នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញទទួលជួបពិភាក្សាជាមួយអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ

07:26 2019/05/13

យុគសម័យ - នៅខាងក្រៅមហាបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 នាថ្ងៃទី១២ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិនិងជាលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការសេដ្ឋកិច្ច-សង្គមអាស៊ី - ប៉ាស៊ីហ្វិក (UNESCAP) ។

នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញទទួលជួបពិភាក្សាជាមួយអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ
នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ លោកស្រី Salsiah Alisjahbana នាថ្ងៃទី១២ ខែឧសភា (រូបថតៈ chinhphu.vn)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្វាគមន៍លោកស្រីអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ដែលបានចូលរួមនិងថ្លែងសុន្ទរកថានៅឯមហាបុណ្យ Vesak 2019 លើកនេះ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនាក៏ដូចជាការយកចិត្តទុកដាក់របស់លោកស្រីចំពោះប្រទេសជាតិនិងប្រជាជនវៀតណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមគោរពជានិច្ចនូវតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងការកសាងប្រព័ន្ធច្បាប់អន្តរជាតិ រក្សាសន្តិភាព ទប់ស្កាត់ជម្លោះ ទប់ទល់នឹងបញ្ហាប្រឈមជាសកលរួមទាំងអះអាងថា វៀត ណាមតែងតែចាត់ទុកអង្គការសហប្រជាជាតិគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពនៃគោលនយោបាយកិច្ចការបរទេស និងជាដៃគូដ៏សំខាន់ជួរមុខផងដែរ។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយអង្គការសហប្រជាជាតិក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក ហើយបានស្វាគមន៍ការគាំទ្រជួយឧបត្ថម្ភរបស់ស្ថាប័ននានានៃអង្គការសហប្រជាជាតិ ក្នុងនោះមាន UNESCAP ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅក្នុងវិសាលភាពតំបន់និងក្នុង ប្រទេសនីមួយៗ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យបន្តការជំរុញកម្មវិធីកិច្ចសហប្រតិបត្តិការរវាង UNESCAP និងវៀតណាម ដែលក្នុងនោះ UNESCAP បន្តជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីគោលនយោបាយធានាសេរីភាពខាងជំនឿសាសនារបស់វៀតណាមផងដែរ។

ជាការឆ្លើយតប អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិនិងជាលេខាធិការប្រតិបត្តិ UNESCAP បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមនិងសមាគមព្រះពុទ្ធសាសនាវៀតណាម ដែលបានអញ្ជើញលោកស្រីឱ្យចូលរួមមហាពិធីបុណ្យវិសាខបូជាណៃអង្គការសហប្រជាជាតិ ឆ្នាំ ២០១៩ លើកនេះ។ លោកស្រីក៏បានសម្តែងការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់វៀតណាមនាពេលកន្លងទៅ និងបានសង្កត់ធ្ងន់លើបំណងប្រាថ្នាដើម្បីពង្រឹងថែមទៀតទំនាក់ទំនងរវាងវៀតណាមនិង UNESCAP។ ទន្ទឹមជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការរងក៏បានសង្ឃឹមថាវៀតណាមនឹងពង្រីកនូវតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ហើយក្នុងនាមជាប្រធានអាស៊ាននោះ វៀត ណាមនឹងជំរុញទំនាក់ទំនងអាស៊ាន - UNESCAP ឲ្យទទួលបានផ្លែផ្កាជាពុំខាន៕

 

(ប្រែសម្រូលដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll