វៀតណាមធានានូវសេរីភាពការធ្វើដំណើរក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩

15:35 2020/10/15

ទោះបីជាមានការលំបាកដែលបង្កឡើងដោយជំងឺរាតត្បាត កូវីដ ១៩ ក៏ដោយ ក៏ប៉ុន្តែ បក្សនិងរដ្ឋវៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីធានាជាអតិបរមានូវសេរីភាពក្នុងការធ្វើដំណើរសម្រាប់ពលរដ្ឋវៀតណាមនិងជនបរទេស ដោយឈរលើមូលដ្ឋាននៃច្បាប់របស់វៀតណាមនិងច្បាប់អន្តរ ជាតិ។

វៀតណាមធានានូវសេរីភាពការធ្វើដំណើរក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩

ក្នុងអំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតនោះ ការឆ្លងដែនត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង (រូបថត៖ VGP News)

បើនិយាយអំពីច្បាប់អន្ដរជាតិវិញ  នេះជាលើកដំបូងហើយដែលសេរីភាពក្នុងការធ្វើដំណើរ ត្រូវបានទទួលស្គាល់នៅក្នុងមាត្រាទី ១៣ នៃសេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស (UDHR) ឆ្នាំ ១៩៤៨ តាមនោះ សិទ្ធិក្នុងការធ្វើដំណើររួមមាន៖ មនុស្សគ្រប់រូបមានសិទ្ធិធ្វើដំណើរដោយសេរី និងមានសិទ្ធិជ្រើសរើសនិវេសនដ្ឋានក្នុងរដ្ឋមួយ។ មនុស្សគ្រប់រូប មានសិទ្ធិចាកចេញពីប្រទេសណាមួយ រួមទាំងប្រទេសរបស់ខ្លួនឯងផង និងមានសិទ្ធិវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ។

សេរីភាពក្នុងការធ្វើដំណើរគឺមានអត្ថន័យសំខាន់ ពីព្រោះវាផ្តល់នូវបុព្វបទសម្រាប់បុគ្គលម្នាក់ៗ ទទួលផលពីសិទ្ធិស៊ីវិល នយោបាយ សេដ្ឋកិច្ច សង្គមនិងវប្បធម៌ដទៃទៀត។ សេរីភាពក្នុងការធ្វើដំណើររបស់បុគ្គលគឺជាលក្ខខណ្ឌមួយដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រជាជាតិនីមួយៗ។ សេរីភាពក្នុងការធ្វើដំណើរគឺជាផ្នែកសំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ពីព្រោះថា ការជួបប្រាស្រ័យនិងផ្លាស់ប្តូរព័ត៌មាននិងរួមចំណែកបង្កើនចំណេះដឹងនឹងការយល់ដឹងក្នុងចំណោមប្រជាជនដែលមានវប្បធម៌ខុសគ្នា ដើម្បីបង្កើនសាមគ្គីភាព លើកកម្ពស់សន្តិភាព តម្លៃមនុស្សសាស្ត្រនិងវិបុលភាពរួមរបស់បណ្តាជនជាតិ។

ការរឹតត្បិតសេរីភាពក្នុងការធ្វើដំណើរដោយមិនសមហេតុផល មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គលប៉ុណ្ណោះទេ ថែមទាំងរារាំងដល់ការអភិវឌ្ឍលើគ្រប់វិស័យនៃសង្គមទៀតផង។ ដោយហេតុផលនោះ សេរីភាពក្នុងការធ្វើដំណើរ ត្រូវបានទទួលស្គាល់និងការពារជាយូរណាស់មកហើយ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់របស់ប្រទេសជាច្រើនដែរ។ នៅវៀតណាម សិទ្ធិសេរីភាពក្នុងការធ្វើដំណើរ ត្រូវបានទទួលស្គាល់ជាសិទ្ធិមូលដ្ឋានរបស់មនុស្ស របស់ពលរដ្ឋ ដែលបានចែងក្នុងមាត្រា ២៣ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣៖ “ពលរដ្ឋមានសិទ្ធិសេរីភាពធ្វើដំណើរនិងស្នាក់នៅក្នុងប្រទេស មានសិទ្ធិសេរីភាពធ្វើដំណើរទៅបរទេសនិងវិលត្រឡប់មកពីបរទេសវិញ”។ ខ្លឹមសារនេះស្រដៀងនឹងឯកសារច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។ បទប្បញ្ញត្តិស្តីពីការធ្វើដំណើរនិងការស្នាក់នៅរបស់ពលរដ្ឋវៀតណាមនិងជនបរទេសនៅវៀតណាមត្រូវបានចែងយ៉ាងច្បាស់នៅក្នុងក្រមរដ្ឋប្បវេណី ច្បាប់សញ្ជាតិ ច្បាប់វិនិយោគ ច្បាប់ស្នាក់នៅនិងឯកសារច្បាប់ពាក់ព័ន្ធផ្សេងទៀត។ ជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាមក៏បានចុះហត្ថលេខាលើសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទ្វេភាគីចំនួន ៧៨ ច្បាប់ ស្តីពីការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសនិងតំបន់ដែនដីមួយចំនួន ក៏ដូចជា កិច្ចព្រមព្រៀងព្រំដែនជាមួយប្រទេសជិតខាង ដោយបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋក្នុងការធ្វើដំណើរទៅវិញទៅ មក។

ប្រការគួរឲ្យកត់សម្គាល់ថា នៅក្នុងគ្រាឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ នេះ  ថ្វីត្បិតតែជួបប្រទះនឹងការលំបាកជាច្រើនក៏ដោយ ក៏បក្សនិងរដ្ឋវៀតណាម បាននិងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធានានូវការប្តេជ្ញាចិត្តនិងកាតព្វកិច្ចអន្តរជាតិស្តីពីសិទ្ធិរបស់ប្រជាជនក្នុងការធ្វើដំណើរ។ នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ មិនទាន់បានគ្រប់គ្រងនោះ ការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីស្តីពីរក្សាគម្លាតសង្គមទូទាំងប្រទេសគឺចាំបាច់ណាស់ ដែលស្របតាមច្បាប់អន្តរជាតិ ច្បាប់របស់វៀតណាមនិងធានាសេរីភាពក្នុងការធ្វើដំណើររបស់ប្រជាជន ត្រឹមត្រូវតាមមាត្រា ១២ នៃ អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) ឆ្នាំ ១៩៦៦ ដែលបានកត់សម្គាល់ថា សិទ្ធិសេរីភាពក្នុងការធ្វើដំណើរ អាចត្រូវរង “ការរឹតត្បិតតាមលក្ខន្តិកៈ ហើយចាំបាច់ដើម្បីការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាពឬសីលធម៌សង្គម ឬសេរីភាពរបស់អ្នកដទៃ។ អនុលោមតាមច្បាប់វៀតណាម  កថាខ័ណ្ឌ ២, មាត្រា ១៤ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ចែងយ៉ាងច្បាស់ថា៖ “សិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ អាចត្រូវរងការរឹតត្បិតស្របតាមច្បាប់ក្នុងករណីចាំបាច់សម្រាប់ហេតុផលការពារជាតិ សន្តិសុខជាតិ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម សីលធម៌និងសុខភាពរបស់ សហគមន៍”។

 

គណៈប្រតិភូដែលជាពលរដ្ឋវៀតណាមចំនួន ២១៩ នាក់ មកពីប្រទេសអេក្វាទ័រហ្គីណេ បានមកដល់អាកាសយានដ្ឋាន Noi Bai ដោយក្តីរីករាយ នាថ្ងៃទី ២៩ ខែកក្កដា (រូបថត៖ TTXVN)

ហេតុដូច្នេះ សេរីភាពក្នុងការធ្វើដំណើរគឺជាធាតុសំខាន់មួយនៃសិទ្ធិមនុស្សនិងក្នុងបរិបទនៃ “សុខភាពសាធារណៈ” ដែលត្រូវរងការគំរាមកំហែង ដោយសារជំងឺរាតត្បាត កូវីដ ១៩  ហើយការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តីគឺមានភាពចាំបាច់និងទាន់ពេលវេលាសម្រាប់រាំងស្កាត់ការឆ្លងរាលដាល នៃជំងឺរាត ត្បាត។ សំខាន់ជាងនេះទៅទៀត វាទទួលបានការស្រុះចិត្តពីប្រជាជន ពីព្រោះពួកគេបានដឹងច្បាស់ពីផលប៉ះពាល់បណ្តាលមកពីជំងឺដ៏កាចសាហាវនេះ។

ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩  ឆ្លងរាលដាលទូទាំងសកលលោកហើយអាកាសចរណ៍ពិភពលោកស្ទើរ តែផ្អាកប្រតិបត្តិការសឹងតែទាំងអស់ ដោយសារតែការរីករាលដាលនេះ បក្សនិងរដ្ឋវៀតណាមនៅតែខិតខំប្រឹងប្រែង ដើម្បីនាំពលរដ្ឋវៀតណាមជិត ៥ ម៉ឺននាក់នៅក្នុង ៤៨ ប្រទេសនិងតំបន់ដែនដី ឲ្យវិលត្រឡប់ មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ សកម្មភាពនេះមិនត្រឹមតែអនុវត្តតាមការធានាសិទ្ធិឆ្លង ដែនរបស់ពលរដ្ឋម្នាក់ៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងឯកសារច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីមនុស្សធម៌របស់បក្ស រដ្ឋនិង ប្រជាជនវៀតណាម សម្រាប់ជនវៀតណាមនៅឯបរទេសទៀតផង។

នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ ស្ថិតនៅក្រោមការគ្រប់គ្រង ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ជើងហោះហើរពាណិជ្ជកម្មពីវៀតណាមទៅកាន់ប្រទេសនិងតំបន់ដែនដីមួយចំនួនក្នុងតំបន់ ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការឡើងវិញ ហើយអ្នកដំណើរមួយចំនួនត្រូវបានអនុញ្ញាតឱ្យចូលមកវៀតណាមវិញដែរ។ ក្រុមហ៊ុនអាកាសចរណ៍ដូចជាក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines, ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ក៏បានបើកផ្លូវហោះហើរអន្តរជាតិឡើងវិញ ទៅកាន់គោលដៅដែលមានសុវត្ថិភាពនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូងនិងតៃវ៉ាន់ដើម្បីឆ្លើយតបតម្រូវការសិក្សានិងពលកម្មរបស់ប្រជាជនក្នុងប្រទេសនិងអន្តរជាតិ។

ដោយឈរលើមូលដ្ឋាននៃសមិទ្ធិថ្មីៗដែលសម្រេចបាននាពេលកន្លងមក ជាពិសេសនៅឆ្នាំ ២០២០ បក្សនិងរដ្ឋវៀតណាម នឹងបន្តធានាសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ក្នុងនោះមានទាំងសេរីភាពក្នុងការធ្វើដំណើរ ដោយផ្អែកលើច្បាប់របស់វៀតណាម និងអន្តរជាតិ រួមចំណែកដល់សន្តិភាព ស្ថិរភាព វិបុលភាពនិងការអភិវឌ្ឍរបស់សហគមន៍អន្តរជាតិ៕

(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll