BonBon City Tour ដំណើរកំសាន្តទស្សនាទីក្រុងហាណូយបុរាណ

20:16 2019/02/17

ទួរទេសចរណ៍ឈ្វែងយល់ពីទីក្រុងហាណូយ មានឈ្មោះថា “BonBon Ha Noi” (ត្រូវបានគេស្គាល់ថាជា BonBon City Tour) បានបើកដំណើរការនាពេលថ្មីៗនេះនៅទីក្រុងហាណូយ។ នេះគឺជាលក្ខណៈពិសេសថ្មីមួយ នៅក្នុងផលិតផលទេសចរណ៍របស់រដ្ឋធានី ដែលនាំឲ្យភ្ញៀវអាចទទួលយកនូវបទពិសោធន៍ពិតប្រាកដ ស្គាល់ដល់ប្រវត្តិសាស្រ្តនិងវប្បធម៌របស់ទីក្រុងហាណូយបុរាណផងដែរ។

BonBon City Tour ដំណើរកំសាន្តទស្សនាទីក្រុងហាណូយពីបុរាណ (រូបថតៈ zing.vn)

BonBon City Tour ដោយក្រុមហ៊ុនភាគហ៊ុនទេសចរណ៍  OPENSEA  រួមសហការជាមួយក្រុមហ៊ុនទេសចរណ៍ Hanoitourist ដែលដំណើរការតាមរូបគំរូ Hop On - Hop Off (អ្នកអាចធ្វើដំណើរឡើង ចុះតាមចំណតរថយន្តក្នុងដំណើរឆ្លងកាត់ទីក្រុង ) ។ ដោយហេតុនេះ បានផ្តល់ជូនភ្ញៀវទេសចរនូវជម្រើសដែលសមរម្យសម្រាប់ការធ្វើដំណើរផ្សេងៗគ្នាដែលអាចបត់បែនបានតាមគ្រប់កាលៈទេសៈ។ នេះមិនមែនជារថយន្តក្រុងលក់សំបុត្រទេ ភ្ញៀវគ្រប់រូបដែលប្រើប្រាស់សេវាកម្ម BonBon City Tour មានន័យថា កំពុងសាកពិសោធន៍នូវផលិតផលទេសចរណ៍ស្វែងរកទីក្រុងហាណូយតែម្តង។

ភ្ញៀវទេសចរ សាកពិសោធន៍ជាមួយនឹងរថយន្ត BonBon (រូបថតៈ Zing.vn)

រថយន្ត BonBon នីមួយៗ មានសមត្ថភាពផ្ទុកមនុស្ស ២២ នាក់។ នៅខាងក្នុងនៃរថយន្តនេះ ត្រូវបានគេតុបតែងតាមរចនាប័ទនៃទីក្រុងហាណូយបុរាណ ជាមួយនឹងពណ៌មាស នាំមកនូវអារម្មណ៍ស្និទ្ធស្នាលនិងកក់ក្តៅសម្រាប់ភ្ញៀវទេសចរ។ BonBon City Tour ដំណើរការ ចាប់ពីម៉ោង ៩ ព្រឹកដល់ ១៦និង៣០នាទី ជារៀងរាល់ថ្ងៃ តាមរយៈចំណតរថយន្ដនីមួយៗ ហើយ៣០នាទីមានជើងមួយ។ ដំណើរកំសាន្តរបស់ BonBon City បានឆ្លងកាត់វិថីចំនួន២៣ ហើយចំណត់សុទ្ធតែជាទីតាំងទេសចរណ៍ល្បីៗនៃទីក្រុងហាណូយដូចជា: បរមរាជ្យវាំង Thang Long; វត្ត Tran Quoc, វត្ត Hoe Nhai, ស្ពាន Long Bien; សារមន្ទីប្រវត្តិសាស្ត្រជាតិ; សារមន្ទីរនារីវៀតណាម; មណ្ឌលអក្សរសាស្ត្រ Van Mieu; សារមន្ទីរវិចិត្រសិល្បៈវៀតណាមនិងសារមន្ទីរហូជីមិញ។ 

លោក Nguyen Duc Hoa នាយកក្រុមហ៊ុន ភាគហ៊ុន OPENSEA (រូបថតៈ zing.vn)

លោក Nguyen Duc Hoa នាយកក្រុមហ៊ុន ភាគហ៊ុន OPENSEA ជាអង្គភាពរៀបចំកម្មវិធីទេសចរណ៍  BonBon City Tour បានឲ្យដឹងថា៖“ គោលបំណងដ៏ធំបំផុតរបស់ BonBon City Tour គឺជាការបង្កើតនូវបទពិសោធន៍ថ្មីមួយ សម្រាប់អតិថិជន ដើម្បីឈានដល់ការតភ្ជាប់បណ្តាញទេសចរណ៍ជាបន្តបន្ទាប់ ក៏ដូចជាបង្កើនគុណភាពសេវាកម្មទេសចរណ៍ហាណូយ។ ការលំអទាំងក្នុងនិងក្រៅរថយន្ត គឺលំអិតណាស់ ដែលឆ្លុះបញ្ជាំងនូវសម័យកាលផ្សេងៗគ្នា ដូចជា កំឡុងពេលឧបត្ថម្ភធន និងអំឡុងពេលផ្លាស់ប្តូរថ្មី នាប៉ុន្មានឆ្នាំ៨០និង៩០។ លក្ខណៈលំអិតទាំងនេះត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នហើយប្រាប់ពីរឿងរ៉ាវនៃទីក្រុងហាណូយតាមរយៈ BonBonCity Tour ផងដែរ”។

ត្រូវបានបំផុសគំនិតដោយដំណើរកំសាន្តតាមរយៈរថយន្តចាស់ BonBon City Tour គឺជាពោរពេញទៅដោតរចនាបថបែបបុរាណរបស់ទីក្រុងហាណូយក្នុងទសវត្សរ៍ ៧០និង៨០  ដើម្បីផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ពិតប្រាកដបំផុតដែលជិតនឹងប្រវត្តិសាស្រ្តនិងវប្បធម៌បុរាណរបស់រដ្ឋធានី។ លោក Nguyen Duc Hoa បានបន្ថែមថា ៖ “លក្ខណៈវិសេសវិសាលនៃទីក្រុងហាណូយគឺស្ថិតនៅត្រង់តម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌។ យើងខ្ញុំចង់ឆ្ពោះទៅរកនូវតម្លៃចាស់ប៉ុន្តែពិសេស។ នៅលើឡានមានវត្ថុបុរាណដូចជាទូរទស្សន៍ចាស់ វិទ្យុនិងចង្កៀងប្រេងជាដើម។ នៅលើជញ្ជាំងនៃរថយន្តមានកង្ហាលចាស់ និងភួយចាស់ផងដែរ។ ពោលគឺ ពេលឡើងឡាន ភ្ញៀវហាក់ដូចជា បានវិលត្រលប់ទៅអតីតកាលនិងស្វែងយល់ពីរឿងរ៉ាវពីក្រុងហាណូយ”។

សំបុត្រត្រូវបានលក់ក្នុងតម្លៃ ៣៥០ ពាន់ដុងក្នុងមនុស្សម្នាក់ (រូបថតៈ zing.vn) 

ថ្វីត្បិតតែបាននាំយកភ្ញៀវត្រឡប់មករកទីក្រុងហាណូយកាលពីប៉ុន្មានទសវត្សរ៍មុនក៏ដោយ ក៏ប៉ុន្តែកម្មវិធីបច្ចេកវិទ្យានៅលើរថយន្ដនៅតែមានបំពាក់យ៉ាងពេញលេញដូចជា ការដាក់ទីតាំងកម្មវិធីនេះត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS និង Android ជាមួយព័ត៌មាន ដូចជាផែនទី ព័ត៌មានអំពីទីកន្លែងម្ហូបអាហារនិងភេសជ្ជៈជុំវិញ ៩ កន្លែងនេះ និងការណែនាំត្រូវបានបកប្រែទៅជា ៥ ភាសា គឺវៀតណាមអង់គ្លេស បារាំង ចិននិងកូរ៉េខាងត្បូង។ អ្នកស្រី Jenny អ្នកទេសចរហ្វីលីពីនម្នាក់បានចែករំលែកពីអារម្មណ៍របស់ខ្លួនបន្ទាប់ពីបានឆ្លងកាត់ការធ្វើដំណើរកំសាន្តតាម Bon Bon City Tour៖ “នេះជាបទពិសោធគួឲ្យចាប់អារម្មណ៍ណាស់។ តាមដែលខ្ញុំដឹង រថយន្តនេះ ត្រូវបានតុបតែងតាមសម័យឧបត្ថម្ភធន។ ក្នុងឡានមើលទៅដូចជាកក់ក្ដៅណាស់។ យានយន្តក៏ត្រូវបានគេដាក់ឱ្យដំណើរការថ្មីផងដែរ ដូច្នេះនៅធុំក្លិនរថយន្តថ្មី។ បុគ្គលិកនៅក្នុងឡានមានភាពរួសរាយរាក់ទាក់និងយកចិត្តទុកដាក់ចំពោះភ្ញៀវណាស់។ ប្រការដែលខ្ញុំចាប់អារម្មណ៍ គឺកម្មវិធីទូរស័ព្ទដែលណែនាំភ្ញៀវទៅកន្លែងពិសេសជាច្រើននៅក្នុងទីក្រុង ក្នុងនោះមានទាំងសារមន្ទីរនិងភោជនីយដ្ឋានឆ្ងាញ់ៗផងដែរ។ តំលៃអប្បបរមាសម្រាប់ការធ្វើដំណើរកំសាន្តមួយជើងគឺ ៣៥ម៉ឺនដុង / នាក់ក្នុងនោះមានទាំងសំបុត្រចូលទស្សនាផងដែរ។

BonBon City Tour បាននាំភ្ញៀវទេសចរទៅកាន់តម្លៃវប្បធម៌ប្រវត្តិសាស្រ្តជាមួយនឹងបទពិសោធផ្ទាល់ខ្លួនតាមរយៈទីតាំងទស្សនានីមួយៗ។ ទិសដៅទេសចរណ៍នីមួយៗ កាន់តែមានភាពរស់រវើកនិងជិតស្និទ្ធ ហាណូយត្រូវបានផ្សារភ្ជាប់ជាមួយភ្ញៀវទេសចរមិនមែនគ្រាន់តែកន្លែងបង្អង់ដំណើរតែប៉ុណ្ណោះ៕

(ប្រភពព័ត៌មាន: VOVWORLD)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll