វៀតណាមសន្យាអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

20:59 2018/07/17

នាថ្ងៃទី១៦ខែកក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៃទីក្រុងញូវយ៉ក គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen The Phuong បានអញ្ជើញបង្ហាញនូវរបាយការណ៍ជាតិស្ម័គ្រចិត្ត (VNR) ស្តីពីការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ក្នុងក្របខ័ណ្ឌនៃវេទិការនយោបាយជាន់ខ្ពស់ (HLPF) អំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គម អង្គការសហប្រជាជាតិ។

វៀតណាមផ្តោតការយកចិត្តទុកដាក់ដល់ក្រុមងាយរងផលប៉ះពាល់ក្នុងសង្គម ដូចជាជនក្រីក្រ ជនពិការនិងជនជាតិភាគតិច (រូបថតៈ TTXVN)

នៅទីនេះ លោក Nguyen The Phuong បានអះអាងនូវទស្សនៈអភិវឌ្ឍន៍និរន្តរភាព ដែលបានវៀតណាមដាក់រួមបញ្ចូលក្នុងយុទ្ធនាការនានា ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ វៀតណាមក៏មានការបោះជំហានយ៉ាងសកម្មក្នុងការបង្កើនសមភាពភេទលើគ្រប់វិស័យ ផ្តោតការយកចិត្តទុកដាក់ដល់ក្រុមងាយរងផលប៉ះពាល់ក្នុងសង្គម ដូចជាជនក្រីក្រ ជនពិការ ជនជាតិភាគតិច តាមរយៈការអនុវត្តនូវគោលការណ៍ជាច្រើន សំដៅមិនទុកឲ្យអ្នកណាត្រូវនៅខាងក្រោយឡើយ។

បន្ទាប់ពីបទបង្ហាញរបស់ភាគីវៀតណាមមក ក៏បានប្រព្រឹត្តទៅនូវកិច្ចសន្ទនាជាមួយតំណាងប្រទេសនានា។ តំណាងចូលរួមបានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង សមិទ្ធិផលទទួលបានក៏ដូចជាការសន្យារបស់វៀតណាម ក្នុង ការអនុវត្តការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងបង្ហាញភាពត្រឹមត្រូវរបស់វៀតណាមទៀតផង។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានចែករំលែកបទពិសោធន៍ ក្នុងការរួមបញ្ចូល SDGs ទៅក្នុងយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll