ធ្វើជាអ្នកមានពីចម្ការកុលាបបុរាណ

09:34 2017/06/06

បាន​ដាំ​ ​ក្នុង​ចម្ការ​នៅឃុំ​ភុង​កុង​ (Phung Cong) ស្វឹន​ក្វាន (Xuan Quan)​ ស្រុក​វ៉ាន់​យ៉ាង​ (Van Giang) ខេត្ត​​ហឹង​អៀន​ (Hung Yen) ក្នុ​ង​រយៈពេល​ថ្មី​នេះ ពូជ​ផ្កា​កុលាប​បុរាណ​ជាច្រើន​ របស់​វៀត​ណាម​​ ដូចជា​កុលាប​បុរាណ​សាប៉ា​ (Sapa)​ ហាយ​​ភង់​ (Hai Phong) វ៉ាន់​ខោយ​ (Van Khoi) កុលាប​​វល្លិ៍​សើន​​ឡា​ (Son La) កុលាប​កាម្ញី​ កុលាប​ស​​ណាម​ឌិញ (Nam Dinh)​ ​​...។ល។ សមស្រប ​និង​លូត​លាស់​រហ័ស​​​ជាមួយ​​លក្ខណៈ​អាកាសធាតុ​​ ដី​ធ្លី​ នៅ​តំបន់​វាល​ទំនាប​។ រួម​ជាមួយ​ពូជ​ផ្កា​កុលាប​បរទេស​ ដូចជា​​កុលាប​អង់​គ្លេស បារាំង ថៃ ចម្ការ​កុលាប​បុរាណ​នេះ សព្វថ្ងៃ​​បាន​​នាំ​មក​​ប្រសិទ្ធភាព​សេដ្ឋកិច្ច​​​ខ្ពស់​ជូន​ប្រជាជន​នៅទី​នេះ។​

នៅ​ចម្ការ​ង៉ាក​ទ្រៀង​ (Ngat Trien) មួយ​ក្នុង​ចំណោម​ទីកន្លែង​ដំបូង​បង្អស់​​ក្នុ​ងឃុំ​ភង់​កុង (Phung Cong) ​(ស្រុក​វ៉ាន់​យ៉ាង - Van Giang​) ដាំផ្កា​កុលាប​​បុរាណ​​ ជា​ជំហាន​ជោគ​ជ័យ​។ តាម​បង ង្វៀន​ថាញ​ទ្រៀង​ (Nguyen Thanh Trien) ម្ចាស់​ចម្ការ​ថា៖ ចម្ការ​ដាំ​ បង្កាត់ពូជ​ផ្កាកុលាបបុរាណ​គ្រប់​ប្រភេទ​ ចាប់ពី​ឆ្នាំ​២០១១ និង​ក្រោយ​៤​ឆ្នាំ​ ខ្ញុំឃើញ​ផ្កាកុលាប​បុរាណ​ ជា​ទិសដៅ​ធ្វើ​មាន​ប្រសិទ្ធភាព​ រឹង​មាំ។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៥ ពី​ផ្កា​កុលាប​បុរាណ​ចម្ការ​ មាន​ប្រាក់​ចំណូល​ជាង​ពីរ​ពាន់​លាន​ដូល្លាអាមេរិក​”។​

លើ​ផ្ទៃ​ដី​៤០០០ម៉ែត្រ​ការេ បង​ង្វៀន​ថាញ​ទ្រៀង​ (Nguyen Thanh Trien) បាន​បណ្តុះ​ពូជ​ ដាំ​ប្រភេទ​កុលាប​បុរាណ​​របស់​វៀតណាម​ ដូចជា​កុលាប​បុរាណ​សាប៉ា (Sapa) ហាយ​ភង់​ (Hai Phong) វ៉ាន់​ខោយ​ (Van Khoi) កុលាប​វល្លិ៍​សើនឡា​ (Son La) កុលាប​កាម្ញី​ កុលាប​ស​ណាម​ឌិញ​ (Nam Dinh) កុលាប​ពណ៌​ផ្កាឈូក​...។ល។ ក្រៅ​ពី​នោះ ប្រភេទ​ពូជ​ផ្កាកុលាប​បរទេស​ដូច​កុលាប​អង់​គ្លេស បារាំង ថៃ ក៏​បាន​ចម្ការ​បណ្តុះ​ដាំ​ដែរ​។ សព្វថ្ងៃ​ចម្ការ​មាន​ជា​ង​៣០០០ដើម​ ក្នុង​នោះ តាម​ការ​វាយ​តម្លៃ​របស់​បង​ង្វៀន​ថាញ​ទ្រៀង ​(Nguyen Thanh Trien) កុលាប​បុរាណ​សាប៉ា ​(Sapa)  នៅ​តែ​ជា​ប្រភេទ​ផ្កា​បានទី​ផ្សារ​ពេញ​និយម​ចូលចិត្ត​​បំផុត​។​

 


 

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll