អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់វៀតណាមនៅក្នុងវេទិកាពហុភាគី

22:23 2018/06/14

លោក Antonio Guterres បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់វៀតណាមនៅក្នុងវេទិកាពហុភាគីនានា ការសន្យាយ៉ាងខ្លាំងក្លារបស់វៀតណាមក្នុងការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព កិច្ចការពារបរិស្ថាន និងការចូលរួមសកម្មភាពរក្សាសន្តិភាពររបស់វៀតណាមនៅអង្គការសហប្រជាជាតិ។

អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់វៀតណាមនៅក្នុងវេទិកាពហុភាគី
ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga
ប្រធានគណប្រិភូតំណាងអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ 

នាថ្ងៃទី ១២ មិថុនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទទួលជួបជាមួយឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានគណប្រិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ដែលអញ្ជើញមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកម្មការទូត។ នៅក្នុងជំនួបនេះ លោក Antonio Guterres បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់វៀតណាមនៅក្នុងវេទិកាពហុភាគីនានា ការសន្យាយ៉ាងខ្លាំងក្លារបស់វៀតណាមក្នុងការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព កិច្ចការពារបរិស្ថាន និងការចូលរួមសកម្មភាពរក្សាសន្តិភាពររបស់វៀតណាមនៅអង្គការសហប្រជាជាតិ។

រីឯខ្លួនវិញ លោកស្រី Nguyen Phuong Nga បានអះអាងនូវការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការអនុវត្តរបៀបវារៈនៃអង្គការសហប្រជាជាតិ អនុវត្តរាល់គោលលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ទប់ទល់នឹងបម្រែបម្រូលអាកាសធាតិ និងចូលរួមសកម្មភាពរក្សាសន្តិភាពផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll