សប្តាហ៍វប្បធម៌ទេសចរណ៍ “ឆ្លងកាត់តំបន់បេតិកភណ្ឌវាលស្រែជម្រាលភ្នំ Hoang Su Phi”

11:30 2018/09/09

យុគសម័យ - សប្តាហ៍វប្បធម៌ទេសចរណ៍ “ឆ្លងកាត់តំបន់បេតិកភណ្ឌវាលស្រែជម្រាលភ្នំ Hoang Su Phi” ឆ្នាំ២០១៨ នឹងបានធ្វើឡើងពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៨។

សប្តាហ៍វប្បធម៌ទេសចរណ៍ “ឆ្លងកាត់តំបន់បេតិកភណ្ឌវាលស្រែជម្រាលភ្នំ Hoang Su Phi”
វាលស្រែជម្រាលភ្នុុំ Hoang Su Phi នារដូវកាលស្រូវទុំ (រូបថតៈ Phi Anh)

មកទស្សនា Hoang Su Phi (នៅខេត្ត Ha Giang ភាគខាងជើងវៀតណាម) នាវេលាចាប់ពីចុងខែកញ្ញារហូតដល់ដើមខែតុលាជារៀងរាល់ឆ្នាំនោះ ភ្ញៀវទេសចរនឹងមានឱកាសគយគន់ជ្រាលភ្នំចោតរំលេចសម្រាស់ដើមស្រូវពណ៌បៃតងនិងលឿងទុំដូចដូចជាកាំជណ្តើរជាថ្នាក់ៗបង្កើតជាទេសភាពដ៏ល្អឯក ជាពិសេសគឺសម្របខ្លួនទៅក្នុងបរិយាកាសវប្បធម៌ចម្រុះពណ៌និងជីវភាពដ៏ស្ងប់ស្ងាត់សុខសាន្តត្រានរបស់ជនរួមជាតិជាជនជាតិភាគតិចនៅទីនេះតែម្តង។

សម្រស់វាលស្រែជម្រាលភ្នំ Hoang Su Phi (រូបថតៈ  youtube)

ក្នុងគោលបំណងណែនាំនូវលក្ខណៈវិសេសវិសាលរបស់វាលស្រែជម្រាលភ្នំ Hoang Su Phi នារដូវកាលស្រូវទុំទៅកាន់ភ្ញៀវគ្រប់ទិសទី សប្តាហ៍វប្បធម៌ទេសចរណ៍ “ឆ្លងកាត់តំបន់បេតិកភណ្ឌវាលស្រែជម្រាលភ្នំ Hoang Su Phi” ឆ្នាំ២០១៨នឹងបានរៀបចំឡើងពោរពេញទៅដោយសកម្មភាពសម្បូរបែបនិងគួរឲ្យទាក់ទាញ ដូចជា៖ លំហវប្បធម៌តភ្ជាប់នឹងការតាំងបង្ហាញ ឧទ្ទេសនាមផលិតផលប្រចាំតំបន់; បរិយាកាសពិសារតែ Hoang Su Phi; សកម្មភាពទស្សនាលក្ខណៈវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចនៅឃុំ Nam Ty ភូមិ Ta Su Choong ភូមិ Nhung ភូមិ Luoc និងភូមិ Ho Thau ជាដើម។

រូបថតៈ Travel.com.vn

រូបថតៈ Travel.com.vn

ក្រៅពីទេសភាពនៃវាលស្រែនៅតាមជ្រលងភ្នំនោះ នេះក៏ឱកាសដើម្បីជនជាតិភាគតិចនៅទីនេះ ឧទ្ទេសនាមពីលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ខ្លួន តាមនោះរួមចំណែកផ្សព្វផ្សាយនូវឧត្តមភាពវប្បធម៌ សក្កានុភាពទេសចរណ៍របស់តំបន់ដល់ភ្ញៀវជាតិនិងអន្តរជាតិគ្រប់រូបផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll