ផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្ម ៤.0 លើសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងស្ថានភាពបច្ចុប្បន្នផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្ម ៤.0 លើកិច្ចការធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងស្ថានភាពបច្ចុប្បន្ន។

15:10 2019/05/14

យុគសម័យ - នាព្រឹក ថ្ងៃទី១៣ ខែឧសភា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បានរៀបចំពិធីអបអរសាទរទិវាវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម (ថ្ងៃ១៨ខែឧសភា)។ អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមាន វរសេនីយ៍ឯក លោក Nguyen Van Thanh អនុរដ្ឋមន្រ្តីក្រសួងនគរបាល និងអនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា លោក Bui The Duy ផងដែរ។

ផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្ម ៤.0 លើសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងស្ថានភាពបច្ចុប្បន្នផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្ម ៤.0 លើកិច្ចការធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងស្ថានភាពបច្ចុប្បន្ន។
គណៈប្រតិភូអញ្ជើញថតរូបអនុស្សាវរីយ៍ក្នុងពិធី

ក្នុងឱកាសនេះ អនុរដ្ឋមន្រ្តី លោក Nguyen Van Thanh បានអញ្ជើញបង្ហាញនូវប្រថានបទ ស្តីពី "ផលប៉ះពាល់នៃបដិវត្តឧស្សាហកម្ម ៤.០នៅលើកិច្ចការធានាសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងស្ថានភាពបច្ចុប្បន្ន"។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Bui The Duy ​បានលើកឡើងនូវប្រធានបទ ស្តីពី "ឱកាស ការសាកល្បងនិងបញ្ហាកើតឡើងក្នុងការស្រាវជ្រាវនិងអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជឿនលឿនក្នុងកិច្ចការធានាសន្តិសុខនិងសណ្តាប់ធ្នាប់" ។

ក្នុងបទបង្ហាញរបស់ខ្លួន លោក  Nguyen Van Thanh បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងវាយតំលៃខ្ពស់នូវសមិទ្ធផល ការរួមចំណែករបស់អ្នកវិទ្យាសាស្ត្រក៏ដូចជាការគ្រប់គ្រងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងវិស័យនគបាលជាតិនាពេលកន្លងមក។ គាត់បញ្ជាក់ថាវិស័យវិទ្យាសាស្រ្តនិងបចេ្ចកវិទ្យាក្នុងនគបាលជាតិមានការអភិវឌ្ឈន៍ថ្មីនិងទទួលបានលទ្ធផលសំខាន់ហើយរួមចំណែកក្នុងការអនុវត្តជ័យជម្នះបេសកកម្មការពារសន្តសុខនិងសណ្តាប់ធ្នាប់និងកសាងកងកម្លាំងនគបាលជាតិផងដែរ៕

 

 

 

 

(ប្រភព៖ cadn បកប្រែសមុទ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll