វៀតណាមអនុម័តលើគំរោងកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាម

06:05 2020/05/21

យុគសម័យ - គោលដៅនៃគម្រោងនេះគឺជំរុញដោយព្រមៗគ្នានិងផ្ដោតសំខាន់លើរាល់សកម្មភាព សហប្រតិ បត្តិការអន្តរជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព សំដៅកៀរគរប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពនូវប្រភពធនធានបញ្ញា បទពិសោធន៍ និងទាញយក ជាអតិបរមានូវ ការគាំទ្ររបស់បណ្ដាប្រទេសនៃអង្គការអន្តរជាតិនិងដៃគូនានា។

វៀតណាមអនុម័តលើគំរោងកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាម

នាវានេសាទរបស់ប្រជានេសាទ Ninh Thuan (រូបថត៖ vnanet)

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទើបតែចេញសេចក្តី សម្រេចលេខ ៦៤៧ / QD-TTg ដែលអនុម័តគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយចីរភាពរហូតដល់ឆ្នាំ ២០៣០ ។

គោលដៅនៃគម្រោងនេះគឺជំរុញដោយព្រមៗគ្នានិងផ្ដោតសំខាន់លើរាល់សកម្មភាព សហប្រតិ បត្តិការអន្តរជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព សំដៅកៀរគរប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពនូវប្រភពធនធានបញ្ញា បទពិសោធន៍ និងទាញយក ជាអតិបរមានូវ ការគាំទ្ររបស់បណ្ដាប្រទេសនៃអង្គការអន្តរជាតិនិងដៃគូនានា រួមចំណែកអនុវត្តប្រកប ដោយជោគជ័យនូវរាល់ទស្សនៈ គោលដៅ គោលការណ៍ រួមវិភាគទានយ៉ាងសកម្ម និងមាន ប្រសិទ្ធិភាពជាមួយសហគមណ៍អន្តរជាតិស្ដីពីបញ្ហាសមុទ្រ និងមហាសាគរ ក៏ដូចជារួមចំណែក លើកកំពស់តួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់និងលើឆាកអន្តរជាតិផងដែរ។

គម្រោងនេះបានចែងយ៉ាងច្បាស់លាស់នូវភារកិច្ចចំនួន ៦ ចំណុចអំពីកិច្ចសហប្រតិបត្តិការ អន្តរជាតិ រួមមាន៖ ការគ្រប់គ្រងសមុទ្រនិងមសាគរ; ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ; ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កសាងវប្បធម៌សមុទ្រ សង្គមទូទៅដែល មានភាព ភាពស្និទ្ធស្នាលបរិស្ថានសមុទ្រ; ស៊ើបអង្កេតមូលដ្ឋាន សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា អភិវឌ្ឍន៍ប្រភពធនធានមនុស្សសមុទ្រ; ការពារបរិស្ថានសមុទ្រ ទប់ទល់នឹងគ្រោះ ធម្មជាតិក៏ដូចជាបម្រែបម្រួលអាកាសធាតុជាដើមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll