ប្រាសាទអង្គរវត្ត តំបន់​​បេតិកភណ្ឌ​ពិភពលោក​ដ៏​អច្ឆរិយ​នៅអាស៊ី

19:42 2019/05/23

យុគសម័យ - ថ្មីៗនេះសារព័ត៌មាន CGTN បានធ្វើការផ្សព្វផ្សាយអំពីតំបន់ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកដ៏អច្ឆរិយរបស់កម្ពុជា ដោយបង្ហាញពីភាពរឹងមាំ ស្រស់ស្អាតនៃសំណង់បុរាណក្នុងរមណីយដ្ឋានអង្គរ។

ប្រាសាទអង្គរវត្ត តំបន់​​បេតិកភណ្ឌ​ពិភពលោក​ដ៏​អច្ឆរិយ​នៅអាស៊ី

ក្នុងនោះ CGTN បានធ្វើការចុះផ្សាយថា រាល់បេតិកភណ្ឌពិភពលោកនីមួយៗនៅតំបន់អាស៊ី គឺបានបង្ហាញ និងឆ្លុះបញ្ចាំងអំពីវប្បធម៌ អរិយធម៌របស់ប្រទេសនោះ។ ជាក់ស្តែង ដូចជាប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលជាបេតិកភណ្ឌពិភពលោកមួយនៅអាស៊ី ដែលសិក្សាពីប្រវត្តិសាស្ត្រឬសគល់តាំងពីអតីតកាល និងបច្ចុប្បន្នវិញ គឺបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងវប្បធម៌ អរិយធម៌ និងការរស់នៅរបស់ប្រជាជន។

(ប្រភព៖ youtube.com)

ប្រាសាទអង្គរវត្ត គឺជាសំណង់ប្រវត្តិសាស្ត្រដ៏ធំមួយនៅលើពិភពលោក ដែលរំលេចនូវសម្រស់ដ៏អស្ចារ្យដល់ភ្ញៀវទេសចរ ជាមួយការបង្កប់នូវអាថ៌កំបាំងជាច្រើនក្នុងនោះ។ ទោះបីជាយ៉ាងណា គ្រប់គ្នាប្រហែលជាមិនបានកត់ត្រាទុកនោះទេ អំពីការខូច ខាតសម្រស់ប្រាសាទខ្លះៗ ដោយសារគ្រោះធម្មជាតិ។

គួរជម្រាបថា រមណីយដ្ឋានអង្គរចូលជាបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដែលបានក្លាយជាគោលដៅទេសចរណ៍លេខ១ លើពិភពលោក និងធ្វើឱ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍បានស្គាល់ និងមកទស្សនាអង្គរកើនឡើងជាប្រចាំ ជាប្រភពចំណូលសេដ្ឋកិច្ចដល់ប្រជាជន និងជាតិគួរឱ្យកត់សម្គាល់៕

(យោងតាម FN សរុបព័ត៌មានដោយស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll