វត្ត Tran Quoc
វត្ត Tran Quoc មានទីតាំងស្ថិតនៅលើកោះខាងកើតនៃបឹង Tay ចំណុះខ័ណ្ឌ Tay Ho (នៃរដ្ឋធានីហាណូយ) ដែលជាវត្តចំណាស់ជាងគេ ដោយមានអាយុកាលជាង ១៥០០ ឆ្នាំ។ មិនត្រឹមតែល្បីឈ្មោះដោយសម្រស់បុរាណទេ វត្ត Tran Quoc ថែមទាំងមានទីធ្លាបៃតង ដែលធ្វើឱ្យស្ថាបត្យកម្មទាំងមូលមានភាពចុះសម្រុងគ្នា គួរអោយទាក់ទាញណាស់។
នៅក្នុងអត្ថបទជាច្រើនដែលបានចុះផ្សាយលើទស្សនាវដ្តីទេសចរណ៍ពិភពលោក ធ្លាប់បានសរសើរវត្ត Tran Quoc ថាជាស្នាដៃព្រះពុទ្ធសាសនាដ៏ស្រស់ស្អាត ដែលមើលពីចម្ងាយហា់ដូចជាផ្កាឈូកមួយទង។ ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រនិងស្ថាបត្យកម្មនោះ វត្ត Tran Quoc មានភាពល្បីល្បាញនិងលក្ខណៈពិសិដ្ឋ វត្តបានដែលទាក់ទាញពុទ្ធបរិស័ទនិងភ្ញៀវទេសចរជាច្រើនមកធ្វើដំណើរកម្សាន្តផងដែរ។

វត្ត Buu Long
វត្ត Buu Long
វត្ត Buu Long មានទីតាំងស្ថិតនៅក្នុងខ័ណ្ឌទី ៩ មានឆ្ងាយប្រហែល ២០ គីឡូម៉ែត្រពីទីក្រុងហូជីមិញ។ វត្តមានឈ្មោះជាផ្លូវការគឺវត្តអារាម Dinh Buu Long ។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤២, ដល់ ឆ្នាំ ២០០៧ វត្ត Buu Long ត្រូវបានវិនិយោគសាងសង់និងជួសជុលឡើងវិញ ហើយក្លាយជាស្នាដៃស្ថាបត្យកម្មដ៏វិសេសវិសាល នៃការរួមបញ្ចូលគ្នាប្រកបដោយសុខដុមរមនានៃវប្បធម៌ថៃនិងឥណ្ឌារួមទាំងភាពប៉ិនប្រសប់នៃស្ថាបត្យកម្មនៃរាជកាល Nguyen ទៀតផង។
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)