ខេត្ត​ Bac Giang ៖ និស្សិតឡាវទស្សនាគំរូផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់

13:53 2020/10/26

យុគសម័យ - និស្សិតឡាវកំពុងសិក្សានៅវិទ្យាស្ថានកសិកម្មវៀតណាម ត្រូ​វបានស្វែងយល់និងសិក្សាគំរូផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់នៅខេត្ត Bac Giang។

ខេត្ត​ Bac Giang ៖ និស្សិតឡាវទស្សនាគំរូផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់
 និស្សិតឡាវទស្សនាគំរូផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់

នាថ្ងៃទី ២៤ ខែតុលា សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងសមគមន៍មិត្តភាពវៀតណាម-ឡាវ គណៈកម្មការទំនាក់ទំនងអ្នកស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមជួយឡាវនៅខេត្ត Bac Giang រួមទាំងវិទ្យាស្ថានកសិកម្មវៀតណាម បានសហការគ្នាដើម្បីរៀបចំកម្មវិធី "បណ្តុះពន្លកមិត្តភាព" ។

កម្មវិធី"បណ្តុះពន្លកមិត្តភាព"   ឆ្នាំនេះសូមស្វាគមន៍ដល់និស្សិតនិងនិស្សិតជំនាញខាងសិក្សាស្រាវជ្រាវ ពីប្រទេសឡាវ ដែលកំពុងសិក្សានៅវិទ្យាស្ថានកសិកម្មវៀតណាមដើម្បីរៀនសូត្រនិងស្វែងយល់អំពី គំរូនៃផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់នៅ Bac Giang។ ជាក់ស្តែងជាងនិស្សិត ២០ នាក់បានសិក្សាជាក់ស្តែងនៅសហករណ៍បន្លែស្អាតស្រុក  Yen Dung ព្រមទាំងត្រូវបានគេណែនាំអំពីបច្ចេកទេសសម្រាប់ដាំឪឡឹក ទំពាំងបាយជូរ បៃតងនៅក្នុងផ្ទះភ្នាស។ កម្មវិធីនេះនឹងជួយឱ្យនិស្សិតមានព័ត៌មាននិងចំណេះដឹងជាក់ស្តែងបន្ថែមទៀតដើម្បីអនុវត្តក្នុងការសិក្សានិងធ្វើការនាពេលអនាគត។ ក្រៅពីនេះកម្មវិធីក៏ចូលរួមចំណែករឹតចំណងមិត្តភាពនិងសាមគ្គីភាពនៃប្រទេសទាំងពីរវៀតណាម - ឡាវផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll