ទីបំផុត លោក Kim Jong-un និង លោក Donald Trump ជួបមុខចាប់ដៃគ្នានៅព្រំដែនអន្តរកូរ៉េ

14:42 2019/06/30

យុគសម័យ - ប្រធានាធិបតីអាមេរិក លោក Donald Trump និង មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានជួបមុខគ្នាជាថ្មីម្តងទៀត ដោយលើកនេះគឺនៅភូមិ Panmunjom នៃតំបន់ព្រំដែនអន្តរកូរ៉េ DMZ ក្នុងឱកាសលោក Trump កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង។

ទីបំផុត លោក Kim Jong-un និង លោក Donald Trump ជួបមុខចាប់ដៃគ្នានៅព្រំដែនអន្តរកូរ៉េ

(ប្រភព៖ RT)

ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក Donald Trump បានធ្វើដំណើរទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េ DMZ នាថ្ងៃទី ៣០ ខែមិថុនានេះ ដើម្បីជួបមុខគ្នាជាលើកទីបីជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un។ ក្រោយចាប់ដៃនិងជជែកគ្នា​បាន​ប៉ុន្មានម៉ាត់ លោក Donald Trump ក៏បានឈានជើងឆ្លងបន្ទាត់ព្រំដែនអន្តរកូរ៉េ ដែលស្ថិតនៅភូមិ Panmunjon ហើយបន្តដំណើរ​ទៅ​មុខប្រហែលជា២០ជំហានទៀត នៅលើដែនដីរបស់កូរ៉េខាងជើង ជាមួយលោក Kim Jong-un មុនពេលត្រឡប់ចូលមកដីកូរ៉េខាងត្បូងវិញ ដើម្បីចាប់ផ្តើមការពិភាក្សាគ្នាជាមួយលោក Kim។ 

ទង្វើខាងលើនេះ បានធ្វើឲ្យលោក Donald Trump ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានឈានជើងជាន់ដីកូរ៉េខាងជើង ទាំងកំពុងនៅកាន់អំណាច គិតចាប់តាំងពីសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ខណៈជាច្រើនឆ្នាំកន្លងមក ក៏ធ្លាប់មានអតីតប្រធានាធិបតីអាមេរិក ធ្លាប់ជាន់ទឹកដីកូរ៉េខាងជើងដែរ ដូចជាលោក Jimmy Carter នៅឆ្នាំ១៩៩៤ និងឆ្នាំ២០១០ និងលោក Bill Clinton នៅឆ្នាំ២០០៩ ប៉ុន្តែមិនមែនក្នុងនាមជាមេដឹកនាំអាមេរិក ដែលកំពុងតែកាន់​អំណាចដូចលោក Trump ឡើយ៕

 

 

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll