ប្រតិកម្មរបស់វៀតណាមចំពោះសភាពការណ៍ជម្លោះឡើងជណ្តើរនៅតំបន់ហ្គាហ្សា

10:30 2018/05/16

យុគសម័យ - នាថ្ងៃទី១៥ខែឧសភាឆ្នំា២០១៨ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីប្រតិកម្ម របស់វៀតណាមចំពោះមុខសភាពការណ៍ជម្លោះឡើងជណ្តើរនៅតំបន់ហ្គាហ្សា រវាងកងកម្លាំងសន្តិសុខអ៊ីស្រអ៊ែលនិងជនប៉ាឡេស្ទីននោះ អ្នកនាំពាក្យក្រសួងការ បរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

“វៀតណាមយកចិត្តទុកដាក់ តាមដាននិងសម្តែងនូវការព្រួយបារម្ភ ចំពោះស្ថានភាពអំពើហឹង្សា ឡើងជណ្តើរនៅតំបន់ហ្គាហ្សានាប៉ុន្មានថ្ងៃកន្លងទៅ បណ្តាលឲ្យជនប៉ាឡេស្ទីនច្រើននាក់ត្រូវស្លាប់និងរងរបួស។ វៀតណាមអំពាវនាវឲ្យភាគីទាក់ទិន នានអត់ធ្មត់ ដោះស្រាយជម្លោះដោយសន្តិវិធី បង្កើតបរិយាកាសងាយស្រួលសម្រាប់រាល់កិច្ចចរចា ក៏ដូចជាការខិតខំប្រឹងប្រែងអន្តរជាតិ សំដៅឈានដល់ដំណោះស្រាយពេញលេញ យុត្តិធម៌ និរន្តរភាព ធានាផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធនានា ដើម្បី សន្តិភាព ស្ថិរភាពក្នុងតំបន់”៕

(ដោយ ស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll