Trending now

វៀតណាមអាចជាប់ក្នុង Top ដៃគូពាណិជ្ជកម្មដ៏ធំៗទាំង ១០ របស់ EU

22:23 | 05/09/2020

តាមរយៈកិច្ចព្រមព្រៀង EVFTA សហគ្រាសបារាំង និងអឺរ៉ុប មានឱកាសវិនិយោគនិងធ្វើអាជីវកម្មមិនត្រឹមតែលើវិស័យធ្វើអាជីវកម្មប្រពៃណីប៉ុណ្ណោះទេ ថែមទាំងលើវិស័យថ្មី ដែលប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Thiep

នាថ្ងៃទី ៤ ខែសីហា ស្ថានទូតវៀត ណាមប្រចាំនៅបារាំងបានសហការជាមួយវិទ្យាស្ថានសិក្សាស្រាវជ្រាវភូមិ សាស្ត្រនយោបាយបារាំងនិង Foyer វៀតណាមរៀបចំ កិច្ចសន្ទនាតាមអ៊ិន ធឺរណែត ស្តីពីឱកាសពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប EU - វៀតណាម (EVFTA) សំដៅ ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង EU និយាយ រួមនិងរវាងវៀតណាមនិងបារាំងនិយាយដោយឡែក។

នៅក្នុងកិច្ចសន្ទនានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Thiep បានអះអាងថា តាមរយៈកិច្ចព្រមព្រៀង EVFTA នោះ សហគ្រាសបារាំង និងអឺរ៉ុប នឹងមានឱកាសវិនិយោគនិងធ្វើអាជីវកម្មមិនត្រឹមតែលើវិស័យធ្វើអាជីវកម្មប្រពៃណីប៉ុណ្ណោះទេ ថែមទាំងលើវិស័យថ្មី ដែលប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់ដូចជា៖ អាកាសចរណ៍ អវកាស ថាមពលស្អាត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅទីផ្សារវៀតណាមទៀតផង៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

២០​ ឆ្នាំនៃការបណ្តុះបណ្ដាលភាសាវៀតណានៅតៃវ៉ាន់
បញ្ជាក់​ពី​ម៉ាក​ផលិតផល​កសិកម្ម​ស្អាត​ពី​ផលិតផល OCOP
អភិរក្ស​ភាសា​វៀតណាម​តាមរយៈ​ឧបករណ៍​ភ្លេង និង​ម្ហូបអាហារ
បច្ចេកវិទ្យាឌីជីថលក្នុងការត្រួតពិនិត្យនាវានេសាទ៖ គន្លឹះក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
eCDT - ដំណោះស្រាយចំពោះបញ្ហា "កាតលឿង" IUU