Go-Viet - ផលិតផលនៃកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យារវាង​វៀតណាម និងឥណ្ឌូនេស៊ី

08:52 2018/09/22

នាពេលថ្មីៗនេះ កម្មវិធីពហុសេវាកម្ម Go-Viet បានបង្ហាញមុខជាផ្លូវការនៅ ទីក្រុងហាណូយ។ កម្មវិធីនេះត្រូវបានបង្កើតឡើងតាមរយៈការតភ្ជាប់បច្ចេកវិទ្យារវាងវៀតណាម និងឥណ្ឌូនេស៊ី ខណៈដែល Go-Viet ជាដៃគូយុទ្ធសាស្ត្ររបស់ Go Jek- ឥណ្ឌូនេស៊ី។

Go-Viet - ផលិតផលនៃកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យារវាង​វៀតណាម និងឥណ្ឌូនេស៊ី
Go-Viet បានបង្ហាញមុខជាលើកដំបូងនាខែសីហា ឆ្នាំ ២០១៨ នៅទីក្រុងហូជីមិញ

Go-Viet បានបង្ហាញមុខជាលើកដំបូងនាខែសីហា ឆ្នាំ ២០១៨ នៅទីក្រុងហូជីមិញ ដោយទទួលបានការទាញយកមកប្រើប្រាស់ចំនួន ១,៥ លានដង ក្នុងរយៈពេល ២ ថ្ងៃ រួមទាំងស្រូបយក 35 ភាគរយនៃចំណែកទីផ្សារម៉ូតូឌុបបច្ចេកវិទ្យាខ្ពស់។ ក្រោយរយៈពេលបង្ហាញមុខ ២ ខែ រហូតមកដល់ពេលនេះ Go-Viet  បានសហការជាមួយអ្នកបើកបរចំនួន ២៥០០០ នាក់។ Go-Viet  ត្រូវបាន បង្កើត និងអភិវឌ្ឍន៍ដោយជួរបុគ្គលិកវៀតណាម។ លោក  Nguyen Vu Duc អគ្គនាយក Go-Viet បានអះអាងថា៖ “Go-Viet ឆ្ពោះទៅរកបេសកកម្មកសាងប្រទេសវៀតណាមប្រកបដោយវិបុលភាព ខ្លាំងមាំមួន លើកកម្ពស់គុណភាពជីវភាពរស់នៅ និងតម្លៃសង្គម។ Go-Viet នឹងបន្តអភិវឌ្ឍន៍ផ្នែកទន់ អេកូឡូស៊ីបច្ចេកវិទ្យា។ ក្នុងដំណាក់កាលអនុវត្តន៍គោលដៅនេះ Go-Viet ជានិច្ចកាលមានបំណងចង់អនុវត្តន៍សមិទ្ធិផលនៃបដិវត្តន៍ឧស្សហកម្ម 4.0 នៅលើពិភាពលោក ប្រកដោយជោគជ័យ ដើម្បីអភិវឌ្ឍន៍ស្រុកកំណើតផងដែរ”។

 ក្នុងរយៈពេល ៤ ខែខាងមុខ Go-Viet នឹងអនុវត្តន៍សេវាកម្មស្នូលចំនួន ៤ របស់សហគ្រាសខ្លួន នោះគឺ  Go Car   Go Bike    Go Food  និង Go Pay នៅវៀតណាម។ លោក Nadiem Makaarim  CEO នៃ Go Jek បានឲ្យដឹងថា៖ “Go-Viet មិនត្រឹមតែឆ្លើយតបនឹងជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាសម្គាល់ជាប្រវត្តិសាស្ត្រសម្រាប់ Go Jek និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរទៀតផង។ លើសពីនេះទៅទៀត Go-Viet មានស្មារតីសហប្រតិបត្តិការយ៉ាងល្អអស្ចារ្យ។ តាមរយៈការប្រើប្រាស់របស់ប្រជាជនវៀតណាមយ៉ាងច្រើនកុះករ បានសរឲ្យឃើញតម្រូវការរបស់ប្រជាជនវៀតណាមចំពោះសេវាកម្មមួយប្រកដោយសុវត្ថិភាព ទំនុកទុកចិត្ត ក៏ដូចពហុជម្រើសផងដែរ”។

Go-Jek គឺជាសហគ្រាសឥណ្ឌូនេ ដែលផ្ដល់សេវាកម្មកក់រថយន្តតាមតម្រូវការ។ នេះគឺជាសហគ្រាសចាប់អាជីពដើមដំបូងរបស់ឥណ្ឌូនេស៊ី ដែលត្រូវបាន Deal Street Asia កំណត់តម្លៃជាង ៥ ពាន់លានដុល្លារអាមេរិកនាខែកក្កដា ឆ្នាំ២០១៨។ ជាទីផ្សារដំបូងគេ ដែលបាន Go-Jek ពង្រីកសេវាកម្មនៅឯប្រទេសនោះ វៀតណាមត្រូវបានវាយតម្លៃជាទីផ្សារដែលពោរពេញទៅដោយសក្កកានុពលលើផ្នែកសេវាកម្មបច្ចេកវិទ្យានេះ។

ពិធីបង្ហាញមុខ Go-Viet នៅទីក្រុងហាណូយ ទទួលបានការចូលរួមរបស់ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Joko Widodo  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Pham Quang Vinh និងមន្ត្រីនៃក្រសួង ស្ថាប័នទាក់ទិននានាមួយចំនួន  នៃភាគីទាំងពីរ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្ររវាងប្រទេសទាំងពីរ។ លោក Pham Quang Vinh ឯកអគ្គរដ្ឋទូតវៀតណាមប្រាចាំនៅឥណ្ឌូនេស៊ីបានចែករំលែកថា៖ “ដោយឈរលើស្មារតីគោរពការអភិវឌ្ឍសេដ្ឋកិច្ច របស់រដ្ឋាភិ បាលវៀត ណាម និងរដ្ឋឥណ្ឌូនេស៊ី ជាពិសេសគឺ ការប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា និង បញ្ញានៃបដិវដ្ឋន៍ 4.0 នោះ បានជា Go Jec (ឥណ្ឌូនេស៊ី) ទទួលបានជោគជ័យនៅ ឥណ្ឌូនេស៊ី ហើយកិច្ចសហប្រតិបត្តិការជាមួយ Go Viet  នៅវៀតណាម គឺជារូបសណ្ឋានធ្វើអាជីវកម្មថ្មី និងគួរឲ្យលើកទឹកចិត្ត សម្រាប់ ប្រទេសទាំងពីរផងដែរ”។

ក្នុងឱកាសបង្ហាញមុខនោះ Go Viet  បានបើកសេវាកម្ម  promotion ជូន អតិថិជននៅទីក្រុងហាណូយ ដោយមានតម្លៃសេវាត្រឹមតែ ១ ពាន់វៀតណាមដុងក្នុងមួយជើង សម្រាប់ការធ្វើដំណើរក្រោម ៦ គីឡូម៉ែត្រផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll