នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ី

07:03 2019/07/11

យុគសម័យ - នារសៀលថ្ងៃទី ១០ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Zamruni Khalid ក្នុងឱកាសមកជម្រាប លា បញ្ចប់បេសកម្មការទូតនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ី
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Zamruni Khalid  (រូបថត: VGP / Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរលោក Zamruni Khalid   ដែលបានបញ្ចប់ប្រកបដោយជោគជ័យនូវអាណត្តិបេសកកម្មការទូតទី២នៅវៀតណាម ព្រមទាំងជឿជាក់ថា ក្នុងដំណែងថ្មី លោកឯកអគ្គរដ្ឋទូត នឹងបន្តផ្តោតការយកចិត្តទុកដាក់ គាំទ្រនិងពូនជ្រុំនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី នេះឲ្យទទួលបានផ្លែផ្កាច្រើនថែមទៀត។  លោកនាយករដ្ឋមន្ត្រីវៀតណាមមានស្នើថា ឈរលើស្មារតីនៃទំនាក់ទំនងមិត្ត ភាពរវាងប្រទេសទាំងពីរ អាជ្ញាធរម៉ាឡេស៊ីនឹងបន្តជួយសម្រួលនិងជួយដល់ប្រជាជនវៀត ណាមក្នុងសកម្មភាពអាជីវកម្ម  និងការស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតលោក M. Zamruni Khalid បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់រូបលោកផ្ទាល់ ដើម្បីបំពេញប្រកបដោយជោគជ័យនូវបេសកកម្មការទូតនៅវៀតណាម ជាពិសេសជាការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពពិតប្រាកដនិងមានអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Quang Hieu)

ធ្វើការវាយតម្លៃអំពីលទ្ធផលនៃទំនាក់ទំនងទ្វេភាគី លោកឯកអគ្គរដ្ឋទូត M. Zamruni Khalid មានប្រសាសន៍ថា ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ។ ម្យ៉ាងវិញទៀតបានចូលរួមយ៉ាងសកម្មក្នុងវិស័យដែលមានសក្តានុពលរបស់ភាគីនីមួយៗ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ឈរលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍អំណោយផល។ លោកឯកអគ្គរដ្ឋទូតក៏មានសេចក្តីរីករាយដែរដែលឃើញចំនួនអ្នកទេសចរម៉ាឡេស៊ីមក វៀតណាមនិងចំនួនអ្នកទេសចរវៀតណាមទៅម៉ាឡេស៊ីមានការកើនឡើងខ្ពស់ផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll