មហាសន្និបាតបក្សលើកទី ១៣ - សញ្ញាសម្គាល់ថ្មីក្នុងការអភិវឌ្ឍរបស់បក្សនិងប្រទេសជាតិ

01:06 2021/01/22

មហាសន្និបាតនេះនឹងកំណត់ទិសដៅ ជំរុញការអភិវឌ្ឍនិងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។

មហាសន្និបាតបក្សលើកទី ១៣ - សញ្ញាសម្គាល់ថ្មីក្នុងការអភិវឌ្ឍរបស់បក្សនិងប្រទេសជាតិ
ទីក្រុងហាណូយបានតុបតែងតាមដងផ្លូវ ដើម្បីអបអរសាទរមហាសន្និបាតលើកទី ១៣ របស់បក្ស (រូបថត៖ TTXVN)

មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម នឹងគូសសញ្ញាថ្មីមួយ ក្នុងការអភិវឌ្ឍ របស់បក្សកុម្មុយនិស្ត វៀតណាម ប្រជាជននិងប្រទេសវៀតណាម ពីព្រោះថា មហាសន្និបាតនេះនឹងកំណត់ទិសដៅ ជំរុញការអភិវឌ្ឍនិងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ នេះជាការវាយតម្លៃរបស់តំណាងរដ្ឋាភិ បាលសហគមន៍ ប្រជាជន បែលហ្ស៊ិកនិយាយភាសាបារាំង និងតំបន់ Wallonie-Brussels នៅវៀតណាម លោក Nicolas Dervaux។

លោក Nicolas Dervaux ក៏បានលើកឡើងថា មហាសន្និបាតលើកទី ១៣ របស់បក្សកំពុងដើរតួនាទីសំខាន់ក្នុងការកំណត់និន្នាការនាពេលអនាគតរបស់អាស៊ីបូព៌ា។ ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមទទួលបានជោគជ័យក្នុងការជំរុញប្លុកប្រទេសទាំង ១០ ដើម្បីអះអាងថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គួរតែជាមូលដ្ឋាននៃបណ្តាសិទ្ធិនិងសិទ្ធិអធិបតេយ្យភាពនៅសមុទ្រខាងកើត។ ក្រោមការដឹកនាំរបស់ វៀតណាម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ត្រូវបានចុះហត្ថលេ ខា បង្កើតឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក។

ជាពិសេស លោក Nicolas Dervaux បានឲ្យដឹងថា លទ្ធផលដែលវៀតណាមទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សុទ្ធតែត្រូវបានប្រជាជនវៀតណាមកោតសរសើរយ៉ាងខ្លាំង។ ទាំងអស់នេះត្រូវបានអនុវត្តន៍ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ វៀតណាមនឹងកំណត់ទិសដៅត្រឹមត្រូវសម្រាប់ដំណាក់កាលខាងមុខ ដោយសមស្របតាមគោលបំណងនិងចរិតលក្ខណៈរបស់វៀតណាមនិងនិន្នាការនៃពិភពលោក៕

(ប្រភពព័ត៌មាន: vov)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll