សម្រស់ដ៏អស្ចារ្យនៅលើកោះអាក់ទិកតាមរយៈវីដេអូដែលផ្សព្វផ្សាយដោយកងទ័ពរុស្ស៊ី

08:43 2019/10/11

យុគសម័យ - ក្រសួងការពារជាតិរុស្ស៊ីតែងតែប្រើយូធ្យូបដើម្បីបង្ហាញនិងផ្សព្វផ្សាយអាវុធថ្មីៗ ប៉ុន្តែនាពេលថ្មីៗនេះ ទីភ្នាក់ងារនេះបានបញ្ចេញវីដេអូដែលមានខ្លឹមសារខុសគ្នាទាំងស្រុង។

សម្រស់ដ៏អស្ចារ្យនៅលើកោះអាក់ទិកតាមរយៈវីដេអូដែលផ្សព្វផ្សាយដោយកងទ័ពរុស្ស៊ី
ឈុតឆាកពីវីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី (រូបថតៈ RT)

កាលពីថ្ងៃទី ២ ខែតុលា ក្រសួងការពារជាតិរុស្ស៊ីបានបង្ហោះវីដេអូដោយចុះផ្សាយនូវឈុតដ៏អស្ចារ្យមួយនៃប្រជុំកោះ Franz Josef Land នៅតំបន់អាក់ទិក។ វីដេអូទាំងមូលត្រូវបានថតពីយន្ដហោះគ្មានមនុស្សបើក អមដោយសំឡេង saxophone។

នៅក្នុងវីដេអូនេះគឺមានវត្តមានខ្លាឃ្មុំប៉ូលដែលកំពុងដើរពាសពេញស្មៅ ហ្វូងសត្វសមុទ្របានហែល ពាសពេញសមុទ្រ ភ្នំដែលគ្របលើទឹកកក ផ្ទាំងទឹកកករលាយនិងសម្រស់គ្មានទីបញ្ចប់នៃតំបន់ភាគខាងជើងនៃប្រទេសរុស្ស៊ី  (វីដេអូខាងក្រោម ប្រភព៖ RT)។

 សម្រស់ធម្មជាតិដ៏អស្ចារ្យនៃ Franz Josef Land (រូបថតៈ RT)

វីដេអូនេះត្រូវបានថតក្នុងកម្មវិធីរុករកដីរបស់ Franz Josef Land  អូសបន្លាយរយៈពេល ៤៤ ថ្ងៃ ដែលរៀបចំរួមគ្នាដោយក្រសួងការពារជាតិ សមាគមភូមិសាស្ត្ររុស្ស៊ី និងឧទ្យានជាតិអាក់ទិករុស្ស៊ី។ នៅក្នុងកម្មវិធីនេះ កោះថ្មីចំនួន ៦ ត្រូវបានគេរកឃើញ ហើយអ្នកចូលរួមក៏បានវាស់ជំរៅសមុទ្រអតិបរមាដែលមានលទ្ធផល ៦៣២ ម៉ែត្រ។

បូស្តិ៍ RT (រុស្ស៊ី) បានអោយដឹងថា ទីក្រុងមូស្គូបានវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវនិងការរុករកនៅតំបន់អាក់ទិកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ វត្តមានយោធារបស់រុស្ស៊ីនៅតំបន់នោះក៏កំពុងកើនឡើងជាមួយនឹងមូលដ្ឋានអាកាសនិងអាវុធថ្មី ដូចជាប្រព័ន្ធការពារដែនអាកាស S-400។

Franz Josef Land មានកូនកោះចំនួន ២០០ ដែលមានចម្ងាយ ៩៦៩ គីឡូម៉ែត្រពីប៉ូលខាងជើង៕

(ប្រភព៖ RT ប្រែសម្រួលដោយស្រីព្រេជ)

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll