ក្រុមកងទ័ពវិស្វកម្មនៃកងទ័ពប្រជាជនវៀតណាមទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត “ដំណើរការសុវត្ថិភាព”

13:14 2019/08/13

នាថ្ងៃទី ១១ សីហា នៅទីក្រុង Tyumen នៃសហព័ន្ធរុស្ស៊ី ក្រុមកងទ័ពវិស្វកម្មកងទ័ពប្រជាជនវៀតណាមទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាប្រកួតរថយន្តវិស្វកម្មធ្វើដំណើរការប្រកបដោយសុវត្ថិភាពក្នុងព្រឹត្តិការណ៍ Army Games 2019 ។ ប្រទេសម្ចាស់ផ្ទះទទួលបានជ័យលាភីលេខ១។

ក្រុមកងទ័ពវិស្វកម្មនៃកងទ័ពប្រជាជនវៀតណាមទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត “ដំណើរការសុវត្ថិភាព”
ផ្នែកកងទ័ពវិស្វកម្មសម្រុកទៅមុខរបស់វៀតណាមទទួលបានជ័យលាភីលេខ១ សម្រាប់ផ្នែកកងទ័ពវិស្វកម្មសម្រុកទៅមុខល្អឆ្នើមជាងគេ (រូបថត៖ kh.qdnd.vn)

រីឯក្រុមមកពីប្រទេសបេឡារុស្សវិញទទួលបានជ័យលាភីលេខ២។ ជាពិសេសគឺផ្នែកវិស្វកម្មសម្រុកទៅមុខរបស់កងទ័ពវិស្វកម្ម វៀតណាមត្រូវបានគណៈកម្មាធិការរៀបចំផ្តល់រង្វាន់ជ័យលាភីលេខ១ សម្រាប់ផ្នែកវិស្វកម្មសម្រុកទៅមុខល្អឆ្នើមជាងគេ។

យោងតាមប្រសាសន៍វរសេនីយ៍ឯកលោក Nguyen Hong Giang សេនាធិការរងកងឯកភាពទ័ពវិស្វកម្ម ដែលជាប្រធានក្រុមកងទ័ពវិស្វកម្មបានឲ្យដឹងថា ផ្នែកកងទ័ពវិស្វកម្មសម្រុកទៅមុខបានមានថ្ងៃប្រកួតប្រជែងដ៏អស្ចារ្យដោយរួមចំណែកសំខាន់ៗក្នុងស្នាដៃរួមរបស់ក្រុមកងទ័ពវិស្វកម្មវៀតណាមទាំងមូលនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។

ក្តីសប្បាយរីករាយនៃក្រុមកងទ័ពវិស្វកម្មវៀតណាមក្រោយបានបញ្ចប់ការប្រកួតប្រជែង (រូបថត៖  kh.qdnd.vn )

សំដៅលើកកម្ពស់ប្រពៃណី“ត្រួសត្រាយផ្លូវឆ្ពោះទៅរកជ័យជំនះ” របស់កងទ័ពវិស្វកម្មនៃកងទ័ពប្រជាជនវៀតណាម ក្រុមកងទ័ពវិស្វកម្ម វៀតណាមបានខិតខំប្រឹងប្រែង ព្យាយាមអស់ពីសមត្ថភាពក្នុងការប្រកួត និងសម្រេចបានគោលដៅដែលបានដាក់ចេញពីមុនគឺទទួលឲ្យបានរង្វាន់ទោះបីនេះជាលើកទី ១ ចូលរួម Army Games របស់កងទ័ពវិស្វកម្មក៏ដោយ។ 

រូបភាពអំពីការប្រកួតប្រជែង (រូបថត៖  kh.qdnd.vn )

ដោយសារតែមានស្មារតីចង់ផ្លាស់ប្តូរបទពិសោធន៍និងរៀនសូត្រពីគ្នាទៅវិញទៅមកជាមួយកងទ័ពនៃប្រទេសដទៃក្នុងអំឡុងប្រព្រឹត្តទៅការប្រកួតប្រជែងកីឡាយោធានោះ ក្រុមកងទ័ពវិស្វកម្មវៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពប្រកួតកីឡា និងវប្បធម៌ ហើយថែមទាំងបានរៀបចំថ្ងៃអាហារវៀតណាមនៅក្រុង Tyumen ទៀតផង។ សកម្មភាពទាំងនេះបានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពប្រជាជនវៀតណាម និងជាមួយកងទ័ពនៃប្រទេសដទៃទៀត៕

 

(ប្រភព៖ kh.qdnd.vn ហេង វុធ្ធីសរុប)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll