សារព័ត៌មានចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាពប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជនមកដល់អ្នកអានទាំងក្នុងស្រុកនិងអន្តរជាតិ

10:23 2021/01/21

យុគសម័យ - នាថ្ងៃទី ២០ មករា នៅរដ្ឋធានី Ha Noi សម្ព័ន្ធអង្គការ មិត្តភាពវៀតណាម (VUFO) បានរៀបចំពិធីជួបជុំជាមួយតំណាងនៃទីភ្នាក់ងារព័ត៌មានមជ្ឈិម កាសែតនិងវិទ្យុ នៅរដ្ឋធានី Ha Noi ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២១ ។

សារព័ត៌មានចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាពប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជនមកដល់អ្នកអានទាំងក្នុងស្រុកនិងអន្តរជាតិ

លោកស្រីប្រធាន VUFO Nguyen Phuong Nga បានចែករំលែកព័ត៌មាននៅក្នុងកិច្ចប្រជុំនេះ។

ថ្លែងមតិនៅទីនេះលោកស្រី​ ប្រធាន Nguyen Phuong Nga បានថ្លែងអំណរគុណដល់ទីភ្នាក់ងារ​សារព័ត៌មានដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ VUFO និងអង្គការជា​សមាជិក​ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ​រួមចំណែកក្នុងការផ្តល់ព័ត៌មានអំពីសកម្មភាពប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន​និងប្រជាជន មកដល់​អ្នកអានក្នុងស្រុកនិងអន្តរជាតិយ៉ាងច្រើន។

ក្នុងឱកាសនេះដែរ លោកស្រីប្រធាន VUFO ក៏បាន​ត្រួតពិនិត្យ​ឡើងវិញនូវសកម្មភាពសំខាន់ៗ​មួយចំនួនរបស់ VUFO ក្នុងឆ្នាំ ២០២០ និងទិសដៅប្រតិបត្តិការនៅឆ្នាំ ២០២១ ។ ដូច្នោះហើយ នៅឆ្នាំ ២០២០ ទោះបីត្រូវរង​ផល​ប៉ះពាល់​ដោយជំងឺរាតត្បាត COVID-19 ក៏ដោយ ក៏ VUFO ក៏អនុវត្តន៍​សកម្មភាពការទូតជាច្រើន តាម​ទម្រង់រៀបចំកិច្ចប្រជុំដោយផ្ទាល់និងតាមប្រព័ន្ធអ៊ីនធើណិត។ សកម្មភាពលេចធ្លោមួយចំនួនគឺ“ ការជួបជុំមិត្តភាព ដើម្បីអបអរសាទរនិទាឃរដូវ ឆ្នាំ ២០២០” ដោយមានការចូលរួមពី​ប្រតិភូ​ក្នុងស្រុក​និង​អន្តរជាតិចំនួន ៣០០ នាក់។ វេទិកាប្រជាជនអាស៊ាន​បានរៀបចំ តាមប្រព័ន្ធអ៊ីនធើណិត ឆ្នាំ ២០២០ ដោយ​មានការចូលរួមពីប្រតិភូអន្តរជាតិជិត ១.០០០ នាក់ដែលមានសិក្ខាសាលាជាង ២៣ ក្រោម​ប្រធានបទ​ចំនួន ១១ ក្នុងនោះមានពិធី អបអរសាទរ​ទិវាប្រពៃណីខួប ៧០ ឆ្នាំ របស់ VUFO (១៧ វិច្ឆិកា ១៩៥០ - ១៧ វិច្ឆិកា ២០២០) ទទួលបានគ្រឿង​ឥស្សរិយយសហូជីមីញជាលើកទី ២ …

នៅឆ្នាំ ២០២០ VUFO បានរៀបចំព្រឹត្តិការណ៍​នយោបាយ​ការទូត​ជាច្រើន​ ប្រកបដោយ​ជោគជ័យ​ដូចជា៖ ខួបលើកទី ៧០ នៃ​ទិវាបង្កើត​ការ​ទំនាក់​ទំនង​ការទូតវៀតណាម - ចិន ខួបលើកទី ៧០ នៃការ​បង្កើត​​សមាគមមិត្តភាពវៀតណាម - សូវៀត វៀតណាម - សហព័ន្ធរុស្ស៊ី ខួបលើកទី ២៥ នៃ​ការបង្កើត​ទំនាក់ទំនងការទូតវៀតណាម - អាមេរិក​ខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត​វៀតណាម - គុយបា ...

ឆ្នាំ ២០២០ VUFO និងអង្គការជាសមាជិករបស់ VUFO បានអំពាវនាវនិងចូលរួមវិភាគទាន​ជួយគាំទ្រ​មិត្តអន្តរជាតិម៉ាស់វេជ្ជសាស្ត្រចំនួន ៧០០,០០០ ខោអាវវេជ្ជសាស្ត្រចំនួន ៥០០ ឈុត ទឹក​លាងដៃ​សម្លាប់មេរោគជាង ៣.០០០ ដបនិងថវិកាចំនួន ៨ ពាន់លានដុង។ នៅពេលតំបន់កណ្តាល​និងតំបន់ Tay Nguyen ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយ សារទឹកជំនន់ VUFO ក៏បានអំពាវនាវដល់អង្គការ អន្តរជាតិជួយគាំទ្រ ដោយសារ​ព្យុះនិងទឹកជំនន់​កើតឡើង​នៅតំបន់ភាគកណ្តាលប្រមាណ ២៥១ ពាន់លានដុងនិងគ្រោះរាំងស្ងួតកើតឡើង នៅ​តំបន់ Tay Nguyen ប្រមាណ ៥.៥ ពាន់លានដុង។ 

ឆ្នាំ ២០២១ គឺជាឆ្នាំសំខាន់ណាស់សំរាប់ប្រទេសទាំងមូល ​និង VUFO គឺជាឆ្នាំដំបូងនៃ​ការអនុវត្តសេចក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី XIII របស់បក្ស ។ សម្រាប់​កិច្ចការបរទេស​និង​ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន​ ធ្វើយ៉ាងម្តេចឲ្យការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជននឹងក្លាយជាកម្លាំងស្នូល​នៃវិស័យការទូត គ្រប់ជ្រុងជ្រោយ​និងទំនើប​ហើយដើរតួនាទីឈានមុខគេក្នុងការថែរក្សាបរិស្ថានសន្តិភាព ស្ថេរភាពនិងអំណោយផលស​ម្រាប់​ការកាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ការកៀរគរ​ធនធាន​អន្តរជាតិនិងក្នុងពេលតែមួយ​ បង្កើន​ជំហររបស់វៀតណាមក្នុងឆាកអន្តរជាតិ”លោកស្រីប្រធាន VUFO Nguyen Phuong Nga បានសង្កត់ធ្ងន់ ។

 

លោកស្រីប្រធាន VUFO Nguyen Phuong Nga បានថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូនៅឯកិច្ចប្រជុំ។

នៅក្នុងកិច្ចប្រជុំនេះដែរលោកស្រី​ប្រធាន VUFO និងអ្នកសារព័ត៌មានបានពិភាក្សាអំពីបញ្ហាមួយចំនួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង VUFO និងអ្នកសារព័ត៌មាន ដូចជា​ជួយសម្រួលដល់អ្នក​សារព័ត៌មានឱ្យចូលរួមក្នុងសកម្មភាពជាច្រើនទៀត។ សកម្មភាពនៅតាមមូលដ្ឋា សម្របសម្រួលជាមួយ​អង្គការ​មិនមែនរដ្ឋាភិបាល ​មានប្រធានបទឯកទេស​អំពីការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន រួមចំណែកផ្សព្វផ្សាយព័ត៌មានដល់​អ្នកអានក្នុងនិង​បរទេស./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll