Trending now

វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់

10:07 | 27/09/2020

លោកឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេស Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់ ហើយសម្ដែងនូវក្ដីសប្បាយរីករាយ ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។ (រូបថត៖ VGP)

នាថ្ងៃទី២៥ កញ្ញា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Heiko Maas ដើម្បីផ្លាស់ប្ដូរមតិស្ដីពី ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ ដែល ភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងឱកាសរំលឹកខួបលើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អាល្លឺម៉ង់។

លោកឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេស Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់ ហើយសម្ដែងនូវក្ដីសប្បាយរីករាយ ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី។ លោកក៏បានថ្លែងអំណរគុណចំពោះអាល្លឺម៉ង់ដោយបានគាំទ្រ យ៉ាងសកម្មចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងសហ ភាពអឺរ៉ុប ជាពិសេសគឺការជំរុញការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រម ព្រៀង EVFTA ផងដែរ។

ចំណែកឯខ្លួនវិញ លោករដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Heiko Maas បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលក្នុងទំនាក់ទំនងរវាងប្រទេសទាំង ពីរ ព្រមទាំងឯកភាពនឹងសហការយ៉ាងស្អិតរមួតជាមួយវៀតណាមដើម្បី អនុវត្តផែនការសកម្មភាពយុទ្ធសាស្ត្រដំណាក់កាល២០១៩- ២០២១ រួម ចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរផងដែរ។

នៅជំនួបពិភាក្សាតាមទូរស័ព្ទនេះដែរ ភាគីទាំងពីរបានឯកភាពជំរុញ ការតភ្ជាប់គ្នារវាងតំបន់អាស៊ាន-សហភាពអឺរ៉ុប ឆ្ពោះទៅការលើកកំពស់ ទំនាក់ទំនងអាស៊ាន-EU ឡើងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរ ក៏បានអះអាងនូវសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាពនិងការដោះ ស្រាយជម្លោះដោយសន្តិវិធីនៅសមុទ្រខាងកើត ដោយផ្អែកលើមូលដ្ឋាននៃ ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ផងដែរ៕


(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការដោះស្រាយ "កាតលឿង" IUU៖ ខេត្តក្វាងនិញកំពុងអនុវត្តដំណោះស្រាយយ៉ាងម៉ឺងម៉ាត់
គោលការណ៍ណែនាំសម្រាប់បណ្តាញបញ្ជូនទិន្នន័យដែលបម្រើដល់ភ្នាក់ងារបក្ស និងរដ្ឋ
សន្តិសុខតាមអ៊ីនធឺណិត៖ ចាប់ផ្តើមជាមួយនឹងការកសាងកម្លាំងពលកម្មដែលមានគុណភាពខ្ពស់
វិស័យទេសចរណ៍របស់ទីក្រុងហាណូយកំពុងមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ដោយស្វាគមន៍ភ្ញៀវទេសចរជិត ៩ លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦
កិច្ចសហប្រតិបត្តិការ Mekong - Lan Thuong៖ មួយទសវត្សរ៍ និងលើសពីនេះ