អបអរសាទរខួបលឹកទី ៤២ នៃទិវាជ័យជម្នះ ៧ មករា
10:40 2021/01/04
ថ្ងៃទី ៧ ខែមករាឆ្នាំ ២០២១ គឺជាថ្ងៃខួបលើកទី ៤២ ឆ្នាំនៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រជាជនកម្ពុជាបានទទួលមកវិញនូវសិទ្ធរស់រានមានជីវិត និងធ្វើឲ្យប្រទេសកម្ពុជាប្រកបដោយសន្តិភាព ស្រស់បំព្រង។ នេះគឺជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា គឺជាឱកាសមួយដើម្បីបញ្ជាក់ពីតួនាទីនិងភាពជាអ្នកដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចំពោះបុព្វហេតុរំដោះប្រទេសជាតិ ហើយក៏ជាឱកាសដើម្បីរំលឹកដល់ការលះបង់ និងពលីកម្មរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការតស៊ូប្រយុទ្ធជាមួយរបបប្រល័យពូជសាសន៍ ដើម្បីដណ្តើមសិទ្ធិរស់រានមានជីវិតសម្រាប់ប្រជាជនកម្ពុជា។ នៅឆ្នាំ ២០២០ នេះ ដោយសារការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ ហេតុដូច្នេះ ពិធីរំលឹកខួបលើកទី ៤២ ឆ្នាំ នៃទិវារំដោះកម្ពុជា ទំនងជាមិនអាចធ្វើឡើងយ៉ាងឧឡារិកដូចធម្មតាទេ។ ថ្វីដូច្នេះក៏ដោយ អត្ថន័យនៃទិវា ៧ មករានៅតែស្ថិតជាអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជានិងប្រជាជនវៀតណាមក៏ដូចជាប្រជាជនដែលស្រឡាញ់សន្តិភាពនៅទូទាំងពិភពលោកផងដែរ។