
បេសកកម្មខាងលើដែលកំពុងដឹកនាំដោយ វិទ្យាស្ថានផលិតកម្មម៉ាស៊ីន និងស្រាវជ្រាវកណ្តាលរុស្ស៊ី TsNIIMash បានឲ្យដឹងថា«គោលបំណងនៃបេសកកម្មនេះ គឺនាំមនុស្សទៅកាន់ព្រះច័ន្ទ ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០៣១ ហើយអវកាសយានិកទាំងអស់ នឹងត្រូវហ្វឹកហ្វឹនជំនាញបំពេញប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្វីដែលពួកគេត្រូវធ្វើលើព្រះច័ន្ទនោះ...»។


គួរបញ្ជាក់ថា រុស្ស៊ីគ្រោងបញ្ជូនមនុស្សទៅដើរលើព្រះច័ន្ទនៅឆ្នាំ២០៣១ និងម្តងទៀតនៅឆ្នាំ២០៣២ ដើម្បីធ្វើតេស្តយានយន្តដែលត្រូវបំពាក់នៅទីនោះ។ បន្ទាប់មកទៀតនៅឆ្នាំ២០៣៣ អវកាសយានិកនឹងត្រូវធ្វើដំណើរទៅព្រះច័ន្ទក្នុងរយៈពេលយូរ ដើម្បីធ្វើការស្រាវជ្រាវ និងតេស្តគ្រឿងយន្តស្រាវជ្រាវ (រ៉ូបូត) នៅលើនោះផ្ទាល់។ ដោយឡែកការកសាងមូលដ្ឋានរុស្ស៊ីដំបូងលើឋានព្រះច័ន្ទ នឹងត្រូវចាប់ផ្តើមនៅឆ្នាំ២០៣៤ រហូតដល់ឆ្នាំ២០៣៥៕
(ប្រភពព័ត៌មាន:
យោងតាម freshnewsasia.com)