ពលរដ្ឋវៀតណាមពីអូស្ត្រាលីនិងនូវែលសេឡង់បានត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

11:05 2020/06/02

យុគសម័យ - នាថ្ងៃទី ១ និងទី ២ ខែមិថុនាឆ្នាំ ២០២០ ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានតំណាងវៀតណាមនៅអូស្ត្រាលីនិងនូវែលសេឡង់ និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីដើម្បីនាំពលរដ្ឋវៀតណាមចំនួន ៣៤៤ នាក់មកពីរដ្ឋផ្សេងៗនៃអូស្ត្រាលីនិងនូវែលសេឡង់បានវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។

ពលរដ្ឋវៀតណាមពីអូស្ត្រាលីនិងនូវែលសេឡង់បានត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Ta Van Thong  (ទីបួនពីឆ្វេង) ជាមួយពលរដ្ឋវៀតណាមនៅអាកាសយានដ្ឋានអូកឡែនដើម្បីត្រៀមហោះហើរទៅកាន់ស៊ីដនី (អូស្ត្រាលី) ដើម្បីយកជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ដើម្បីវិលត្រឡប់មកកាន់ប្រទេសវិញ។

ជើងហោះហើរនេះ រួមមានពលរដ្ឋដែលមានកាលៈទេសៈពិបាកជាពិសេស ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ៖ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សដែលឈឺនិងមានជំងឺផ្ទៃខាងក្រោយ ស្ត្រីមានផ្ទៃពោះ ព្រះសង្ឃនិងដូនជី ព្រះសង្ឃពុទ្ធសាសនាដែលត្រូវត្រឡប់មកកាន់ប្រទេសវិញដោយសារសាលាសមាធិត្រូវបានបិទ។ ក្រៅពីនេះ ក្នុងចំណោមពលរដ្ឋវៀតណាមចំនួន ២៤០ នាក់ទាំងនេះ មានអ្នកដំណើរដែលជាប់គាំង ពលករដែលផុតសុពលភាពទិដ្ឋាការ បញ្ចប់កិច្ចសន្យាការងារនិងនិស្សិតអន្តរជាតិដែលបានបញ្ចប់កម្មវិធីសិក្សា។

 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Ngo Huong Nam និងពលរដ្ឋវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិស៊ីដនីកាលពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២០ ។

ក្នុងបរិបទដែលរដ្ឋាភិបាលអូស្រ្តាលីនិងនូវែលសេឡង់បានរឹតត្បិតការធ្វើដំណើរនិងបិទព្រំដែនដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ជើងហោះហើរត្រូវបានគេរៀបចំចុះចតនៅស៊ីដនី (អូស្រ្តាលី) និងអូកឡែន (នូវែលហ្សេឡង់) ដើម្បីទទួលបានពលរដ្ឋអតិបរមា។ ស្ថាប័នតំណាងវៀតណាមបានខឹតខំប្រឹងប្រែងទាក់ទងនិងធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីដើម្បីរៀបចំជើងហោះហើរនេះ ជាពិសេសនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines មិនមានជើងហោះហើរទៅកាន់នូវែលសេឡង់ឡើយ។ ទន្ទឹមនឹងនេះ បង្ករលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋក្នុងការធ្វើដំណើរទៅអាកាសយានដ្ឋាន បំពេញតាមតម្រូវការនៃការចូល-ចេញ ឆ្លងកាត់របស់ប្រទេសទាំងពីរ។ មន្ត្រីនៃបណ្ដាស្ថាប័នតំណាងមកដល់អាកាសយានដ្ឋានដើម្បីជួយដោយផ្ទាល់ដល់ដំណើរការនៃការចាកចេញនិងការឡើងលើយន្តហោះរបស់ប្រជាពលរដ្ឋឱ្យបានឆាប់ៗ ងាយស្រួល និងសុវត្ថិភាព។

 

ពលរដ្ឋវៀតណាមបង្ហាញឯកសារដើម្បីធ្វើនីតិវិធីចាកចេញនៅអាកាសយានដ្ឋានអន្តរជាតិស៊ីដនីកាលពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២០។

ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVId-19 ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកបទប្បញ្ញត្តិ។

 

ពលរដ្ឋវៀតណាមតម្រង់ជួរសម្រាប់ធ្វើនីតិវិធីឡើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នៅឯអាកាសយានដ្ឋានអន្តរជាតិស៊ីដនីដើម្បីចាកចេញវិលត្រឡប់មកកាន់ប្រទេសវិញកាលពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២០។

ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស សមត្ថភាពដាកល់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋត្រឡប់មកកាន់ប្រទេសវិញ៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baitintuc.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll