ប្រធានាធិបតីអាមេរិក លោក Donald Trump ក្លាយជាមេដឹកនាំពិភពលោកមុនគេ ដែលចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito ទើបឡើងគ្រងរាជ្យ

13:27 2019/05/27

យុគសម័យ - ប្រធាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ២៧ខែឧសភានេះ បានក្លាយជាមេដឹកនាំបរទេសដំបូងគេបំផុត ដែលបានចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito ដែលទើបបានឡើងគ្រងរាជ្យថ្មីៗ កាលពីដើមខែឧសភា កន្លងមក

ប្រធានាធិបតីអាមេរិក លោក  Donald Trump ក្លាយជាមេដឹកនាំពិភពលោកមុនគេ ដែលចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito ទើបឡើងគ្រងរាជ្យ
ប្រធានាធិបតីអាមេរិក លោក Donald Trump និងព្រះចៅអធិរាជជប៉ុន Naruhito នៅបរមរាជវាំង នាថ្ងៃទី២៧ ខែឧសភា (រូបថត៖ AP)

លោក  Donald Trump  និងជំទាវទីមួយអាមេរិកគឺលោកស្រី Melania Trump បានចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះរាជអគ្គមហេសី Masako នៅក្នុងព្រះបរមរាជវាំងជប៉ុនក្នុងទីក្រុងតូក្យូ និងត្រូវបានទទួលស្វាគមន៍យ៉ាង កក់ក្ដៅពីរាជវង្សានុវង្សជប៉ុន។

(ប្រភព៖ CNA)

គួរជម្រាបថា ក្រោយបញ្ចប់ពិធីស្វាគមន៍ជាមួយព្រះចៅអធិរាជជប៉ុន លោក Donald Trump  នឹងត្រូវជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក  Shizo Abe ហើយមេដឹកនាំទាំងពីររូបនេះ ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាពីបញ្ហាសំខាន់ជាច្រើន ជាពិសេសសំណុំរឿងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាង ប្រទេសជាសម្ព័ន្ធមិត្តទាំងពីរផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll