កុមារ សាលិ នៅកម្ពុជា ដែលត្រូវបានគេស្គាល់ទំាងក្នុងនិងក្រៅប្រទេសដោយចេះនិយាយច្រើនភាសាបានទៅបំពេញការសិក្សានៅប្រទេសចិន

16:11 2019/05/16

យុគសម័យ - សាលិ កុមារាដែលចេះ១៥ភាសា ល្បីទូទាំងពិភពលោក បានទៅដល់ទឹកដីប្រទេសចិនហើយ ដោយគ្រាន់តែប្អូនទៅដល់ទីនោះភ្លាម គេសង្កេតឃើញថា មានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនចិន។

កុមារ សាលិ នៅកម្ពុជា ដែលត្រូវបានគេស្គាល់ទំាងក្នុងនិងក្រៅប្រទេសដោយចេះនិយាយច្រើនភាសាបានទៅបំពេញការសិក្សានៅប្រទេសចិន
សាលិ នៅខាងមុខសាលាភាសាបរទេស Hailiang (រូបថតៈ Facebook/Thuch Salik)

នៅពេលដែល សាលិ មកដល់សាលារៀនប្រទេសចិនភ្លាម គឺមានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់គ្រូបង្រៀន ក៏ដូចជាសិស្សសាលា ហើយថែមទាំងមានអ្នកកាសែតចាំថត និងសម្ភាសន៍រូបប្អូនយ៉ាងច្រើនថែមទៀតផង។

 

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា សាលិ ពិតជាក្មេងប្រុសដែលមានសំណាងខ្លាំងមែនទែន ដែលអាចទៅសិក្សានៅប្រទេសចិនទាំងវ័យក្មេងបែបនេះ។ ឯចំណែកមហាជន ក្រោយពីឃើញបែបនេះ ក៏សង្ឃឹមថា ប្អូនសាលិ នឹងខិតខំសិក្សាប្រកបដោយជោគជ័យ។

សូមគូសបញ្ជាក់ថា  ក្រោយពេលបាន ស្រីជនជាតិម៉ាឡេស៊ីម្នាក់ដែលបានបង្ហោះវីដីអូ ជាមួយទេព្យកោសល្យដល់កំររបស់សាលិ ដែលអាចនិយាយភាសាបានដល់ទៅ១៥ភាសានោះ ហើយក្រោយពេលបង្ហោះវីឌីអូនេះភ្លាម មានការភ្ញាក់ផ្អើលខ្លំាង ជាពិសេសល្បីដល់បរទេសទៀតផង។  នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញក្នុងហ្វេសប៊ុករបស់លោក ឃិត ឈឿន ដែលជា អគ្គនាយក ក្រុមហ៊ុន ចំរើនសម្បត្តិ និង ផ្សារ KC បានបង្ហោះដំណឹងដ៏ល្អមួយរបស់ ធុធ សាលិ ត្រូវទៅរៀននៅប្រទេសចិន ព្រោះនេះគឺជាគោលបំណងរបស់ ធុធ សាលិ តែម្តង ដែលគាត់ចង់ទៅរៀននៅទីនោះ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll