ក្រុងតូក្យូបានប្រកាសពីគំរូមេដាយអូឡាំពិកឆ្នាំ ២០២០ ដែលផលិតពីសំរាមអេឡិចត្រូនិច

10:01 2019/07/27

យុគសម័យ - មេដាយសម្រាប់អ្នកឈ្នះនៃការប្រកួតអូឡាំពិករដូវក្តៅទីក្រុងតូក្យូ (Olympic) ទើបតែត្រូវបានប្រកាស នាថ្ងៃទី ២៤ ខែកក្កដា។

ក្រុងតូក្យូបានប្រកាសពីគំរូមេដាយអូឡាំពិកឆ្នាំ ២០២០ ដែលផលិតពីសំរាមអេឡិចត្រូនិច
ការ​ឌីហ្សាញ​នៃ​មេដាយ​​ ដែល​ផលិត​ឡើង​ពី​គ្រឿង​អេឡិចត្រូនិក​ចាស់ៗ (រូបថតៈ CNN)

គណៈកម្មាធិការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០២០ នៅ​ទីក្រុង​តូក្យូ បាន​បង្ហាញ​ការ​ឌីហ្សាញ​នៃ​មេដាយ​​ ដែល​ផលិត​ឡើង​ពី​គ្រឿង​អេឡិចត្រូនិក​ចាស់ៗ។

ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ ២០១៧ ដល់​ខែ​មីនា ឆ្នាំ ២០១៩ ប្រជាជន​ជប៉ុន​​បាន​ចូល​រួម​បរិច្ចាគ​គ្រឿង​អេឡិចត្រូនិក​ចាស់ៗ​ដែលឈប់​ប្រើហើយ។ គណៈកម្មាធិការ​​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ជំនាញ​អាច​​​​ប្រមូល​បាន​មាស​ ៣២ គីឡូក្រាម, ប្រាក់​ ៣.៥០០ គីឡូក្រាម និង​សំរឹទ្ធ​ ២.២០០ គីឡូក្រាម​ ពី​គ្រឿង​អេឡិចត្រូនិក​ដែល​មាន​ទម្ងន់​ ៧៨ ៩៨៥ តោន។ ក្នុង​នោះ​មាន​​ទូរសព្ទ​ដៃ​ចំនួន ៦,២១ លាន​គ្រឿង​ឯណោះ។

(ប្រភព៖ theguardian.com)

គួរ​ដឹង​ថា​ជា​រៀង​រាល់​ឆ្នាំ​​នៅ​ប្រទេស​ជប៉ុន​មាន​កាក​សំណល់​អេឡិចត្រូនិក​ ៦៥០.០០០ តោន ត្រូវ​បាន​គេ​បោះ​ចោល ហើយ​រដ្ឋាភិបាល​ប្រមូល​មក​វិញ​បាន​ប្រមាណ​ ១០០.០០០ តោន ពី​កាក​សំណល់​ទាំង​នោះ។ ភាគ​ច្រើន​​សារធាតុ​លោហៈ​ដែល​​ប្រមូល​​បាន​ពី​កាក​សំណល់​ទាំង​នោះ​ ត្រូវ​បាន​ប្រើ​ដើម្បី​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ថ្មីៗ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll