឺរាតត្បាតកូវីដ១៩ ក្នុងតួនាទីជាប្រធានអាស៊ានរបស់វៀតណាម

15:35 2020/05/21

យុគសម័យ - លោក Simon Tay បានវាយតម្លៃថាប្រទេសវៀតណាមបានធ្វើបានល្អប្រសើរបើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានានៅលើពិភពលោក ខណៈដែលសាស្រ្តាចារ្យ Tommy Koh បាននិយាយថាប្រទេសវៀតណាមបានឆ្លើយតបយ៉ាងរហ័សនិងម៉ឹងមាត់ទៅនឹងការទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ។

អាស៊ានឆ្លើយតបយ៉ាងល្អប្រសើរចំពោះជំងឺរាតត្បាតកូវីដ១៩ ក្នុងតួនាទីជាប្រធានអាស៊ានរបស់វៀតណាម

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានបូក ៣ ស្តីពីការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ (រូបថត៖  VNA)

អាស៊ានបានឆ្លើយតបយ៉ាងល្អប្រសើរចំពោះការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ខណៈពេលដែល វៀតណាមកាន់តំណែងជាប្រធានអាស៊ានបន្តវេនឆ្នាំ២០២០ដែរ។ នោះគឺជាការវាយតម្លៃរួមរបស់អ្នកប្រាជ្ញនិងមន្ត្រីអាស៊ាននៅក្នុងកិច្ចពិភាក្សាតាមអ៊ិនធឺរណែតក្រោមប្រធានបទថា ”តើអាស៊ាននៅទីណាក្នុងការរីករាលដាលនៃជំងឺកូវីដ១៩” ដែលរៀបចំលើងដោយមជ្ឈមណ្ឌលច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យជាតិសិង្ហបុរីកាលពីថ្ងៃទី ២០ ខែឧសភាកន្លងមក។ 

ក្នុងកិច្ចពិភាក្សានេះអ្នកប្រាជ្ញ និងមន្ត្រីអាស៊ាននៅសឹង្ហបុរីអះអាងថាអាស៊ានបានធ្វើបានយ៉ាងល្អក្នុងនាមជាជាប្លុកបង្រួបបង្រួមមួយនៅក្នុងតំបន់ដោយមិនត្រឹមតែឆ្លើយតបនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ តែ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានតុល្យភាពល្អក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងៗទៀតនិងដៃគូសំខាន់ៗផងដែរ។ 

 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរី លោកស្រី Tao Thi Thanh Huong  (រូបថត៖ baoquocte)

នៅពេលសួរអំពីការទទួលខុសត្រូវរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរី លោកស្រី Tao Thi Thanh Huong មានប្រសាសន៍ថាការរីករាលដាលនៃជំងឺកូវី១៩ បានបណ្តាលឱ្យកិច្ចប្រជុំអាស៊ានជាច្រើនបន្តបន្ទាប់ត្រូវបានពន្យាពេលតែម្តង។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមក្នុងនាមជាប្រធានប្តូរវេនអាស៊ាន និងបណ្តាប្រទេសជាសមាជិកបាន “បន្តចាត់វិធានការយ៉ាងចាប់រស័ស មានសកម្មភាពសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ” មិនត្រឹមតែនៅក្នុងប្លុកប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមួយដៃគូនានាក្នុងការទប់ស្កាត់ជំងឺឆ្លងទៀតផង។

ទន្ទឹមនឹងនេះដែរ លោកស្រីឯកអគ្គរដ្ឋទូត Tao Thi Thanh Huong បានសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងអាស៊ាន បានជួយឲ្យប្រទេសជាសមាជិកអាចគ្រប់គ្រងការរាលដាលនៃជំងឺដ៏កាចសាហាវនេះ ព្រមទាំងការពារអាយុជីវិតមនុស្សនិងធានាសន្តិសុខស្បៀងអាហារ និងសុវត្ថិភាពគ្រឿងឧបភោគបរិភោគផងដែរ។ 

លើសពីនេះទៀត អ្នកប្រាជ្ញាឈានមុខគេរបស់សឹង្ហបូរីនៅឯកិច្ចពិភាក្សានេះក៏បាន វាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានចាត់វិធានការបានយ៉ាងល្អចំពោះការទប់ស្កាត់នឹងជំងឺកូវីដ១៩ រួមទាំងបំពេញបានល្អនូវភារកិច្ចធ្វើជាប្រធានអាស៊ានប្តូរវេនផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vietnamplus.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll