អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​លោក Nguyen Phu Trong អំពាវនាវដល់ជនរួមជាតិរួបរួមគ្នាដើម្បីយកឈ្នះលើជំងឺរាតត្បាតសកលកូវីដ១៩ (COVID-19)

06:01 2020/03/31

យុគសម័យ - នាថ្ងៃទី ៣០ ខែមីនា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានចេញសេចក្តីអំពាវនាវដល់បងប្អូនជនរួមជាតិ យុទ្ធជននៅទូទាំងប្រទេសក៏ដូចជាជនរួមជាតិនៅបរទេសឲ្យត្រូវរួបរួមគ្នានិងសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងឲ្យបានជ័យជំនះលើជម្ងឺរាតត្បាតកូវីដ១៩ផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​លោក Nguyen Phu Trong អំពាវនាវដល់ជនរួមជាតិរួបរួមគ្នាដើម្បីយកឈ្នះលើជំងឺរាតត្បាតសកលកូវីដ១៩ (COVID-19)

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong (រូបថត៖ vnanet)

ក្នុងបរិបទដែលជំងឺកូវីឌ១៩(COVID-19) បន្តរីករាលដាលពាសពេញពិភពលោកនិងប៉ះពាល់យ៉ាងខ្លាំងទាំងស្រុងទៅលើជីវភាពរស់នៅនិងសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងអស់ដែលក្នុងនោះមានប្រទេសវៀតណាម នាថ្ងៃទី ៣០ ខែមីនា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong បានចេញសេចក្តីអំពាវនាវដល់បងប្អូនជនរួមជាតិ យុទ្ធជននៅទូទាំងប្រទេសក៏ដូចជាជនរួមជាតិនៅបរទេសឲ្យត្រូវរួបរួមគ្នា សាមគ្គីគ្នា និងមានឆន្ទៈរួមគ្នាយ៉ាងជិតស្និទនិងប្តូរផ្តាច់ក្នុងការអនុវត្តរាល់គោលការណ៍របស់បក្សនិងរដ្ឋ ក៏ដូចជាប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្រោមការណែនាំនិងគ្រប់គ្រង់របស់រដ្ឋាភិបាលនិងលោកនាយករដ្ឋមន្រ្តីវៀតណាម ព្រមទាំងខិតខំប្រឹងប្រែងអនុវត្តកិច្ចសហប្រតិបត្តិការឱ្យបានទាន់ពេលវេលាជាមួយប្រទេសដទៃទៀត ដើម្បីធានាបាននូវជ័យជំនះលើជម្ងឺរាតត្បាតកូវីដ១៩ផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong បានសង្កត់ធ្ងន់ថាប្រជាជនវៀតណាមមានប្រពៃណីស្នេហាជាតិនិងមនុស្សធម៌។ ក្នុងរយៈពេលកន្លងមក ប្រជាជនទាំងមូលបានឯកភាពនិងរួមទុក្ខរួមសុខជាមួយបក្សនិងរដ្ឋ ដើម្បីការពារនិងគ្រប់គ្រងជំងឺឆ្លងឱ្យមានប្រសិទ្ធភាពផងដែរ។ ក្នុងរយៈពេលខាងមុខនេះ វៀតណាមប្រហែលជានឹងជួបការលំបាកច្រើនដងទៀតដែលទាមទារការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងថែមទៀតផង។ 

ក្នុងស្មារតីដាក់សុខភាពនិងអាយុជីវិតមនុស្សជាចម្បង លោក  Nguyen Phu Trong  បានអំពាវនាវដល់បងប្អូនជនរួមជាតិនិងយុទ្ធជនទូទាំងប្រទេស ក៏ដូចជាជនរួមជាតិនៅឯក្រៅប្រទេសឲ្យត្រូវរួបរួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺដ៏កាចសាហាវនេះឲ្យបានចប់សព្វគ្រប់ផងដែរ។ លោក  Nguyen Phu Trong បានចាត់ទុកដាប្រជាជនម្នាក់ជាយុទ្ធជនមួយនៅលើសមរភូមិបង្កានិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong (រូបថត៖ vnanet)

ក្នុងនាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ វៀតណាមសំដែងការចាប់អារម្មណ៍ ការរួមវិភាគទាននិងយោគយល់គ្នាយ៉ាងជ្រាលជ្រៅ ហើយវៀតណាមកំពុងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង ព្រមទាំងសម្របសម្រួលទាន់ពេលវេលាជាមួយបណ្តាប្រទេស ជាពិសេសប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩។ 

លោក Nguyen Phu Trong ក៏បានបញ្ជាក់ទៀតថាក្នុងស្ថានភាពបច្ចុប្បន្ននេះ សាមគ្គីភាពនិងការសម្របសម្រួលគ្នាគឺជាមូលដ្ឋានដើម្បីធានាបាននូវជ័យជំនះចុងក្រោយរបស់ពិភពលោកលើជំងឺរាតត្បាតនេះតែម្តង។ប្រជាជាតិវៀតណាមទាំងមូល សូមចូលរួមចំណែករួមដៃសាមគ្គីគ្នាដើម្បីជំនះពុះពាររាល់ការលំបាកនិងបញ្ហាប្រឈមនានានិងយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ១៩!៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: VGP)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll