កិច្ចព្រមព្រៀង EVFTA និង EVIPA ផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចរបស់វៀតណាមបន្ថែមទៀត

14:50 2020/06/02

យុគសម័យ - គេហទំព័រ Global Risk Insights (GRI) ទើបតែបានចុះផ្សាយអត្ថបទមួយ ដែលបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVIPA) ត្រូវបានអនុម័តដោយសភាអឺរ៉ុប (EP) កាលពីថ្ងៃទី ១២ ខែកុម្ភះកន្លងមក ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមហ៊ុននាំចេញ វិនិយោគិនបរទេសនិងអ្នកប្រើប្រាស់នៅវៀតណាម។

កិច្ចព្រមព្រៀង EVFTA និង EVIPA ផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចរបស់វៀតណាមបន្ថែមទៀត

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA នឹងក្លាយជាឱកាសដ៏ល្អសម្រាប់វិស័យស្បែកជើងរបស់វៀតណាមក្នុងការនាំចេញទៅទីផ្សារសហភាពអឺរ៉ុប។

កិច្ចព្រមព្រៀងទាំងពីរនេះរួមមានការប្តេជ្ញាចិត្តសំខាន់ៗលើការកាត់បន្ថយពន្ធ ការគាំពារវិនិយោគនិងបង្កើតពាណិជ្ជកម្ម។

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងរ៉ូម អត្ថបទនេះបានឱ្យដឹងថា អត្ថបទនោះបានឱ្យដឹងថា ចំពោះសហគ្រាសនាំចេញរបស់វៀតណាម កិច្ចព្រមព្រៀង EVFTA គឺជាទ្វារចូលក្នុងទីផ្សារដែលមានតំលៃចំនួន ១៨.០០០ ពាន់លានដុល្លារអាមេរិក។ រដ្ឋាភិបាលវៀតណាមបានជឿជាក់ថា កិច្ចព្រមព្រៀង EVFTA នឹងជួយបង្កើនការនាំចេញទៅកាន់សហភាពអឺរ៉ុបកើនឡើង ៤២,៧% នៅឆ្នាំ ២០២៥។ មានដល់ ៧១% នៃពន្ធគយនឹងត្រូវបានដកចេញសម្រាប់សហគ្រាសនាំចេញរបស់វៀតណាម រួមទាំងវិស័យសំខាន់ដូចជា៖ វាយនភ័ណ្ឌ អេឡិចត្រូនិច ស្បែកជើង និងកសិកម្ម។ វិស័យមួយចំនួនដូចជាវាយនភណ្ឌនិងស្បែកជើងមានរយៈពេល ៧ ឆ្នាំដើម្បីលុបបំបាត់ពន្ធគយជាបន្តបន្ទាប់។ ដោយពិចារណាលើលក្ខណៈដែលពឹងផ្អែកលើកម្លាំងពលកម្មនៃវិស័យទាំងនេះ កិច្ចព្រមព្រៀង EVFTA ក៏អាចជះឥទ្ធិពលយ៉ាងសកម្មដល់ប្រាក់ចំណូលប្រជាជាតិនៅវៀតណាមផងដែរ។

ចំពោះវិនិយោគិនបរទេសមកពីសហភាពអឺរ៉ុប អត្ថបទនេះបានបញ្ជាក់ថា កិច្ចព្រមព្រៀង EVFTA បង្ហាញពីការអភិវឌ្ឍវិជ្ជមាននៃបរិយាកាសអាជីវកម្មរបស់វៀតណាម។ នាបច្ចុប្បន្ន ការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលវៀតណាមមានចំនួន ៣៨,២ ពាន់លានដុល្លារអាមេរិក។ ភាគច្រើននៃការវិនិយោគនេះគឺស្ថិតនៅក្នុងវិស័យកែច្នៃ ផលិតកម្ម (ស្មើនឹង ៦៤,៦% នៃទុនវិនិយោគ) ដោយសារសមត្ថភាពរបស់វៀតណាមអាចនាំមកនូវគុណប្រយោជន៍ចំណាយ។ យោងតាមអត្ថបទនេះ សហភាពអឺរ៉ុបគឺជាវិនិយោគិនផ្ទាល់បរទេសដ៏សកម្មមួយនៅវៀតណាម។ វិនិយោគិននៃសហភាពអឺរ៉ុបមានចំនួន ៥០,១% នៃគម្រោង FDI សរុប និងមាន ៥០,៦% នៃដើមទុនដែលបានសន្យា។ ចំនួនវិនិយោគ FDI ទាំងនេះគឺផ្តោតសំខាន់ទៅលើវិស័យដូចជា កែច្នៃនិងផលិតកម្មដែលមានគម្រោងចំនួន ១៨០ ដែលមានតម្លៃចំនួន ៤,២ ពាន់លានដុល្លារអាមេរិក និងការធ្វើអាជីវកម្មប្រេងដែលមានគម្រោងចំនួន ១៩ ដែលមានតំលៃចំនួន ២,៥ ពាន់លានដុល្លារអាមេរិក។

យោងតាមអត្ថបទខាងលើ កិច្ចព្រមព្រៀង EVFTA និង EVIPA មានសារៈសំខាន់សម្រាប់ FDI របស់សហភាពអឺរ៉ុបនៅវៀតណាម។ ទិន្នន័យបង្ហាញថាជាង ៧០% នៃទំនិញនាំចេញរបស់វៀតណាមគឺទាក់ទងទៅនឹង FDI។ ហេតុដូច្នេះ វិនិយោគិននៃសហភាពអឺរ៉ុបក៏នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រីកសមត្ថភាពនាំចេញផងដែរ ដោយសារតែអត្រាពន្ធនាំចូលទាបនៅសហភាពអឺរ៉ុប។

អត្ថបទនេះបានសន្និដ្ឋានថា កិច្ចព្រមព្រៀង EVFTA និង EVIPA ផ្តល់ធនធានបន្ថែមសម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម។ សហគ្រាសនាំចេញរបស់វៀតណាមប្រាកដជានឹងមានសិទ្ធិចូលទីផ្សារអឺរ៉ុបដែលមានតម្លៃ ១៨.០០០ ពាន់លានដុល្លារអាមេរិក។ ម៉្យាងវិញទៀត វិនិយោគិន FDI មួយចំនួននឹងមានអត្ថប្រយោជន៍ទាក់ទងនឹងការនាំចេញ ដោយហេតុនេះ វិនិយោគិន FDI ក៏អាចទទួលបានអត្ថប្រយោជន៍ផងដែរ ជាពិសេសក្នុងវិស័យផលិតកម្មនិងកែច្នៃ៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: vietnamplus.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll