នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកពិព័រណ៍ CAEXPO

23:54 2020/11/27

តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៧ វិច្ឆិកា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិព័រណ៍និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម-វិនិយោគរវាងចិន - អាស៊ាន (CAEXPO និង CABIS) លើកទី១៧ ដែល បានប្រារព្ធធ្វើឡើងនៅទីក្រុង Nanning ខេត្ត Guangxi ប្រទេសចិន តាម ប្រព័ន្ធវីដេអូថតទុកជាមុន។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកពិព័រណ៍ CAEXPO
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ dangcongsan.vn)

អញ្ជើញថ្លែងនៅពិធីបើក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលកិច្ចសហប្រតិបត្តិការអាស៊ាន-ចិននៅ តែរក្សាបានសន្ទុះអភិវឌ្ឍ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19។ ក្នុងឆមាសទី១ឆ្នាំ២០២០ អាស៊ានជាលើកដំបូងក្លាយទៅជា ដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ដែលក្នុងនោះវៀតណាមបានរួមវិភាគទាន ២០%នៃទំហំពាណិជ្ជកម្មសរុប។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០២០ ពេលដែល វៀតណាមជាប្រធានអាស៊ាន ក្រោមមូលបទ “ភាពស្អិត រមួតនិងការឆ្លើយតប” អាស៊ានបានបន្តពង្រឹងសាមគ្គីភាព ឯកភាព ថែរក្សា សន្ទុះសហប្រតិបត្តិការ និងការឆ្លើយតបយ៉ាងខ្លាំងក្លានឹងជម្ងឺរាតត្បាត Covid-19 ព្រមទាំងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយដៃគូ នានា ពង្រឹងមជ្ឈភាពរបស់ខ្លួនក្នុងបញ្ហាសន្តិសុខតំបន់ផងដែរ។ លោក នាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការដែល ប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូចំនួន៥ រួមទាំងប្រទេសចិនទៀតផង បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែល បង្កើតឡើងទីផ្សារធំបំផុតលើពិភពលោកដោយមានចំនួនប្រជាជន ២,២ ពាន់លាននាក់និង GDP សរុបចំនួន២៦.២០០ ពាន់លានដុល្លាអាមេរិក។

ពាក់ព័ន្ធដល់ទំនាក់ទំនងវៀតណាម-ចិន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញជួបពិភាក្សាតាមទូរស័ព្ទចំនួន២លើក ដែល ក្នុងនោះដាក់ចេញទិសដៅធំៗសម្រាប់ជំរុញចំណងទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព និងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែស៊ីជម្រៅនិងប្រកបដោយផ្លែផ្កាថែមទៀត។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាមកំពុងរួមដំណើរជាមួយ ប្រទេសអាស៊ានទាំយឡាយអនុវត្តចក្ខុវិស័យសហគមន៍ឆ្នាំ២០២៥ ពង្រីក កិច្ចសហប្រតិបត្តិការជាមួយចិន ដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក តាម នោះរួមវិភាគទានដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់និងលើ ពិភពលោកផងដែរ៕

(ប្រភពព័ត៌មាន: vov)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll