ព្យុះទីហ្វុង Lekima ផ្តាច់ជីវិតមនុស្ស២២នាក់នៅប្រទេសចិន

09:17 2019/08/11

យុគសម័យ - មនុស្សយ៉ាងតិច២៨នាក់ហើយបានស្លាប់ បន្ទាប់ពីព្យុះទីហ្វុងឈ្មោះ Lekima បានវាយប្រហារមកលើប្រទេសចិន ដែលបង្ខំឲ្យមនុស្សជាងមួយលាននាក់ជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព។

ព្យុះទីហ្វុង Lekima ផ្តាច់ជីវិតមនុស្ស២២នាក់នៅប្រទេសចិន

(ប្រភព៖ Guardian News)

អាជ្ញាធរចិនបានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិត គឺដោយសារតែបំណាក់ដី ដែលបង្កឡើងដោយព្យុះខាងលើ ខណៈមនុស្ស ២០ នាក់ទៀត ក៏បានបាត់ខ្លួនផងដែរ។ រីឯប្រជាជនចិនប្រមាណ ២៥០,០០០នាក់ ដែលរស់នៅក្នុងទីក្រុងសៀងហៃ និង ៨០០,០០០នាក់ នៅខេត្ត Zhejiang ត្រូវបានជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព។

ប្រភព៖  People's Daily, China

ប្រភព៖  People's Daily, China

ប្រព័ន្ធផ្សព្វផ្សាយចិនបានកំពុងរាយការណ៍ថា ផ្ទះសម្បែងប្រហែល ២០០ ខ្នងនៅទូទាំងហ្សេជាំងបានដួលរលំ ហើយផ្ទៃដី ៦៦.៣០០ ហិកតា ត្រូវបានបំផ្លាញ។ ផ្ទះសម្បែងជិត ៣ លានគ្រួសារបានទទួលរងការដាច់ចរន្តអគ្គិសនីដោយសាររំលំបង្គោលភ្លើង។


#UPDATEAs of 6:30 am Sunday local time, 28 were reported killed, 20 others missing in E China’s Zhejiang province due to the striking#TyphoonLekima. Rescue work is underway.

 


គួរជម្រាបថា ព្យុះទីហ្វុង Lekima គឺជាព្យុះទីហ្វុងទី៩ហើយ ដែលកើតមានឡើងក្នុងឆ្នាំនេះ។ វាបានបោកបក់មកដល់ក្រុង Wenling នៃខេត្ត Zhejiang ឆ្នេរភាគអាគ្នេយ៍ប្រទេសចិន កាលពីថ្ងៃសៅរ៍ ជាមួយកម្លាំងខ្យល់១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់ពីឆ្លងកាត់កោះតៃវ៉ាន់។ ព្យុះទីហ្វុងនេះ កំពុងបន្តឆ្ពោះទៅភាគខាងជើង រកទីក្រុងសៀងហៃ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll