កិច្ចប្រជុំតាមអ៊ិនធរណេតរវាងបណ្តាប្រទេសអាស៊ានដើម្បីពិភាក្សាពីវិធីសាស្រ្តនៃការបង្ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

19:34 2020/03/31

យុគសម័យ - កិច្ចប្រជុំតាមអ៊ិនធឺរណែតរបស់ក្រុមការងារអន្តរក្រសួងក្រោមក្រុមប្រឹក្សាសម្របសម្រួលអាស៊ានត្រូវបានរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់សហគមន៍អាស៊ានទាំងមូលដើម្បីទប់ទល់ជាមួយនឹងការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលរបស់ជំងឺ Covid-19 ។

កិច្ចប្រជុំតាមអ៊ិនធរណេតរវាងបណ្តាប្រទេសអាស៊ានដើម្បីពិភាក្សាពីវិធីសាស្រ្តនៃការបង្ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19
នុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម ប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) បានអញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំតាមអ៊ិនធរណេតលើកដំបូង នៃក្រុមការងារអន្តរកម្មក្រោមក្រុមប្រឹក្សាសម្របសម្រួលអាស៊ានអំពីឆ្លើយតបទៅនឹងស្ថានភាពសុខភាពសាធារណៈបន្ទាន់។(ប្រភព៖ baoquocte)

នាថ្ងៃទី ៣១ ខែមីនា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម ប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) បានអញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំតាមអ៊ិនធរណេតលើកដំបូង នៃក្រុមការងារអន្តរកម្មក្រោមក្រុមប្រឹក្សាសម្របសម្រួលអាស៊ានអំពីឆ្លើយតបទៅនឹងស្ថានភាពសុខភាពសាធារណៈបន្ទាន់។ ក្រុមការងារត្រូវបានបង្កើតឡើងក្រោមសំណើរបស់វៀតណាមដែលជាប្រធានអាស៊ានដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃសហគមន៏អាស៊ានទាំងមូលដើម្បីទប់ទល់នឹងការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលរបស់ជំងឺ Covid-19 ។

កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់អាស៊ានដែលមានសសរស្តម្ភចំនួន ៣ រួមមាន៖ នយោបាយ - សន្តិសុខ (SOM) សេដ្ឋកិច្ច (SEOM) វប្បធម៌និងសង្គម (SOCA); បណ្តាញសហប្រតិបត្តិការឯកទេសរួមមាន៖ ការពារជាតិ សុខភាព ពលកម្ម ការគ្រប់គ្រងអន្តោប្រវេសន៍ ព័ត៌មាន ការដឹកជញ្ជូន កសិកម្ម ... ; គណៈកម្មាធិការតំណាងអចិន្រ្តៃយ៍អាស៊ាន (CPR) និងលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពជំងឺរាតត្បាតនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន វិធានការនានាដែលអនុវត្តដោយប្រទេសនីមួយៗ ក៏ដូចជាទីភ្នាក់ងារជំនាញនិងសហគមន៍អាស៊ានចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺនេះដល់ឥឡូវនេះ។ មន្រ្តីជាន់ខ្ពស់នៃសសរសហគមន៍អាស៊ានបានឯកភាពផ្តល់អនុសាសន៏ដល់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (កំរិតរដ្ឋមន្រ្តីការបរទេស) នូវសំណើអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងជាក់ស្តែងដើម្បីកៀងគរកម្លាំងរួមរបស់សហគមន៍អាស៊ានទាំងមូលក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលរបស់ជំងឺរាតត្បាតក៏ដូចជាកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតទៅលើជីវិតសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសសមាជិក។

បណ្តាប្រទេសអាស៊ានបានឯកភាពបន្តជំរុញការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍នៅក្នុងអាស៊ានក៏ដូចជាជាមួយដៃគូក្នុងការបង្ការការពារ ការគ្រប់គ្រងប្រភពឆ្លង និងការព្យាបាលករណីឆ្លង កិច្ចសហប្រតិបត្តិការដើម្បីធានាសុវត្ថិភាពដល់មន្រ្តីបុគ្គលិកសុខាភិបាលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រក្សាការផ្គត់ផ្គង់ទំនិញចាំបាច់សម្រាប់ជីវិតរបស់ប្រជាជន និងឧបករណ៍វេជ្ជសាស្ត្រនិងគ្រឿងផ្គត់ផ្គង់ចាំបាច់ ការគាំទ្រនិងការពារពលរដ្ឋនៃប្រទេសជាសមាជិកអាស៊ាននៅតំបន់ជំងឺរាតត្បាត ទប់ស្កាត់និងបញ្ឈប់ព័ត៌មានក្លែងក្លាយមិនពិត ...

អាស៊ានក៏ពង្រឹងការសម្របសម្រួលផងដែរដើម្បីអនុវត្តវិធានការនិងគោលនយោបាយគ្រប់ជ្រុងជ្រោយដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានខាងសេដ្ឋកិច្ចនិងសង្គមពីការរីករាលដាលនៃជំងឺនេះ រួមទាំងការគាំទ្រដល់អាជីវកម្មនិងប្រជាជនជាពិសេសអជិវកម្មតូចបំផុត តូច និងមធ្យម ក្រុមជួបការលំបាកក្នុងសង្គមប្តេជ្ញារក្សាការបើកទីផ្សារសម្របសម្រួលការផ្លាស់ប្តូរទំនិញពាណិជ្ជកម្មនិងការវិនិយោគមានស្ថេរភាពធានាសន្តិសុខសង្គម។ ល។

កិច្ចប្រជុំបានឯកភាពបញ្ជូនអនុសាសន៍ស្តីពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងការបង្ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានដើម្បីស្វែងរកទិសដៅដឹកនាំរបស់រដ្ឋមន្ត្រីមុនពេលរាយការណ៍ទៅថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន។

ប្រទេសនានាក៏បានឯកភាពគ្នារៀបចំកិច្ចប្រជុំកំពូលអាស៊ានតាមអ៊ិនធរណេតស្តីពីការបង្ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅដើមខែមេសាឆ្នាំ ២០២០ ៕

(ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll