វៀតណាម និងសហភាពអឺរ៉ុបពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

15:30 2020/11/30

ចាប់តាំងពីប្រទេសវៀតណាម និងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ (PCA) ក្នុងឆ្នាំ ២០១២ ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមានជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ ២០១៦ មក ទំនាក់ទំនងទ្វេភាគីមានជំហានលោតផ្លោះក្នុងវិស័យជាច្រើនដែលរួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិ។

វៀតណាម និងសហភាពអឺរ៉ុបពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

ដំណើរទស្សនកិច្ចជាន់ខ្ពស់ជាច្រើនរវាងថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងសហភាពអឺរ៉ុប ទទួលបានលទ្ធផលដោយ​ឯកសារជាច្រើនត្រូវបានចុះហត្ថលេខា ហើយជាមូលដ្ឋានសម្រាប់ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិនៅប៉ុន្មានឆ្នាំបន្ដបន្ទាប់។

វៀតណាម និងសហភាពអឺរ៉ុបពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

កិច្ចសហប្រតិបត្តិការការពារជាតិជាចំណុចលេចធ្លោមួយក្នុងទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុប

ប្រសិនបើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគគឺជាសសរស្ដម្ភនៃទំនាក់ទំនងវៀតណាម - អឺរ៉ុបក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក (២៨ វិច្ឆិកា ១៩៩០ / ២៨ វិច្ឆិកា ២០២០) ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀង PCA ចូលជាធរមានក្នុងឆ្នាំ ២០១៦ នោះគឺកិច្ចសហប្រតិបត្តិការការពារជាតិត្រូវបានគេមើលឃើញថាជាចំណុចលេចធ្លោមួយក្នុងទំនាក់ទំនងទ្វេភាគី។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហភាពអឺរ៉ុបរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong កាលពីខែមករា ឆ្នាំ ២០១៣ ថ្នាក់ដឹកនាំក្រសួងការពារប្រទេស​វៀត​ណាម​បានជួបប្រជុំជាមួយនាយកប្រតិបត្តិនៃទីភ្នាក់ងារទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EEAS) និងទីភ្នាក់ងារគ្រប់គ្រងវិបត្តិ និងផែនការរបស់សហភាពអឺរ៉ុប (CMPD) និងប្រធានគណៈកម្មការយោធាសហភាពអឺរ៉ុប (EUMS) ។ ទោះ​បីជាពេលវេលាបន្ទាន់ក៏ដោយក៏កិច្ចប្រជុំនេះបានបើកទំព័រថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

កាលពីខែធ្នូឆ្នាំ ២០១៧ មក ជាលើកដំបូងដែលសហភាពអឺរ៉ុបបានចាត់បញ្ជូនប្រធាន EUMS ទៅកាន់ប្រទេសវៀតណាមដើម្បីលើកឡើងនូវការកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិ។ ដំណើរទស្សនកិច្ចនេះបានបង្ហាញថា ភាគី EU វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យ​ការពារជាតិ។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងបរិបទដែលសហភាពអឺរ៉ុបដែលមានសម្លេងកាន់តែខ្លាំងឡើងៗនៅលើវេទិកាអន្តរជាតិនិងតំបន់ ហើយនិងក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេសមហាអំណាចនៅលើពិភពលោក។

យោងតាមលោកឯកអគ្គរដ្ឋទូត Pier Giorgio Aliberti ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៨ មក សហភាពអឺរ៉ុបបានផ្តល់ការតំរង់ទិសមួយស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិជាមួយអាស៊ី និងនៅក្នុងតំបន់អាស៊ី។ “ យើងខ្ញុំបានកំណត់ប្រទេសចំនួន ៥ ដែលត្រូវបានផ្តល់អាទិភាពក្នុងដំណាក់កាលដំបូងក្នុងការអនុវត្ដការតម្រង់ទិសថ្មីនេះ ដែលក្នុងនោះរួមមានប្រទេសវៀតណាមផងដែរ។ ជាមួយគ្នានោះ វិស័យជាច្រើនដែលយើងខ្ញុំអាចសហប្រតិបត្តិការជាមួយវៀតណាមបានដូចជា សន្តិសុខតាមសមុទ្រ សន្តិសុខតាមប្រព័ន្ធអុីនធឺរណេត និងសន្តិសុខមិនមែនប្រពៃណី។

ចាប់តាំងពីឆ្នាំ ២០១៨ មក ភាគីទាំងពីរបានបង្កើនដំណើរទស្សនកិច្ចទ្វេភាគី។ ក្នុងរយៈពេល ២ ឆ្នាំ (២០១៨ និង ២០១៩) គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានទៅបំពេញទស្សនកិច្ចនៅសហភាពអឺរ៉ុបចំនួន ៤ លើក និងចូលរួមកិច្ចប្រជុំមេបញ្ជាការការពារជាតិនៃបណ្តាប្រទេសសហភាពអឺរ៉ុប។ ក្នុងដំណើរទស្សនកិច្ចទាំងនេះ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីទិសដៅ និងវិធានការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនាពេលខាងមុខ។ កាលពីខែសីហាឆ្នាំ ២០១៩ លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប (EC) បានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងមានជំនួបជាមួយលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ 

ត្រឹមតែពីរខែក្រោយនៃដំណើរទស្សនកិច្ចនៅសហភាពអឺរ៉ុបរបស់លោករដ្ឋមន្រ្តី Ngo Xuan Lich ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតក្របខ័ណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិជាមួយសហភាពអឺរ៉ុប (កិច្ចព្រមព្រៀង FPA) ហើយបង្កើតមូលដ្ឋានសម្រាប់ភាគីទាំងពីរបន្តធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិ។

បន្ទាប់ពីកិច្ចព្រមព្រៀង FPA ត្រូវបានចុះហត្ថលេខាភ្លាមៗ ភាគីទាំងពីរបានរៀបចំកិច្ចសន្ទនាការពារជាតិ- សន្តិសុខវៀតណាម - EU លើកដំបូងនៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៊ិក។ នៅក្នុងកិច្ចសន្ទនានេះ EU បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពរបស់វៀតណាមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំពោះសន្តិភាព និងស្ថិរភាពរួមនៃតំបន់ និងពិភពលោក។ រីឯខ្លួនវិញលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើវៀតណាមនិង EU គួរតែបន្តផ្លាស់ប្តូរបទពិសោធន៍លើវិស័យជាច្រើន ព្រមទាំងលោកវាយតម្លៃខ្ពស់ចំពោះការដែល EU ចាត់បញ្ជូនគ្រូបង្រៀនទៅជួយមជ្ឈមណ្ឌលហ្វឹកហ្វឺននៃនាយករដ្ឋានរក្សាសន្ដិភាពវៀតណាម។ តាមការគ្រោងទុក កិច្ចសន្ទនាការពារជាតិ-សន្តិសុខវៀតណាម - EU លើកទី ២ នឹងត្រូវធ្វើឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំនេះ តាមរយៈនោះភាគីទាំងពីរនឹងកំណត់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម  និង​លោកស្រី Federica Mogherini  អនុប្រធានគណៈកម្មការអឺរ៉ុប ចុះហេត្ថលេខាលើកិច្ចព្រមព្រៀង FPAថតរូបជាមួយប្រតិភូ។

ខិតខំធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិក្លាយជាសសរស្ដម្ភនៃទំនាក់ទំនងទ្វេភាគី

អាចនិយាយបានថា ឥឡូវនេះ វៀតណាមបានក្លាយជាដៃគូពេញសិទ្ធនៃ EU  ក្នុងវិស័យការពារជាតិ។ ភាគីទាំងពីរបានបង្កើតយន្តការសហប្រតិបត្តិការមួយចំនួនដែលស្របទៅតាមតម្រូវការនិងលទ្ធភាពដូចជា ការបណ្តុះបណ្តាល បេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ ជំនះផលវិបាកនៃសង្គ្រាម…។ នៅឆ្នាំ ២០២០នេះ ភាគីទាំងពីរបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាផ្លូវការតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្ដិការរវាងបណ្ដាស្ថាប័នស្រាវ​ជ្រាវជាមួយមូលដ្ឋានមួយចំនួន និងវិទ្យាស្ថានស្រាវជ្រាវនូវការពារជាតិ-សន្តិសុខនៃ EU និងប្រទេសជាសមាជិក។ ភាគីទាំងពីរក៏បានកំណត់ខ្លឹមសារមួយចំនួននៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយបានចាត់បញ្ជូនអ្នកស្រាវជ្រាវមួយចំនួនទៅចូលរួមវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយ EU ។

ទាក់ទងនឹងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ លោកឯកអគ្គរដ្ឋទូត Pier Giorgio Aliberti បានឲ្យដឹងថា EU នឹងជំរុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការការពារជាតិជាមួយវៀតណាម និងដាក់ទិសដៅនាពេលអនាគត។ លោកឯកអគ្គរដ្ឋទូតរូបនេះបន្តថា “យើងខ្ញុំមានទីប្រឹក្សាការពារជាតិនៅស្ថានបេសកកម្ម EU ប្រចាំប្រទេសនីមួយៗ។ ទាំងនេះគឺជាមនុស្សដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការចាំបាច់ដែលត្រូវអនុវត្ដ” ។

ជាមួយនឹងការអភិវឌ្ឍក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិង EU ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានឯកភាពគ្នាធ្វើឲ្យកិច្ចសហប្រតិបត្តិការការពារជាតិក្លាយជាសសរស្ដម្ភក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង PCA និងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក៕


(តាម Kh.qdnd.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll