មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម កំណត់ទិសដៅ គោលនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ

15:53 2021/01/27

បន្តរបៀបវារៈនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម នារសៀលថ្ងៃទី ២៦ ខែមករា តំណាងទាំងឡាយបានពិភាក្សាគ្នាអំពីឯកសារនៃមហាសន្និបាតលើកនេះ។

មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម កំណត់ទិសដៅ គោលនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ
លោក Le Duc Tho តំណាងមកពីក្រុមធុរកិច្ចមជ្ឈិម (រូបថត៖ VNA)

នៅខាងក្រៅមហាសន្និបាតនេះ តំណាងនានាក៏បានវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសដៅនិងគោល ដៅអភិវឌ្ឍន៍ជាតិដែលរបាយការណ៍នយោបាយ បានដាក់ចេញនៅក្នុងមហាសន្និបាតលើកនេះ។

ជាក់ស្តែង លោក Le Duc Tho តំណាងមកពីក្រុមធុរកិច្ចមជ្ឈិមបានឲ្យដឹងថា ជាមួយនឹងខ្លឹមសារដែលបានបង្ហាញនៅក្នុងសេចក្តីព្រាងនៃឯកសារមហាសន្និបាតលើកនេះ បានសរឲ្យឃើញអំពីការតំរង់ទិសដៅ និងគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការបង្កើតជារបត់ថ្មីមួយសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោកបានបន្ថែមទៀតថា៖

«ខ្លឹមសារនៃសេចក្តីសម្រេចចិត្ត បានបញ្ជាក់យ៉ាងច្បាស់លាស់បន្ថែមទៀតថា ការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចគឺជាភារកិច្ចស្នូល ហើយការកសាងបក្សគឺជាភារកិច្ចគន្លឹះ។ នេះគឺជាទស្សនវិស័យដ៏ត្រឹមត្រូវបំផុត ព្រមទាំងធានាបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសជាតិ ហើយប្រតិបត្តិការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាវិស័យសេដ្ឋកិច្ចចម្រុះរបស់ប្រទេសជាតិផងដែរ។ ពីហេតុនេះបានបង្កើតមូលដ្ឋានគ្រឹះដើម្បីប្រែក្លាយទៅជាច្បាប់ខាងគោលនយោបាយ ក៏ដូចជាដំណើរការរៀបចំនិងអនុវត្តប្រកបដោយប្រសិទ្ធភាពផងដែរ»៕

(ប្រភពព័ត៌មាន: vov)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll