វៀតណាមអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការពង្រីកតំបន់តាំងទីលំនៅ

09:40 2020/10/01

នាថ្ងៃទី ២៩ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយស្តីពីស្ថានភាពមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនទៀត ផង។

វៀតណាមអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការពង្រីកតំបន់តាំងទីលំនៅ
ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសសមា ជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើន បានសម្តែងការព្រួយបារម្ភ ចំពោះការបន្តពង្រីកតំបន់តាំងទីលំនៅថ្មី និងការវាយកម្ទេចផ្ទះសម្បែង របស់ប៉ាឡេស្ទីន នៅតំបន់ដែនដីដែលបានទន្ទ្រានកាន់កាប់ ដោយរំលោភលើសេចក្តីសម្រេចលេខ ២៣៣៤ របស់ក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសមួយចំនួនបានថ្កោលទោសចំពោះអំពើហឹង្សានាពេលកន្លងមក ដោយស្នើឲ្យភាគីពាក់ព័ន្ធនានាអត់ធ្មត់ ជៀសវាងអំពើហឹង្សា ដែលអាចធ្វើឱ្យស្ថានភាពនេះកាន់តែស្មុគស្មាញ។

ថ្លែងនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភ និងការលំបាកនានា ដែលប្រជាជនប៉ាឡេស្ទីនកំពុងជួបប្រទះ ក្នុងនោះមានទាំងផលប៉ះពាល់បណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ និងស្ថានភាពមនុស្សធម៌។ លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តជួយឧបត្ថម្ភដល់ប្រជាជន ប៉ាឡេស្ទីនដើម្បីជំនះពុះពារលើការលំបាក។

ជាមួយគ្នានេះ          លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្វាគមន៍គំនិតផ្តួចផ្តើមនិងវិធានការណ៍ឆ្ពោះទៅរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ ចីរភាពនិងយុត្តិធម៌ចំពោះបញ្ហាប៉ាឡេស្ទីន។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ជាថ្មីនូវគោលជំហរឥតងាករ៉េរបស់វៀតណាម គឺគាំទ្រដល់ដំណោះស្រាយរដ្ឋពីរក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដែលបានរួមរស់ប្រកបដោយសន្តិភាពជាមួយរដ្ឋអ៊ីស្រាអែល៕

(ប្រភពព័ត៌មាន: vov)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll