ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយអភិបាលខេត្តក្រចេះ

08:02 2018/09/20

យុគសម័យ - ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ លោក Vu Quang Minh -ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋ សង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយលោក វ៉ា ថន អភិបាលនៃ គណៈអភិ បាលខេត្តក្នុងគោលបំណងបន្តកិច្ចសហប្រតិបត្តិការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចជាមួយខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយអភិបាលខេត្តក្រចេះ

នៅក្នុងជំនួបនេះ លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសវៀតណាមនិងប្រទេសកម្ពុជា ដែលឆ្លងកាត់ប្រវត្តិតស៊ូ សាមគ្គីភាព មិត្តភាព តាំងពីយូរយាមកម៉្លេះ។ លោក Vu Quang Minh បានបញ្ជាក់ថា ប្រទេសទាំងពីរវៀតណាមនិងកម្ពុជា បានអនុគ្រោះនូវវិស័យជាច្រើន ក្នុងការបង្កលក្ខណៈងាយស្រួយដល់ប្រជាពលរដ្ឋ អាជីវករ កម្មករ និងនិយោជកដែលបានបម្រើការក្នុងបណ្តាក្រុមហ៊ុនវិនិយោគ ជាពិសេសវិស័យសេដ្ឋកិច្ច និងវិស័យកសិកម្ម ដោយបានជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងបច្ចេកទេស បទពិសោធន៍ វគ្គបណ្តុះបណ្តាល តាមរយៈការធ្វើទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមក។

លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងនូវសេចក្តីរំពឹងទុកថា កិច្ចសហប្រតិបតិ្តការរវាងអាជ្ញាធរខេត្តក្រចះ និងបណ្តាក្រុមហ៊ុនដែលបានវិនិយោគនៅលើទឹកដីខេត្តតែម្តង នឹងមានការរអភិវឌ្ឍដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯលោក  វ៉ា ថន អភិបាលខេត្តក្រចះបានមានប្រសាសន៍ ស្វាគមន៍ និងបញ្ជាក់ពីលក្ខណៈស្ថានភាពភូមិសាស្រ្តទូទៅ និងសក្តានុពលនៃទឹកដីខេត្តក្រចេះ ដែលមានលក្ខណៈអំណោយផលដល់ការវិនិយោគ ដោយផ្អែកលើកកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនដៃគូវិនិយោគនានា ក្នុងនោះក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចចំនួន ៤៩ ក្រុមហ៊ុន លើផ្ទៃដីសរុប ១៩៩.៩១៦ ហិកតា ដាំដុះកៅស៊ូបានចំនួន ៨៥.០០០ហិកតា ដំឡូងមីបាន ៤.៥២២ហិកតា។

លោកអភិបាលខេត្តរូបនេះ ក៏បាបញ្ជាក់ផងដែរអំពីកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនវៀតណាម ដែលបានធ្វើវិនិយោគដីសម្បទានសេដ្ឋកិច្ចលើដំណាំកសិកម្មឧស្សាហកម្មចំនួន ១៧ ក្រុមហ៊ុនលើផ្ទៃដីសរុប ៦៥.២១៣ ហិកតា ដោយធ្វើការដាំដុះសម្រេចបាន ៣៦.៤៧៤ ហិកតា។

ហើយខេត្តក្រចេះមានក្រុមហ៊ុនសហគ្រាស អាជីវករធនធានរ៉ែ ទទួលអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពលសរុបចំនួន ៣៤ ក្រុមហ៊ុន ស្មើនឹង ៣៨ អាជ្ញាប័ណ្ណ ក្នុងនោះក្រុមហ៊ុនវៀតណាមដែលវិនិយោគលើវិស័យរ៉ែមាស ៤ ក្រុមហ៊ុន គឺក្រុមហ៊ុនស្រាវជ្រាវរ៉ែមាស ១ក្រុមហ៊ុន និងក្រុមហ៊ុនថ្មអារ ៣ក្រុមហ៊ុន។ ក្រៅពីការវិនិយោគរបស់ក្រុមហ៊ុន ការដាំដុះកៅស៊ូជាលក្ខណៈគ្រួសារសម្រេចបាន ២៥.០០០ ហិកតា ស្វាយចន្ទី ២៣.០៦៨ ហិកតា ម្រេច ៨៨៩ ហិកតា ដំឡូងមី ៦៦.០០០ ហិកតា និងដំាណាំរួមផ្សំជាច្រើនពាន់ហិកតាបន្ថែមទៀត ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាលំដាប់។

លោកអភិបាលខេត្តក្រចេះបានបញ្ជាក់ថា សព្វថ្ងៃមានក្រុម ហ៊ុនកែច្នៃដំឡូងមីចំនួន ៣ក្រុមហ៊ុន ស្ថិតក្នុងស្រុកសំបូរ១កន្លែង ក្រុងក្រចេះ១កន្លែង ទើបនឹងដំណើរការ ដែលតម្រូវការដំឡូងមី ចាប់ពី ៨០០តោន ទៅ១.០០០តោន ក្នុង១ថ្ងៃ និង ១កន្លែងទៀតនៅក្នុងភូមិសាស្ត្រស្រុកស្នួល ដែលជាតំបន់សេដ្ឋកិច្ចពិសេស ដែលបានវិនិយោគលើផ្ទៃដីសរុប ៨១៧ហិកតា ដើម្បីធ្វើការកែច្នៃទៅជាផលិតផលសម្រេចសម្រាប់លក់នៅលើទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ ។

លោកបានបញ្ជាក់ទៀតថា ក្នុងដំណើរការវិនិ យោគរបស់ក្រុមហ៊ុនទាំងអស់នៅលើទឹកដីខេត្តក្រចេះ គឺបានជួយសម្រួល និង ឧបត្ថម្ភគាំទ្រ នូវសម្ភារប្រើប្រាស់ និងកន្លែងស្នាក់នៅដល់កម្មករខ្មែរ ដែលទៅបម្រើការក្នុងក្រុមហ៊ុនវិនិយោគទាំងនោះដែរ៕

(ប្រភព information.gov.kh ប្រែសម្រួលដោយ ស្រី ពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll