មហាបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019៖ ពង្រីកស្មារតីសាមគ្គីភាពនិងក្តីមេត្តាករុណាអាណិតអាសូរ

04:28 2019/05/13

យុគស័យ - បន្តកម្មវិធីនៃមហាបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 នាថ្ងៃទី ១២ ខែឧសភា គណៈប្រតិភូបានស្តាប់សាររបស់មេដឹកនាំពុទ្ធសាសនាពិភពលោក ពោលកឺសុន្ទរកថារបស់ប្រធានាធិបតីមីយ៉ាន់ម៉ា, នាយករដ្ឋមន្ត្រីនេប៉ាល់, អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ, ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម, ប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាមជាដើម។ អនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌាលោក Venkaiah Naidu អញ្ជើញជាវាគ្មិន ដែលបង្ហាញនូវប្រធានបទនៃមហាពិធីបុណ្យ គឺ “វិធីសាស្រ្តអភិក្រមរបស់ព្រះពុទ្ធសាសនាសម្រាប់ភាពជាអ្នកដឹកនាំសកលនិងទំនួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមមួយប្រកបដោយចីរភាព”។

មហាបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019៖ ពង្រីកស្មារតីសាមគ្គីភាពនិងក្តីមេត្តាករុណាអាណិតអាសូរ
ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint  ថ្លែងក្នុងពិធី (រូបថតៈ daidoanket.vn)

អញ្ជើញថ្លែងនៅឯមហាពិធីបុណ្យ  ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint បានជឿជាក់ថា ការប្រារព្ធមហាពិធីបុណ្យ Vesak ជាប្រចាំឆ្នាំ បានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួម ដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព ជាពិសេសក្តី​មេត្តា​ករុណា​អាណិតអាសូរ និង​សេចក្ដី​ស្រឡាញ់របស់​ព្រះអង្គ​ចំពោះ​សព្វ​សត្វ​មាន​ជីវិត​ទាំង​ឡាយ​ទាំងពួង បាន​បង្ហាញ​ប្រាប់​ឱ្យ​យើង​ទាំង​អស់​គ្នា​បើក​បេះដូង យោគយល់គ្នាទៅវិញទៅមករវាងប្រជាជន ថ្វីត្បិតតែមានវប្បធម៌និងជំនឿខុសគ្នាក៏ដោយ នៅក្នុងភាពសម្បូរបែបនៃពិភពលោក។

នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ លោក Khadga Prasad Sharma Oli អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ TTXVN)

រី​ឯនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ លោក Khadga Prasad Sharma Oli បានផ្ញើជូនមហាបុណ្យវិសាខបូជា នូវសារស្តីពី៖ យើងកំពុងរស់នៅក្នុងពិភពលោកដែលរីកចម្រើន រុងរឿងជាងពេលណាៗទាំងអស់ ប៉ុន្តែនៅមានប្រជាជនមួយភាគប្រាំនៃពិភពលោកកំពុងរស់នៅក្នុងភាពក្រីក្រខ្លាំង ខណៈពេលដែលនៅពិភពលោក ការចំណាយលើផ្នែកយោធាកំពុងកើនឡើង។ ហេតុដូច្នេះ បំណងប្រាថ្នាដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិកំពុងប្រឈមនឹងឧបស័គ្គនិងបញ្ហាសាកល្បងជាច្រើន។ ចំពោះមុខបម្រែបម្រួលទាំងអស់នេះ តម្លៃគោលក្នុងទ្វីបអាស៊ីអំពីមិត្តភាពនិងស្មារតីចែករំលែក បានក្លាយទៅជាប្រការសំខាន់ណាស់។ ប្រសិនបើយើងអនុវត្តតាមការហាមឃាត់ទាំងប្រាំក្នុងព្រះពុទ្ធសាសនា វានឹងជួយបង្កើតនូវការណែនាំដ៏សំខាន់មួយដើម្បីអាចយោគយល់គ្នាទៅវិញទៅមកនិងទទួលបានភាពសុខដុមដល់សង្គមជាមិនខាន។

Ảអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិលោកស្រី  Armida Salsiah Alisjahbana អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ TTXVN)

អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិនិងជាលេខាធិការនៃគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ លោកស្រី  Armida Salsiah Alisjahbana បានសង្កត់ធ្ងន់លើក្តី​មេត្តា​ករុណា​អាណិតអាសូរ និងយុត្តិធម៌សង្គមនៅក្នុងពិភពលោកដែលកំពុងមានការតភ្ជាប់គ្នាជាង។ យោងតាមលោកស្រី Armida Salsiah Alisjahbana ថា បច្ចុប្បន្ននេះ ពិភពលោកកំពុងខ្វះក្តី​មេត្តា​ករុណា​អាណិតអាសូរ និង​សេចក្ដី​ស្រឡាញ់ហើយយើងមិនអាចធ្វើព្រងើយកន្តើយនឹងរឿងទាំងនេះបានទេ។ លោកស្រីបានលើកឡើងថា “ព្រះធម៌នៃព្រះពុទ្ធសាសនាបានលើកទឹកចិត្តមនុស្សទាំងអស់គ្នា ឲ្យធ្វើសកម្មភាព និងពង្រីកស្មារតីសាមគ្គីភាពនិងទឹកចិត្តមេត្តាករុណាអាណិតអាសូររបស់ខ្លួន”។ លោកស្រីក៏បានចាត់ទុកថា វិសមភាពកំពុងតែកើនឡើង ហើយជនក្រីក្រកាន់តែកាន់តែងាយរងគ្រោះចំពោះវិបត្តិជាង។ បញ្ហាចោតឡើងគឺធ្វើយ៉ាងម៉េច ដើម្បីមនុស្សម្នាក់ៗរស់នៅដោយមានទំនួលខុសត្រូវ អនុវត្តន៍សារនិងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ យើងនឹងមានទិសដៅជាក់លាក់ មានគុណតម្លៃ និងឆ្លងផុតរាល់ឧបស័គក្នុងដំណើរការអភិវឌ្ឍន៍។

ទិដ្ឋភាពនៃវាគ្មិនព្រះពុទ្ធសាសនានៃប្រទេសនានាបង្ហាញនូវសាររបស់ខ្លួន (រូបថតៈ TTXVN)

លោកស្រីអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិបានវាយតម្លៃថា ដោយមានការជំរុញរាល់តម្លៃនៃការអភិវឌ្ឍន៍គ្រប់ដណ្តបនៃរូបសណ្ឋាននិរន្តរភាពនោះ វៀតណាមដែលបានទទួលអត្ថប្រយោជន៍ជាច្រើនពីគោលនយោបាយរបស់ខ្លួន។ គោលនយោបាយទាំងនោះបានជួយប្រទេសវៀតណាមរីកចម្រើនយ៉ាងឆាប់រហ័សជាង។ លោកស្រី Armida Salsiah Alisjahbana បានអបអរសាទរចំពោះជោគជ័យទាំងនេះ ហើយមានបំណងចង់ឱ្យវៀតណាមបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីអភិវឌ្ឍប្រទេសឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងបានអះអាងថា អង្គការសហប្រជាជាតិបានត្រៀមជាស្រេច បង្កើនកិច្ចសហប្រតិបត្តិការដើម្បីតភ្ជាប់ក្នុងតំបន់។

ប្រតិភូបួងសួងសូមសេចក្តីសុខសន្តិភាព (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិនៅឯមហាពិធីបុណ្យ លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានមានប្រសាសន៍ថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាធំៗ អំពើភេរវកម្ម អំពើហឹង្សា ការជម្លោះជាតិសាសាន៍ សាសនា ការបំពុលបរិស្ថាន ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ វិសមភាពនិងភាពក្រីក្រជាដើម។ ហេតុដូច្នេះ ការអនុវត្តនិងការលើកកម្ពស់នូវគំនិតដ៏ជ្រៅរបស់ព្រះពុទ្ធនឹងរួមចំណែកដល់តម្លៃល្អប្រពៃរបស់មនុស្សលោក ដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាព។ ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាមបានជឿជាក់ថា មហាបុណ្យវិសាខបូជា Vesak 2019 ជាឱកាស ជាស្ពានតភ្ជាប់សាមគ្គីភាព សន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិ ដើម្បីជួយឲ្យមនុស្សគ្រប់រូបអាចយល់យ៉ាងជ្រាលជ្រៅអំពីតម្លៃដ៏ខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា ដើម្បីធ្វើសកម្មភាព ដោយឆ្ពោះទៅសង្គមយុត្តិធម៌ ប្រជាធិបតេយ្យនិងរួមគ្នាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ TTXVN)

ដោយបានវាយតម្លៃថា មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ជាពិធីបុណ្យវប្បធម៌សាសនា ដើម្បីលើកតម្កើងនិងពង្រីកនូវគុណតម្លៃសីលធម៌ និងស្មារតីនៃភាពសុខដុមរមនាល្អរបស់ព្រះពុទ្ធ ប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាម លោក Vu Chien Thang  បានមានប្រសាសន៍ថា ការប្រារព្ធមហាពិធីបុណ្យ Vesak 2019 នៅវៀតណាមបានរួមចំណែកបន្តភ្ជាប់ស្មារតីព្រះពុទ្ធសាសនា តភ្ជាប់ពុទ្ធបរិស័ទនៅទូទាំងទ្វីបទាំងប្រាំ តាមរយៈសារនៃសេចក្តីស្រឡាញ់ ​ការចែករំលែកនិងការយល់ដឹងជ្រៅជ្រះ ដើម្បីបន្ធូរបន្ថយការឈឺចាប់របស់មនុស្សជាតិ បន្ធូបន្ថយអស្ថេរភាពក្នុងសង្គម និងដើម្បីនាំមកនូវសុភមង្គល សន្តិភាពនិងភាពសុខដុមរម្យនាជូនមនុស្សគ្រប់រូបនៅទូទាំងពិភពលោក។

ប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាម លោក Vu Chien Thang អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN)

“មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ ២០១៩ ត្រូវបានរៀបចំឡើងដោយសមាគមព្រះពុទ្ធសាសនាវៀតណាម ដោយមានការជួយឧបត្ថម្ភពីប្រជាជននិងរដ្ឋវៀតណាម ដែលបានប្រារព្ធឡើងយ៉ាងឧឡារិក ដែលបង្ហាញឱ្យឃើញច្បាស់នូវសេរីភាពខាងជំនឿសាសនា ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ ក៏សរបញ្ជាក់ឲ្យឃើញពីសមត្ថភាពនិងតួនាទីរបស់សមាគមព្រះពុទ្ធសាសនាវៀតណាម ដែលកំពុងរីកចម្រើនដ៏រឹងមាំនៅក្នុងបេះដូងនៃប្រទេសជាតិនិងមិត្តភក្តិពុទ្ធសាសនាអន្តរជាតិ” នេះបើយោងតាមប្រសាសន៍របស់ប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាម លោក Vu Chien Thang។

លោក Vu Chien Thang អញ្ជើញមានប្រសាសន៍បន្តថា បន្ទាប់ពីលំហូរនិងប្រពៃណីនោះ ព្រះពុទ្ធសាសនានៅវៀតណាមសព្វថ្ងៃបានបញ្ជាក់ជំហរ តួនាទីនៃការអមដំណើរជាមួយប្រជាជាតិរបស់ខ្លួន ធ្វើសម្មភាពដើម្បីផលប្រយោជន៍របស់ប្រជាជន និងចលនាឲ្យពុទ្ធសាសនិកទាំងអស់គ្នាប្រតិបត្តិតាមច្បាប់របស់រដ្ឋ  សាមគ្គីសាសនា និងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសន្ដិសុខសង្គម រួមចំណែកជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈដើម្បីកសាងប្រទេសវៀតណាមសម្បូរធូធារ ប្រជាធិបតេយ្យ យុត្តិធម៌និងស៊ីវិល័យ។

អនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌា លោក Venkaiah Naidu អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ daidoanket.vn)

អញ្ជើញថ្លែងបទបញ្ហាញក្នុងមហាពិធីបុណ្យ អនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌា លោក Venkaiah Naidu បានវិភាគនូវព្រះធម៌នៃព្រះពុទ្ធសាសនា ដោយនាំមនុស្សឆ្ពោះទៅរកសន្តិភាព ជៀងវាងជម្លោះ និងរួមគ្នា ធ្វើសកម្មភាពល្អ ដើម្បីសង្គមមួយល្អប្រសើរជាង និងពិភពលោកមួយប្រកបដោយនិរន្តរភាព៕



(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
KeoSophea 28/05/2019 09:08
សូមជូនពរមិត្តភក្តិទាំងអស់ឱ្យបានជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ជាមួយនឹងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ
Báo cáo vi phạm 0 | Trả lời
Hengheng 28/05/2019 09:16
មានបំណងថាខ្ញុំអាចចូលរួមក្នុងព្រឹត្តិការណ៍នេះ
Báo cáo vi phạm 0 | Trả lời
Rasmey 28/05/2019 09:19
ពិធីបុណ្យនេះត្រូវបានតុបតែងស្អាតណាស់
Báo cáo vi phạm 0 | Trả lời
Scroll