អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញធ្វើទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំឥណ្ឌូនេស៊ី

21:04 2019/10/20

នាព្រឹកថ្ងៃទី ២០ ខែតុលា ក្នុងឱកាសចូលរួមពិធីស្បថចូលកាន់ដំណែង ប្រធានាធិបតីនិងអនុប្រធានាធិបតីឥណ្ឌូនេស៊ី សម្រាប់អាណត្តិ ២០១៩-២០២៤ នោះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមរួមទាំងភ្នាក់ងារតំណាងវៀតណាមនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញធ្វើទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំឥណ្ឌូនេស៊ី
អនុប្រធានរដ្ឋ លោកស្រី  Dang Thi Ngoc Thinh អញ្ជើញធ្វើទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី (រូបថតៈ VOV)  

ក្នុងជំនួបនេះ តាងនាមមន្ត្រីនិងបុគ្គលិកនៃស្ថានទូតក៏ដូចជាភ្នាក់ងារតំណាងវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូតលោក Pham Vinh Quang បានរាយការណ៍ជម្រាបជូនលោកស្រីអនុប្រធានរដ្ឋនិងគណៈប្រតិភូ អំពីស្ថានភាពនៃទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌូនេស៊ី។ ពោលគឺ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ មានការរីកចម្រើនល្អប្រសើរលើគ្រប់វិស័យ។ ទាក់ទងនឹងវិស័យពាណិជ្ជកម្មទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៨ សម្រេចបាន ៦,៥ ពាន់លានដុល្លារអាមេរិក ហើយក្នុងឆ្នាំ ២០១៩ នេះ សម្រេចបាន ៨,២ ពាន់លានដុល្លារ។ ជាមួយនឹងសន្ទុះកំណើននេះ គោលដៅសម្រេចបានទឹកប្រាក់ពាណិជ្ជកម្ម ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២០ អាចសម្រេចបានជាពុំខាន។ ម្យ៉ាងវិញទៀត កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ វប្បធម៌និងសង្គមក៏ទទួលបានលទ្ធផលគួរអោយកត់សម្គាល់ផងដែរ។

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី   

តាងនាមគណៈប្រតិភូវៀតណាមប្រចាំអាស៊ាន ឯកអគ្គរដ្ឋទូតលោក Tran Duc Binh បានអញ្ជើញជម្រាបអំពីការត្រៀមរៀបចំសម្រាប់ការកាន់ដំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២០ របស់វៀតណាម។ យោងតាមលោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រទេសទាំងអស់ សុទ្ធតែជឿជាក់ថា វៀតណាមនឹងបំពេញយ៉ាងល្អនូវតួនាទីនេះ រួមចំណែកកសាងសហគមន៍អាស៊ានរឹងមាំ។

បន្ទាប់ពីបានផ្ទៀងស្តាប់លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីជម្រាបនូវរបាយការណ៍មក អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីស្ថានទូតនិងភ្នាក់ងារតំណាងវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ដែលក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បានរួមចំណែកធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ 

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងក្នុងពិធី 

លោកស្រី Dang Thi Ngoc Thinh អញ្ជើញមានប្រសាសន៍ថា៖ “តាងនាមបក្សនិងរដ្ឋ សូមអបអរសាទរចំពោះសមិទ្ធិផលដែលទីភ្នាក់ងារទាំងអស់សម្រេចបាននិងសូមកោតសរសើរចំពោះការខិតខំរបស់មន្ត្រីនិងបុគ្គលិកនៅទីក្រុងហ្សាកាតា។ ក្នុងឆ្នាំ ២០១៩ និង ឆ្នាំ ២០២០ខាងមុខ វៀតណាមនិងឥណ្ឌូនេស៊ីមានព្រឹត្តិការណ៍ជាច្រើន ក្នុងនោះមានពិធីសាទរខួបលើកទី ៦០ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញនិងលោកប្រធានាធិបតី Soekarno និងខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ ប្រទេសទាំងពីរ កំពុងព្យាយាមដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងបណ្តាបញ្ហាអ្នកនេសាទ។ ក្នុងឱកាសនេះ ស្ថានទូតវៀតណាមត្រូវចាត់ទុក នេះជាភារកិច្ចអាទិភាពនាពេលខាងមុខផងដែរ”។

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី (រូបថតៈ VOV) 

នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ក៏បានជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ សង្គម សន្តិសុខ ការពារជាតិនិងស្ថានភាពទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ ២០១៩។  ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអះអាងនូវគោលនយោបាយយ៉ាងម៉ឺងម៉ាត់របស់បក្សនិងរដ្ឋវៀតណាម ក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន៕

(ប្រភព៖ VOV5)

 

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll