សម្ព័ន្ធអង្គការមិត្តភាពវៀតណាមដើរតួនាទីដ៏សែនសំខាន់ក្នុងបញ្ជាក់ពីឋានៈខ្ពស់របស់វៀតណាមក្នុងចលនាដើម្បីសន្តិភាពនិងវឌ្ឍនភាពនៅលើពិភពលោក

15:25 2020/11/15

យុគសម័យ - ក្នុងវិស័យការទូតរបស់វៀតណាម សម្ព័ន្ធអង្គការមិត្តភាពវៀតណាមក្នុងនាមជាទីស្ថាប័នឯកទេស ស្ថាប័នស្នូលក្នុងវិស័យការទូតប្រជាជន គឺជាធាតុដែលមិនអាចខ្វះបាននៅក្នុងសរសរស្តម្ភ៖ កិច្ចការបរទេសបក្ស - ការទូតរដ្ឋ - កិច្ចការបរទេសប្រជាជននៃប្រទេសជាតិ។

សម្ព័ន្ធអង្គការមិត្តភាពវៀតណាមដើរតួនាទីដ៏សែនសំខាន់ក្នុងបញ្ជាក់ពីឋានៈខ្ពស់របស់វៀតណាមក្នុងចលនាដើម្បីសន្តិភាពនិងវឌ្ឍនភាពនៅលើពិភពលោក
សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិម លោក Hoang Binh Quan 

សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិម លោក Hoang Binh Quan បានមានប្រសាសន៍ថា៖ អាចនិយាយបានថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ដែលបានរីកធំធាត់និងរីកចម្រើនជាមួយប្រវត្តិបក្សបក្សនិងប្រទេសយើង សម្ព័ន្ធអង្កការមិត្តភាពបានចូលរួមវិភាគទានយ៉ាងធំធេងដល់រណសិរ្សបរទេសជាទូទៅក៏ដូចជាក្នុងវិស័យការពារនិងកសាងប្រទេសរបស់ប្រទេសវៀតណាម។

សកម្មភាពរបស់សម្ព័ន្ធភាពមិត្តភាពបានចូលរួមចំណែកកានើតែមានគុណភាពខ្ពស់និងមានតម្លៃកាន់តែខ្លាំងឡើងៗក្នុងកិច្ចការពារនិងលើកកម្ពស់ផលប្រយោជន៍ជាតិនិងប្រជាជនក៏ដូចជាប្រឆាំងនឹង ការបំផ្លិចបំផ្លាញនៃកម្លាំងអរិភាព និងសម្រាប់សហគមន៍ពិភពលោក និងមតិសាធារណជនអាចស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រទេសវៀតណាមផងដែរ។ ក្រៅពីការឃោសនាដើម្បីទាញយកផលប្រយោជន៍ពីការគាំទ្ររបស់ប្រជាជនពិភពលោក សម្ព័ន្ធអង្គការមិត្តភាព​​វៀតណាមក៏ជាបណ្តាញដ៏មានប្រសិទ្ធិភាពមួយផងដែរក្នុងការទាក់ទាញធនធានមនុស្សនិងកម្លាំងធ្លុងរបស់ពិភពលោកទាំងកិច្ចសហប្រតិបត្តិការនិងទាំងជួយឧបត្ថម្ភដល់វៀតណាម។ តាមរយៈសកម្មភាពរបស់សហភាពមិត្តភាពប្រជាជន យើងកាន់តែមានទំនាក់ទំនងការទូតដ៏ទូលំទូលាយ។ សកម្មភាពរបស់សម្ព៧ន្ធមិត្តភាពជាពិសេសនិងការទូតប្រជាជនជាទូទៅ តែងតែមានមូលដ្ឋានការគាំទ្រដល់ការទូតរបស់បក្សនិងរដ្ឋដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីនិងពហុភាគីនិយម។ សហគមន៍អន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះជំហរនិងកិត្យានុភាពរបស់វៀតណាមក្នុងចលនា ដើម្បីសន្តិភាពនិងវឌ្ឍនភាពនៅលើពិភពលោក រួមទាំងការចូលរួមវិភាគទានរបស់ប្រជាជនវៀតណាមនិងតួនាទីរបស់សម្ព័ន្ធមិត្តភាព។ ក្នុងរយៈពេល ៧០ ឆ្នាំនៃការធ្វើដំណើរជាមួយប្រទេសដោយរួមបញ្ចូលលំហូរនៃបដិវត្តសហភាពមិត្តភាពនិងវិស័យកិច្ចការបរទេសដទៃទៀតបានចូលរួមវិភាគទានយ៉ាងល្អប្រសើរ។

ក្នុងឱកាសអបអរសាទរខួប ៧០ ឆ្នាំនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម សូមជូនប្រសិទ្ធិពរជ័យកម្មាភិបាល បុគ្គលិកគ្រប់ជាន់ថ្នាក់នៃសម្ព័ន្ធអង្គការមិត្តភាពនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមជូនពរសុខភាពនិងសង្ឃឹមថាយើងនឹងបន្តសម្របសម្រួលដើម្បីរួមចំណែកបុព្វហេតុបរទេសនៃប្រទេសវៀតណាមព្រមទាំងពង្រីកបទពិសោធន៍ដ៏មានតំលៃដែលទទួលបានក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមកនេះជាមួយនឹងស្មារតីនៃគំនិតផ្តួចផ្តើម ភាពបត់បែននិងច្នៃប្រឌិត ក៏ដូចជាបង្កើតសមិទ្ធិផលថ្មីៗក្នុងយុគសម័យថ្មីទៀតផង៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll