ការតាំងពិព័រណ៌បង្ហាញឯកសារដោយអាមេរិកប្រកាសស្តីពីសន្និសីទក្រុងប៉ារីស

15:57 2018/07/12

យុគសម័យ - ក្នុងការតាំងពិព័រណ៍ "សន្និសីទប៉ារីស - ផ្លូវទៅរកសន្តិភាព" នោះ ជាលើកដំបូងដែលឯកសារជាច្រើនបង្ហាញដោយស្ថាប័នតម្កល់បណ្ណសារជាតិអាមេរិកដែលត្រូវបានឧទ្ទេសនាមដល់សាធារណៈជនវៀតណាម។

ការតាំងពិព័រណ៌បង្ហាញឯកសារដោយអាមេរិកប្រកាសស្តីពីសន្និសីទក្រុងប៉ារីស

ការតាំងពិព័រណ៌ "សន្និសីទប៉ារីស - ផ្លូវទៅរកសន្តិភាព" ដោយនាយកដ្ឋានបណ្ណសារនិងតម្កល់ឯកសារជាតិបានរួមសហការជាមួយស្ថាប័នតម្កល់ឯកសារជាតិអាមេរិករៀបចំឡើង បានប្រារព្ធជាផ្លូវការនាព្រឹកថ្ងៃទី១២កក្កដានៅសារមន្ទីរហាណូយ។

នេះគឺជាព្រឹត្តិការណ៍ស្ថិតក្នុងផែនការសហប្រតិបត្តិការរវាងស្ថាប័នតម្កល់ឯកសារនៃប្រទេសទាំងពីរ វៀតណាម-អាមេរិក ក្នុងឱកាសរំលឹកខួបលើកទី៤៥នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស (១៩៧៣-២០១៨) និងរយៈពេល២៣ឆ្នាំនៃទិវាប្រក្រតីទំនាក់ទំនងការទូត (ថ្ងៃទី១២កក្កដា១៩៩៥-ថ្ងៃទី១២កក្កដា២០១៨)។

ការតាំងពិព័រណ៌បានតាំងបង្ហាញនូវឯកសារ វត្ថុតាងនិងរូបថតជាង១២០ ដែលបានជ្រើសរើសពីឯកសារដែលត្រូវបានតម្កល់ទុកនៅមជ្ឈមណ្ឌលតម្កល់ទុកឯកសារជាតិ ចំណុះនាយកដ្ឋានបណ្ណសារនិងតម្កល់ទុកឯកសាររដ្ឋ នាយកដ្ឋានតម្កល់ឯកសារខុទ្ទកាល័យមជ្ឈឹមបក្ស ក្រសួងការបរទេសវៀតណាម សារមន្ទីរជាតិវៀតណាមនិងស្ថាប័នតម្កល់ឯកសាររបស់អាមេរិក។

ជាពិសេសក្នុងការតាំងពិព័រណ៌លើកនេះ មានឯកសារមួយចំនួនត្រូវប្រកាសដោយស្ថាប័នតម្កល់ឯកសារជាតិអាមេរិក ដែលបានឧទ្ទេសនាមដល់មហាជនវៀតណាមជាលើកដំបូង។

នាយកស្ថាប័នតម្កល់ឯកសារជាតិអាមេរិក លោក Davis S.Ferriero បានឲ្យដឹងថា អាមេរិកបានបង្ហាញក្នុងការតាំងពិព័រណ៍នេះនូវសំណៅ Fax ចំនួន១៩ យកមកពីក្រសួងការពារជាតិ ក្រសួងការបរទេសនិងស្ថាប័នតម្កល់ឯកសាររបស់ Lyndon B.Johnson, Richard Nixon, Gerald Ford ជាដើម។

“ក្នុងចំណោមឯកសារដែលយើងខ្ញុំផ្ញើមកបង្ហាញនៅទីណេះមានទាំងសេចក្តីជូនដំណឹងអំពីការការយល់ព្រមដើមដំបូងរបស់ប្រធានាធិបតី Richard Nixon ស្តីពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនិងស្តារសន្តិភាពនៅវៀតណាមនាខែមករាឆ្នាំ១៩៧៣ ” នេះជាប្រសាសន៍របស់លោក David S.Ferriero។

ក្រៅពីនោះ នៅមានរូបថត៤ស្លឹកមកពីស្ថាប័នតម្កល់ឯកសាររបស់អាមេរិក ដែលបានបង្ហាញនិងឧទ្ទេសនាមនៅក្នុងការតាំងពិព័រណ៌ ដូចជា ៖ រូបថតកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្នុងឆ្នាំ១៩៦៨របស់ប្រធានាធិបតី Lyndon B.Johnson និងរដ្ឋមន្ត្រីការពារជាតិ Robert McNamara រូបថតលោក Henry Kissinger និងលោក Le Duc Tho ចាប់ដៃគ្នានាឆ្នាំ១៩៧៣ ជាដើម។

យោងតាមប្រធាននាយកដ្ឋានបណ្ណសារនិងតម្កល់ទុកឯកសាររដ្ឋ លោក Dang Thanh Tung ថា ឆ្លងកាត់រយៈពេល៤៥ឆ្នាំ ប៉ុន្តែបទពិសោធន៍ប្រវត្តិសាស្ត្រ មេរៀនដ៏មានតម្លៃនៃសន្និសីទប៉ារីសនៅតែបានអ្នកប្រាជ្ញក្នុងនិងក្រៅប្រទេសធ្វើការស្រាវជ្រាវផងដែរ។

គណៈចាត់តាំងរំពឹងទុកថា តាមរយៈការតាំងពិព័រណ៍លើកនេះ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ការទូតនិងមហាជននឹងបន្តបានទាក់ទងផ្ទាល់និងយល់ជ្រាបជាងអំពីអត្ថន័យប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងប៉ារីសឆ្នាំ១៩៧៣ ព្រមទាំងជួយឲ្យមហាជនរដ្ឋធានីរំលឹកឡើងវិញនិងមានមោទនភាពអំពីទំព័រប្រវត្តិសាស្ត្រដ៏សម្បូររុងរឿងរបស់ប្រទេសជាតិលើទាំងវិស័យយោធានិងការទូតផងដែរ។

ការតាំងពិព័រណ៍នេះនឹងបើកទ្វារទទួលភ្ញៀវទស្សនារហូតដល់ថ្ងៃទី២០កក្កដាឆ្នាំ២០១៨៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll