លោកនាយករដ្ឋមន្រ្តីស្នើឱ្យមានការជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលដោយការទទួលខុសត្រូវខ្ពស់បំផុត

13:57 2020/10/26

ថ្ងៃទី ២៤ ខែតុលា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចុះសួរសុខទុក្ខ លើកទឹកចិត្ត និងចែករំលែកការបាត់បង់ និងខូចខាតដែលបណ្ដាលឡើងដោយទឹកជំនន់ចំពោះប្រជាជននៅស្រុក Quang Ninh ខេត្ត Quang Binh វៀតណាម។

លោកនាយករដ្ឋមន្រ្តីស្នើឱ្យមានការជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលដោយការទទួលខុសត្រូវខ្ពស់បំផុត

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc  ចុះសួរសុខទុក្ខប្រជាជននៅឃុំ Hien Ninh  ស្រុក Quang Ninh (រូបថត៖ vnanet.vn)

បន្ទាប់ពីមកដល់ឃុំ Hien Ninh  ស្រុក Quang Ninh ខេត្ដ Quang Binh វៀតណាម។ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ លើកទឹកចិត្តនិងចែករំលែកការលំបាកជាមួយប្រជាជនដែលរងផលប៉ះពាលដោយទឹកជំនន់ ហើយលោកសង្ឃឹមថា ប្រជាជននឹងឆ្លងកាត់ការលំបាកនេះក្នុងពេលឆាប់ៗ។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ដ្រីបានធ្វើការជាមួយថ្នាក់ដឹកនាំខេត្ដមួយចំនួននៅភាគកណ្ដាលវៀតណាមស្តីពីការជំនះនូវផលវិបាកដោយគ្រោះទឹកជំនន់។ មានប្រសាសន៍នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិខំប្រឹងប្រែងរបស់បណ្ដាខេត្តនៅភាគកណ្ដាលក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់ និងការជំនះផលវិបាក ព្រមទាំងលើកសរសើរចំពោះសប្បុរសជន​នៅទូទាំងប្រទេសដែលបានចែករំលែកការលំបាកជាមួយប្រជាជននៅភាគកណ្ដាល វៀតណាមផងដែរ។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអាជ្ញាធម៌ដែនដីត្រូវប្រមូលកម្លាំងទាំងអស់ដើម្បីជំនះរាល់ការ​ការលំបាក​ការខូចខាត និងជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ជាបន្ទាន់./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll