ដំណើរខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងរយៈពេល ៦ ខែ ដ៏គួរឲ្យកត់សម្គាល់របស់វៀតណាមនៅក្នុងក្រុម ប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ

13:06 2020/07/10

យុគសម័យ - ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើក កិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូតប្រធានស្ថានបេសកកម្មចំនួន ២០៣ និងកិច្ចប្រជុំថ្នាក់ការងាររាប់រយលើក ដើម្បីពិភាក្សាលើប្រធានបទចំនួន ៥៩ ស្តីពីស្ថានភាពនៅលើទ្វីបទាំងអស់នៅលើពិភពលោក។ ក្នុងរយៈ ពេលនេះ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើឯកសារសរុបចំនួន ៨១ ក្នុងទម្រង់ផ្សេងៗគ្នាក្នុងនោះ មានសេចក្តីសម្រេចចំនួន ២៩ សេចក្តីថ្លែងការណ៍ចំនួន ៦ របស់ប្រធានក្រុមប្រឹក្សាសន្តិសុខ សេចក្តីថ្លែងការណ៍សារព័ត៌មានចំនួន ២៤ និងសេចក្តីប្រកាសព័ត៌មានចំនួន ២២ ផងដែរ។

ដំណើរខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងរយៈពេល ៦ ខែ ដ៏គួរឲ្យកត់សម្គាល់របស់វៀតណាមនៅក្នុងក្រុម ប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ
សម័យប្រជុំពិភាក្សានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ (ប្រភព៖ QT)

ការគ្របដណ្តប់យ៉ាងព្រោងព្រាត

របៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានភាពបត់បែននិងមាន“ការគ្របដណ្តប់” យ៉ាងទូលំទូលាយសម្រាប់ការវិវឌ្ឍន៍សន្តិសុខ-នយោបាយភាគច្រើននៅក្នុងប្រទេសតំបន់និងទឹកដីជុំវិញ ពិភពលោករួមមានតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិកខាងជើងដែលជាចំណុចក្តៅគគុកនៃការផ្តោតអារម្មណ៍ ពីព្រោះទាំងនេះគឺជាតំបន់ដែលមានជម្លោះជាច្រើនចលនាស្មុគស្មាញនិងត្រូវបានជាប់គាំងក្នុងការ ស្វែងរកដំណោះស្រាយនៅក្នុងប្រទេសស៊ីរី លីប៊ី យេម៉ែនជាដើម។ បញ្ហាផ្សេងៗទៀតនៅក្នុងទ្វីបអាហ្រ្វិក ដូចជាស្ថានភាពនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ​ - ស៊ូដង់​ - សាហារ៉ាខាងលិច​- ម៉ាលី- សាហេលជាដើមដែលភាគច្រើនជាបញ្ហាលើកយកមកពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែជាទូទៅមិន បង្កើតការផ្លាស់ប្តូរណាមួយឡើយដោយភាគច្រើនទាក់ទងនឹងសកម្មភាពរបស់ក្រុមប្រដាប់អាវុធ អំពើភេរវកម្ម និងជម្លោះរើសអើងជាតិសាសន៍ដែលអូសបន្លាយរយៈពេលជាច្រើនឆ្នាំកន្លងមកតែប៉ុណ្ណោះ។

បញ្ហានៅអាស៊ីដែលត្រូវបានពិភាក្សានៅក្រុមប្រឹក្សាសន្តិសុខសុទ្ធសឹងតែមានភាពស្មុគស្មាញហើយកម្រិតនៃការកកិតមានកំរិតខ្ពស់ដូចជាហុងកុង (ចិន) រ៉ាក់ឃីន (មីយ៉ាន់ម៉ា) ឬកូរ៉េខាងជើង។ ស្ថានភាពនៅ អាមេរិកឡាទីនបានលេចចេញជាថ្មីនៅប្រទេសវេណេហ្ស៊ូអេឡា។ ស្ថានភាពនៅអឺរ៉ុប មិនបង្កើតផលវិបាក ថ្មីក្រៅពីបញ្ហាដូចជាហ្សកហ្ស៊ីនិងអ៊ុយក្រែន។ ប្រធានបទដែលត្រូវបានពិភាក្សាដោយក្រុមប្រឹក្សាសន្តិសុខ រួមមានស្ត្រីកុមារការការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធនិងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមនុស្សធម៌។ប៉ុន្តែគួរឱ្យកត់សម្គាល់ទៀតគឺផលប៉ះពាល់នៃជំងឺរាតត្បាតសកលកូវីដ១៩ (Covid -១៩) បានផ្ទុះឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខភាគច្រើនចាប់ពីចុងខែមីនាឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ននេះតែម្តង។

បន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏សំខាន់នាខែមករាឆ្នាំ២០២០

ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែមករាឆ្នាំ ២០២០ វៀតណាមបាន បន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏សំខាន់មួយជាមួយនឹងការរៀបចំព្រឹត្តិការណ៍ចំនួន ២ រួមមានសន្និសីទ បើកទូលាយរបស់ក្រុមប្រឹក្សាសន្តិសុខក្រោមប្រធានបទ“ ជំរុញការអនុលោមតាមធម្មនុញ្ញអង្គការសហ ប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” ដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការបរទេសវៀតណាមលោក Pham Binh Minh រួមជាមួយការដែលក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ត្របានអនុម័តសេចក្តីថ្លែងការណ៍ប្រធានដាច់ដោយ ដោយឡែកស្តីពីការគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសម័យ ប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ រវាងអង្គការសហប្រជាជាតិនិងអាស៊ានក៏ជាលើកដំបូងបង្អស់ ដែលប្រធានបទនេះត្រូវបានលើកយកមក ពិភាក្សានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ គំនិតផ្តួចផ្តើមទាំងពីរត្រូវបានវាយតម្លៃថា "ត្រឹមត្រូវ និងទាន់ពេលវេលា" ដោយបានឆ្លើយតបនឹងតម្រូវការនិងបំណងប្រាថ្នារបស់ប្រទេសជាសមាជិក ពោលគឺលើកកម្ពស់ធម្មនុញ្ញ អ.ស.ប ច្បាប់អន្តរជាតិ និងតួនាទីរបស់អង្គការនានាក្នុងតំបន់ (ក្នុងនោះ មានអាស៊ា) ព្រមទាំងសមស្របនៅពេលដែលឆ្នាំ ២០២០ ក៏ជាខួបលើកទី ៧៥ នៃការបង្កើតអង្គការ សហប្រជាជាតិនិងការចុះហត្ថលេខាលើធម្មនុញ្ញ អ.ស.ប។

 

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចពិភាក្សាបើកទូលាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ (ប្រភព៖ UN)

ការរួមចំណែកដ៏សំខាន់ៗ

អាចពិនិត្យឡើងវិញនូវការួមចំណែកមួយចំនួននិងការដោះស្រាយដ៏លេចធ្លោរបស់វៀតណាម។ ទាក់ទង នឹងស្ថានភាពមជ្ឈឹមបូព៌ានិងជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីន វៀតណាមបាន បញ្ជាក់គោលជំហររបស់ ខ្លួនក្នុងការគាំទ្រយ៉ាងខ្លាំងដល់ការតស៊ូប្រយុទ្ធដ៏ស្មោះត្រង់របស់ប្រជាជនប៉ាឡេស្ទីនក៏ដូចជាគាំទ្រដំណោះស្រាយ“ រដ្ឋពីរ” ដោយហេតុនេះបានបង្ហាញចំណងសាមគ្គីភាពជាមួយប៉ាឡេស្ទីននិងបណ្តាប្រទេសដែល មិនចូលបក្សសម្ព័ន្ធផងដែរ។

ទាក់ទងនឹងបញ្ហា ទំនប់វារីអគ្គិសនី Great Renaissance Dam របស់ប្រទេសអេត្យូ (GERD) វៀតណាម ទទួលស្គាល់នូវសិទ្ធិនិងតម្រូវការស្របច្បាប់របស់ប្រទេសដទៃទៀតក្នុងការប្រើប្រាស់ធនធានទឹករួមដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយម្យ៉ាងទៀត បានអះអាងពីគោលជំហរក្នុងការការពារផល ប្រយោជន៍ស្របច្បាប់របស់ប្រទេសនៅផ្នែកខាងក្រោមដោយសង្កត់ធ្ងន់លើគោលការណ៍នៃការដោះស្រាយវិវាទការខ្វែងគំនិតគ្នាតាមរយៈការសន្ទនានិងសន្តិភាពដើម្បីឈានទៅរកដំណោះស្រាយសមស្របក្នុងការទទួលបានផលប្រយោជន៍ស្របច្បាប់ផងដែរ។ ទាក់ទិននឹងប្រទេសមីយ៉ាន់ម៉ា វៀតណាមបានអំពាវនាវឱ្យ លើកកម្ពស់តួនាទីអាស៊ានដោយប្រកាន់ខ្ជាប់គោលការណ៍គោរពអធិបតេយ្យភាពនិងមិនជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុង។ ទាក់ទិននឹងប្រទេសស៊ីរី វៀតណាមបានអះអាងគាំទ្ររាល់សកម្មភាពមនុស្សធម៌នៅស៊ីរី ប៉ុន្តែបានសង្កត់ធ្ងន់លើគោលការណ៍គោរពឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីនិងគោរពតាមធម្ម នុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។

លើសពីនេះទៅទៀត ក្នុងនាមជាប្រធានគណៈកម្មាធិការទទួលបន្ទុកការ ឃ្លាំមើលការអនុវត្តសេចក្តី       សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខលើប្រទេសស៊ូដង់ខាងត្បូង វៀតណាមលើកកម្ពស់តួនាទីអន្តរការី របស់ខ្លួនក្នុងការរួមចំណែកកាត់បន្ថយភាពខុសគ្នារវាងប្រទេសនានាដោយមានការរួមចំណែកជាច្រើនទាក់ទងនឹងខ្លឹមសារដែលបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីសម្រេចចិត្តលេខ ២៥២១ ស្តីពីស៊ូដង់ខាងត្បូង ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២០ ។

ក្នុងនាមជាអ្នក សម្របសម្រួលនៃក្រុមប្រទេសសមាជិកមិនអចិន្រ្តៃយ៍ (E10) នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិក្នុងខែឧសភាឆ្នាំ ២០២០ ប្រទេសវៀតណាមបានបង្ហាញតួនាទីសកម្មបំផុតរបស់ខ្លួនក្នុងការបន្ត តភ្ជាប់កិច្ចប្រជុំតាមប្រព័ន្ធអនឡាញយ៉ាងសកម្មរវាង E10 និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ផងដែរ។ ក្រៅពីនេះបានបំពេញ «តួនាទីពីរទន្ទឹមនឹងគ្នា” បានយ៉ាងល្អនៅ ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិនិងអាស៊ាន រួមជាមួយការធ្វើជាប្រធាននៃសម័យប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន - អ.ស.ប ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ វៀតណាមបានខិតខំពង្រឹងជម្រុញការសម្របសម្រួល ជាមួយឥណ្ឌូណេស៊ីដើម្បី រួមចំណែកក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព តួនាទីនិងវត្តមានរបស់ អាស៊ានក្នុងការដោះស្រាយបញ្ហានានានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។

ដោយឈរលើមូលដ្ឋាននោះវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងសកម្មនិងមានភាពម្ចាស់បន្ថែមទៀត ជាមួយបណ្តាប្រទេសក្រុមប្រឹក្សាសន្តិសុខដើម្បីចូលរួមចំណែកក្នុងការងាររួមរបស់អង្គការដ៏សំខាន់នេះ  ព្រមទាំងរួមចំណែកដល់ការថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក សំដៅបង្កើត បរិយាកាសអំណោយផលសម្រាប់បុព្វហេតុនៃការផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍប្រទេសជាតិក៏ដូចជាការបង្កើតទំនុកចិត្តសម្រាប់មហាជន ប្រជាជននិងបក្ខជនស្តីពីតួនាទីនិងឋានៈអន្ដរជាតិរបស់វៀតណាមដែលត្រូវ បានលើកស្ទួយកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

បកប្រែដោយ ហេង វុធ្ធី
;

同类别新闻