លើកតម្កើងជំនឿសក្ការៈបូជាព្រះម៉ែនិងបុណ្យភូមិបុរាណរបស់ប្រជាជនវៀតណាម

10:44 2019/11/24

កម្មវិធីលើកតម្កើងជំនឿសក្ការៈបូជាព្រះម៉ែ និងបុណ្យភូមិបុរាណរបស់ប្រជាជនវៀតណាម ដែលរៀបចំឡើងដោយខេត្ត Phu Tho ទើបតែបានប្រារព្ធធ្វើឡើងនៅស្រុក Thanh Thuy (ខេត្ត Phu Tho) ក្នុងគោល បំណង ផ្សព្វផ្សាយនូវសក្តានុពលវប្បធម៌ដ៏ពិសេសរបស់ខេត្ត។ ជាពិសេស នេះក៏ជាឱកាសសម្រាប់អ្នកទេសចរទាំងជិតនិងឆ្ងាយ មកស្វែងយល់កាន់តែច្បាស់អំពីជំនឿសក្ការៈបូជាព្រះម៉ែនិងអនុវត្តនូវជំនឿសក្ការៈបូជាព្រះម៉ែរបស់ប្រជាជនវៀតណាមផងដែរ។

លើកតម្កើងជំនឿសក្ការៈបូជាព្រះម៉ែនិងបុណ្យភូមិបុរាណរបស់ប្រជាជនវៀតណាម

ទិដ្ឋភាពនៃពិធីបើកកម្មវិធី លើកតម្កើងជំនឿសក្ការៈបូជាព្រះម៉ែនិងបុណ្យភូមិបុរាណរបស់ប្រជាជនវៀតណាម 

ជំនឿសក្ការៈបូជាព្រះម៉ែគឺជាជំនឿប្រពៃណីសុទ្ធសាធរបស់ប្រជាជនវៀតណាម ដែលប្រសូត្រឡើងនិងគងវង្សលើទឹកដីដ៏ពិសិដ្ឋ ដោយផ្សារភ្ជាប់ជាមួយនឹងបំណងប្រាថ្នា ទទួលបាននូវសុខភាពល្អ សំណាងបរិបូណ៍ និងមានភាពទាក់ទាញគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម។ ព្រះម៉ែបានប្រៀនប្រដៅមនុស្សពីរបៀបធ្វើអំពើល្អ មានទឹកចិត្តបរិសុទ្ធ ចេះប្រព្រឹត្ដចំពោះមនុស្ស គោរពបូជាបុព្វបុរស និងដឹងចេះគុណដល់មនុស្សដែលបានចូលរួមជួយប្រជាជននិងប្រទេសជាតិ។

សាស្រ្តាចារ្យ Ngo Duc Thinh  អតីតប្រធានវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ បានធ្វើការវិភាគយ៉ាងដូច្នេះ៖ "ជំនឿសក្ការៈបូជាព្រះម៉ែបានបង្កើតឡើងរូបភាពនារីវៀតណាម លើគ្រប់ទិដ្ឋភាពទាំងអស់។  ព្រះម៉ែគឺជាអ្នកដែលប្រសូតយើង តែក៏មានលក្ខណៈធម្មជាតិនិង បរិយាកាសជុំវិញផង  ដូចជា ព្រះម៉ែឋានសួគ៌ ព្រំម៉ែធរណី ព្រះម៉ែគង្គារ និងព្រះម៉ែស្រូវ  ដែលតែងតែនៅក្បែរការពារនិងនាំប្រភពរស់ជូនដល់មនុស្ស”។

ដោយមានអត្ថន័យបែបនេះ កម្មវិធីលើកតម្កើងសក្ការៈបូជាព្រះម៉ែនិងបុណ្យភូមិបុរាណវៀតណាម បានប្រព្រឹត្តទៅនៅខេត្ត Phu Tho  ដោយមានសកម្មភាពសំខាន់ៗចំនួន ៤ គឺ៖ ការបង្ហាញអំពីជំនឿសក្ការៈបូជាព្រះម៉ែ, បុណ្យភូមិបុរាណរបស់ប្រជាជន វៀតណាម,  សម្លេងពីដើមកំណើត និងការសំដែងសិល្បៈប្រជាប្រិយតាមដងវិថី។ នេះជាលើកដំបូងហើយ ដែលភ្ញៀវទេសចរបានស្គាល់ដល់ជំនឿសក្ការៈបូជាព្រះម៉ែយ៉ាងទូលាយ តាមរយៈការសម្តែងសិល្បៈប្រជាប្រិយតាមដងវិថី រួមទាំងទំនៀមទម្លាប់ប្រចាំតំបន់ផ្សាភ្ជាប់ជាមួយផលិតកម្មកសិកម្ម ដូចជា ទំនៀមទម្លាប់គោរពបូជាព្រះម៉ែ មេឃ ព្រះម៉ែធរណី ព្រះម៉ែគង្គារ ព្រះម៉ែស្រូវ និងការដង្ហែព្រំម៉ែ ព្រះម៉ែ Thuong Thien និងព្រះម៉ែ Thuong Ngan ជាដើម។

នេះជាលើកដំបូង ដែលជំនឿសក្ការៈបូជាព្រះម៉ែត្រូវបានទស្សនិកជនស្គាល់យ៉ាងទូលាយតាមរយៈការសម្តែងតាមដងវិថី

លោក Nguyen Van Thao សមាជិកគណៈកម្មាធិការរៀបចំបានអោយដឹងថា៖ “ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ មហោស្រព “សូរសម្លេងពីប្រភពដើម” ដោយរួមមានទម្រង់សិល្បៈដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ ដូចជាចម្រៀង Xoan, ចម្រៀង Van និងចម្រៀង Tru …នៃខេត្ត Phu Tho និងខេត្តជំវិញ គឺជាកន្លែងប្រមូលផ្តុំមរតកវប្បធម៌អរូបីល្បីៗ ជាច្រើនទៀតដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌តំបន់ដូចជា៖ ច្រៀងចម្រៀង Gheo និងគង់ឃ្មោះ  របស់ជនជាតិភាគតិចនៅទូទាំងខេត្តផងដែរ"។

ជាពិសេស ការសម្តែងសិល្បៈប្រជាប្រិយតាមដងវិថី ជាមួយប្រធានបទ  “ប្រភពដើមនិងសេចក្តីប្រាថ្នា” ដោយមានការចូលរួមពីសិល្បករសិល្បការិនីនិងប្រជាជនក្នុងស្រុកជិត ១.០០០ នាក់ គឺជាចំណុចលេចធ្លោបំផុតនៃកម្មវិធី។ លោកស្រី Nguyen Thi Xuan Ngan អនុប្រធាននាយកដ្ឋានគ្រប់គ្រងវប្បធម៌ នៃមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Phu Tho បានអោយដឹងថា៖ “ការសម្តែងនូវជំនឿសក្ការៈបូជាព្រះម៉ែ គឺមានចរិតលក្ខណៈសម្តែងផងនិងជានិមិត្តរូបតាមដងវិថីផង។  ជារួម កម្មវិធីនេះ មានខ្លឹមសារជាច្រើន ដែលជាមធ្យោបាយពិសេសមួយដើម្បីលើកកម្ពស់វប្បធម៌ប្រពៃ ណី”។

រួមជាមួយសកម្មភាពលើកតម្កើងសក្ការៈបូជាព្រះម៉ែមក ក្នុងរយៈពេល ៣ ថ្ងៃនៃសកម្មភាពរបស់កម្មវិធី គឺជាបុណ្យភូមិបុរាណវៀតណាម ដែលជាកន្លែងសម្តែងឡើងវិញជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ដីសណ្តខាងជើង ជាមួយសកម្មភាពជំនឿសាសនា ទំនៀមទំលាប់ ការប្រាស្រ័យទាក់ទងនិងការរួបរួមគ្នាក្នុងសង្គម។ នេះគឺជាឱកាសដើម្បីបង្ហាញសមិទ្ធិផលសក្តានុពលនិងភាពខ្លាំងរបស់ខេត្ត Phu Tho និងបង្កើតឱកាសសម្រាប់តភ្ជាប់និងសហប្រតិបត្តិការក្នុងការ អភិវឌ្ឍផលិតកម្មកសិកម្ម ជំរុញកិច្ចសហប្រតិបត្តិការនិងការប្រើប្រាស់ផលិតផលកសិកម្មប្រកបដោយសុវត្ថិភាពរបស់ខេត្តផងដែរ។ នៅឯបុណ្យភូមិនេះ ផលិតផលប្រចាំខេត្ត Phu Tho នឹងត្រូវបានណែនាំរួមមាន៖ តែបៃតង តែខ្មៅ ផ្សិត សាច់ជូរ នំខេក នំប្រពៃណី មាន់ ត្រីទឹកជ្រោះ ដើមឈើលំអរ និងផ្តៅ ជាដើម។ លោក Kieu Vu Ninh  សមាជិកនៃគណៈកម្មាធិការរៀបចំបាននិយាយថាៈ “យើងខ្ញុំបានប្រមូលផ្តុំនូវប្រភពធនធានមនុស្សនិងធនធានសម្ភារៈទាំងអស់ ដើម្បីត្រៀមរៀបចំដាក់បង្ហាញតាមកន្លែងតាំងបង្ហាញផលិតផលកសិកម្មនិងស្បៀងអាហារ ដើម្បីតភ្ជាប់និងណែនាំនូវប្រសិទ្ធិភាពនៃផលិតផលប្រចាំតំបន់ដល់ភ្ញៀវទេសចរគ្រប់រូប”។

ត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំ កម្មវិធីគោរពសក្ការៈបូជាព្រះម៉ែនិងបុណ្យភូមិបុរាណវៀតណាម មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌លេចធ្លោរបស់ខេត្ត Phu Tho ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកតម្កើងមោទនភាពនិងប្រពៃណីវប្បធម៌ជាតិទៀតផង។ តាមរយៈកម្មវិធីនេះ នឹងជួយធ្វើអោយប្រជាពលរដ្ឋ អ្នកភូមិទាំងអស់គ្នានិងសហគមន៍នីមួយៗ ចូលរួមរួមគ្នាដើម្បីអភិរក្សនូវតម្លៃនៃបេតិកភណ្ឌវប្បធម៌ប្រពៃណីជានិច្ច៕


 

(ប្រភព៖ vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll