កងទ័ពវៀតណាម - ចិនពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ

16:13 2019/06/11

យុគសម័យ - នារសៀលថ្ងៃទី ១០ ខែមិថុនា នៅទីស្នាក់ការនៃក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបជាមួយគណៈប្រតិភូនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធានៃកងទ័ពរំដោះប្រជាជនចិន ដែលមកជួបសម្តែងការគួរសមក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម។

កងទ័ពវៀតណាម - ចិនពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ

ទិដ្ឋភាពនៃពិធី

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Cui Lianjie ជាប្រធាននៃគណៈប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធានៃកងទ័ពរំដោះប្រជាជនចិន បានជម្រាបលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh​ អំពីលទ្ធផលការងាររវាងគណៈប្រតិភូជាមួយវិទ្យាស្ថានយុទ្ធសាស្រ្តការពារជាតិវៀតណាម។ ភាគីទាំងពីរបានឯកភាពលើសេចព្រាងទីមួយ នៃគម្រោងកិច្ចសហប្រតិបតិ្តការស្រាវជា្រវអំពី​ "ប្រមូលឯកសារនិងវត្ថុអនុស្សាវរីយ៍ស្តីពីសាមគ្គីភាព មិត្តភាពរវាងកងទ័ពវៀតណាម - ចិននិងសតិអារម្មណ៍សាមគ្គីភាពហូជីមិញ - ម៉ៅសេទុងក្នុងសម្គ្រាមប្រឆាំងនឹងបារាំងនិងអាមេរិក"។ 

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានវាយតម្លៃខ្ពស់អំពីលទ្ថផលដំបូងនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានយុទ្ធសាស្រ្តការពារជាតិវៀតណាមនិងបណ្ឌិតវិទ្យាសាស្រ្តយោធាកងទ័ពរំដោះប្រជាជនចិន​ ទន្ទឹមនឹងនេះចាត់តាំងភ្នាក់ងារនិងអង្គភាពពាក់ព័ន្ធនានានៃប្រទេសវៀតណាមបន្តសម្របសម្រួលនិងបំពេញបន្ថែមនូវសម្ភារៈសម្រាប់គម្រោងសហប្រតិបត្តិការស្រាវជ្រាវនិងបង្កលក្ខណៈងាយស្រួយសម្រាប់គណៈប្រតិភូធ្វើការស្រាវជ្រាវនិងសិក្សាជាក់ស្តែងនៅវៀតណាម។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានបញ្ជាក់ថាគម្រោងស្រាវជ្រាវនេះមានសារៈសំខាន់ជាក់ស្តែងដែលរួមចំណែកដល់ការពង្រឹងនិងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកងទ័ពនិងប្រទេសទាំងពីរ។​ នាពេលខាងមុខនេះភាគីទាំងពីរត្រូវឯកភាពអំពីខ្លឹមសារវិធានការដើម្បីបង្កើនល្បឿននៃការបញ្ចប់គម្រោងកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមដើម្បីឆ្ពោះទៅខួបអនុស្សាវរីយ៍ ៧០ ឆ្នាំ​នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ចិន (ថ្ងៃ ១ ខែមករា ឆ្នាំ ១៩៥០ -​ ថ្ងៃ ១​ ​ខែមករា ឆ្នាំ ២០២០)៕

 

(យោងតាម baotintuc.vn ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll